ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ សាន ចំរើន ពាក់ព័ន្ធករណីផលិត ឬ ធ្វើចរាចរណ៍អាវុ.ធគ្រឿងផ្ទុះ ត្រូវចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន​បណ្តោះអាសន្ន

8 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប សម្រេច ឱ្យកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ឃុំខ្លួនជនសង្ស័យឈ្មោះ សាន ចំរើន…

ខេត្តសៀមរាប ៖ លោក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប សម្រេច ឱ្យកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ឃុំខ្លួនជនសង្ស័យឈ្មោះ សាន ចំរើន ដាក់ពន្ធនាគារ បណ្តោះអាសន្ន តាមមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ កាល ពីល្ងាចថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ ២០២៥ ពីបទ ផលិត ឬធ្វើចរាចរណ៍ អាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវគ្រប់ប្រភេទ ( សន្និធិអាវុធ ) ” ប្រព្រឹត្តនៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីអំឡុងឆ្នាំ ២០២២ រហូតដល់ ថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងតាមមាត្រា៤៨៨នៃក្រមព្រហ្មទណ្ឌ” និងបង្គាប់ឱ្យប្រធាន មន្ទីរ ឃុំឃាំង ខេត្ត​សៀមរាប ទទួលឃុំខ្លួន​ឈ្មោះ សាន ចំរើន ឱ្យដាក់ពន្ធនាគារបណ្តោះអាសន្ន ឱ្យបានសម្រេច រហូតដល់មានបទបញ្ជា​ថ្មី សម្រេច​ផ្សេងពីនេះ ។

បើតាមប្រភពពីសមត្ថកិច្ចជំនាញ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នោះថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ត្រូវបាននាយកដ្ឋានប្រឆាំងបទ ល្មើសបច្ចេកវិទ្យា បានបើកការស៊ើប អង្កេត ស្រាវជ្រាវករណីការជួញដូរអាវុធតាមប្រព័ន្ធតេឡេក្រាម ជិត ១ ខែ ហើយបានចុះសហការជាមួយ ស្នងការដ្ឋាននគរ បាលខេត្តសៀមរាប និងមានការសម្រប សម្រួលពីអយ្យ ការអមសាលាដំបូងខេត្ត សៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សាន ចំរើន ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរ ជាង កាត់សក់ ស្ថិតនៅក្នុង ផ្ទះរបស់ជនសង្ស័យដែលមានអាសយដ្ឋានស្ថិតនៅភូមិតាវៀន សង្កាត់សាលា កំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយរឹប អូសបានវត្ថុតាងរួមមាន កាំភ្លើងកែច្នៃបាញ់គ្រាប់ពិត និង កាំភ្លើង ប្រើហ្គាស ចំនួន ០៧ ដើម ព្រមទាំងគ្រាប់មួយចំនួនផងដែរ។

តាមការសួរចម្លើយរបស់សមត្ថ កិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានបង្កើត channel telegram និងទាក់ទងតាមបណ្ដាញសង្គមនានាដើម្បីអូសទាញឱ្យគេកម្មង់ទិញ គ្រឿង សពា្វវុធទាំងនោះ។ ដោយបង្គាប់ឱ្យគេ ផ្ទេរប្រាក់មកឱ្យខ្លួនជាមុន។ បន្ទាប់ពីទទួលបានប្រាក់រួចហើយ គេក៏ធ្វើការផ្តាច់ទំនាក់ទំនងជាមួយអតិថិជនទាំងនោះ ដែលទង្វើនេះគឺជាអំពើឆបោកពិតប្រាកដ។

គួរ បញ្ជាក់ផងដែរថា ករណីឃាត់ខ្លួន ជនសង្ស័យម្នាក់ពីបទរក្សាទុកចរាចរណ៍ជួញដូរអាវុធតាមប្រព័ន្ធតេឡេក្រាមខុសច្បាប់នេះ ដែលប្រព្រឹត្តនៅភូមិតាចេក សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ២០២៥ ។បច្ចុប្បន្ន លោក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀម រាប សម្រេច ឱ្យកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ យកជនសង្ស័យឈ្មោះ សាន ចំរើន ទៅ ដាក់ឃុំ នៅពន្ធនាគារ បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ