ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជនសង្ស័យ០២នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីកា.ប់ពលរដ្ឋយកម៉ូតូ០១គ្រឿង នៅក្រុងប៉ោយប៉ែត

9 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​០២​នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​យក​មក​សួរនាំ​ជា​បន្តបន្ទាប់ ក្រោយ​ពី​រក​ឃើញ​ថា ពួក​គេ​ជាប់​ពាក់ព័ន្ធ​ករណី​ធ្វើ​សកម្មភាព​កា​.​ប់​ប្រជាពលរដ្ឋ​រង​គ្រោះ​ម្នាក់​យក​ម៉ូតូ​០១​គ្រឿង នៅ​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​យប់​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ ។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ…

បន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​០២​នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​យក​មក​សួរនាំ​ជា​បន្តបន្ទាប់ ក្រោយ​ពី​រក​ឃើញ​ថា ពួក​គេ​ជាប់​ពាក់ព័ន្ធ​ករណី​ធ្វើ​សកម្មភាព​កា​.​ប់​ប្រជាពលរដ្ឋ​រង​គ្រោះ​ម្នាក់​យក​ម៉ូតូ​០១​គ្រឿង នៅ​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​យប់​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដាក់​ចេញ​បទបញ្ជា​ដល់​ផែន​ជំនាញ​ព្រហ្មទណ្ឌ​សហការ​គ្នា ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចុះបើ​ការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់ រួម​មាន ១. ឈ្មោះ វៀច វី​រៈ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ ២. ឈ្មោះ ហេង ប៊ុ​ន​លាប ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ទួល​ប្រាសាទ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

មុខ​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ កាលពី​យប់​ថ្ងៃ​ច័ន្ទ ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​០១.៥៥​នាទី​យប់​កន្លង​ទៅ​ជនសង្ស័យ​ទាំង​០២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​បាន​ធ្វើ​សកម្មភាព​កា​.​ប់យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​ម្នាក់​នៅ​ចំណុច​មុខកា​រ៉ា​ស់​សាំង ក្បែរ​ក្លិប​ស្តា​ឡៃ ស្ថិត​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ រួច​បាន​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន លុះ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៥​ទើប​នគរបាល​ឃាត់ខ្លួន​ពួក​គេ​បាន ។

នៅ​ចំពោះ​មុខ​នគរបាល​សួរនាំ ជនសង្ស័យ​ទាំង​០២​នាក់ បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​បានកា​.​ប់​ប្រជាពលរដ្ឋ​យក​ម៉ូតូ​នៅ​ចំណុច​មុខកា​រ៉ា​ស់​សាំង ក្បែរ​ក្លិប​ស្តា​ឡៃ ស្ថិត​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ពិតប្រាកដ​មែន​។

យោង​ចម្លើយ​សារភាព នគរបាល​យើង​រក​ឃើញ​ថា ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ ក្រៅពី​កាប់​យក​ម៉ូតូ​ពលរដ្ឋ​នៅ​ចំណុច​ខាងលើ ពួក​គេ​ក៏​ធ្លាប់​ធ្វើ​សកម្មភាព​កា​.​ប់​អ្នក​ដឹក​បាយ​យក​ម៉ូតូ​នៅ​មុខ​ហាង​សុធា​រ៉ា ប្តូរ​ប្រាក់ កន្លង​ទៅ​ផង​ដែរ ។

ប​ច្ចប្ប​ន្ន​ក្រោយ​សួ​នាំ នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ កម្លាំង​នគរបាល​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ