ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​បារម្ភ​ពី​ផល​​ប៉ះពាល់​សុខភាព​ពី​ស្ថានីយ​អង់​តែ​ន​ទូរស័ព្ទ​ចល័ត

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​បិទ​សន្និបាត​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​មានការ​បារម្ភ​អំពី​ផល​ប៉ះពាល់​សុខភាព​បង្ក​មក​ពី​ស្ថានីយ​អង់​តែ​ន​ទូរស័ព្ទ​ចល័ត ។…

រាជធានី​ភ្នំពេញ ៖ ថ្លែង​បិទ​សន្និបាត​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​មានការ​បារម្ភ​អំពី​ផល​ប៉ះពាល់​សុខភាព​បង្ក​មក​ពី​ស្ថានីយ​អង់​តែ​ន​ទូរស័ព្ទ​ចល័ត ។

នា​ឱកាស​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​៥​ឆ្នាំ ២០២០-២០២៤ នៃ​ដំណើរ​ឆ្ពោះទៅ​បរិវត្ត​កម្ម​ឌី​ជីថ​ល និង​ទិស​ដៅ​ការងារ​បន្ត​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៥ ស្ថិត​នៅ​សណ្ឋាគារ​សុខា សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​មានការ​បារម្ភ​អំពី​ផល​ប៉ះពាល់​សុខភាព​បង្ក​មក​ពី​ស្ថានី​យ​អង់​តែ​ន​ទូរស័ព្ទ​ចល័ត​ពីព្រោះ​តាម​ការ​សិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​ពុំ​មាន​ភស្តុ​តាង​វិទ្យាសាស្ត្រ​ណា​ដែល​បង្ហាញ​ថា ស្ថានីយ​អង់​តែ​ន​ទូរស័ព្ទ​ចល័ត​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ទេ ហើយ​ប្រសិនបើ​មានការ​ប៉ះពាល់​ដល់​សុខ​ភាព​ពិតមែន ប្រទេស​ទាំងអស់ ជា​ពិសេស ប្រទេស​អភិវឌ្ឍ​មិន​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ទៀត​ទេ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​បវរ​ធិ​បតី​បាន​លើក​ឡើង​ថា ទោះជា​យ៉ាងណា​ក៏​ដោយ​ការ​គិតគូ​ក្នុង​ការ​រៀបចំ​អង់​តែ​ន​ចល័ត ត្រូវ​គិតគូរ​គ្រប់​ជ្រុងជ្រោយ មិន​ខុស​ពី​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា «​ខ្ញុំ​ធ្លាប់​ឮ​ថា​នៅ កៀក​ពេក​ប្រើ​កើត​កង់​ស៊ែរ អ្នកខ្លះ​ថា ប្រើ​ទូរស័ព្ទ​និយាយ​យូរ​កើត​កង់​ស៊ែរ តាម​ការ​សិក្សា​ផ្សេង​ៗ ប៉ុន្តែ​ជា​ទូទៅ​គឺ​សុវត្ថិភាព​បាន​ល្អ​ហើយ​ក្រសួង​ក៏​បាន​ធ្វើការ​តាមដាន​នូវ​កា​រវិ​វ​ឌ្ឍ​នេះ ធម្មតា​ស្អី​ក៏​មាន​ជាតិ​វិទ្យុសកម្ម​ដែរ ថ្ម​ធម្មជាតិ​ក៏​មាន​វិទ្យុសកម្ម​ដែរ ស្អី​ក៏​ដោយ​មាន​វិទ្យុសកម្ម​ទាំងអស់ គ្រាន់តែ​តិច​ឬ​ច្រើន ចេញពី​ប្រព័ន្ធ​ទូរស័ព្ទ​ប៉ុន្តែ​ទោះជា​យ៉ាងណា​ការ​គិតគូ​ក្នុង​ការ​រៀបចំ​អង់​តែ​ន​ចល័ត​ត្រូវ​គិតគូរ​គ្រប់​ជ្រុងជ្រោយ មិន​ខុស​ពី​ការ​រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ផ្សេង​ៗ​ទៀត​ទេ យើង​គិត​ជា​អេកូ​ឡូ​ជី វា​ចូល​ទៅ​ក្នុង​ការ​រៀបចំ​ទីក្រុង​របស់​យើង កុំឱ្យ​ចេះ​តែ​ដាក់​ម្ដុំ​ទី​នេះ​ម្ដុំ​ទីនោះ អាហ្នឹង​យើង​រៀប​មាន Master Plan របស់​យើង​ដើម្បី​បាន​»​។

ទន្ទឹម​នឹង​នេះ សម្ដេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ដ្រី ក៏​បាន​ណែនាំ​ឱ្យ​យកចិត្តទុកដាក់ ជា​ពិសេស នៅ​ទីប្រជុំជន​មួយ​ចំនួន​ប្រព័ន្ធ​សេវា​កន្លែង​ខ្លះ​រាង​ខ្សោយ ហើយ​កន្លែង​ខ្លះ​ចូល​ដល់​ក្នុង​បូ​រី​ដាច់​សេវា ដូច្នេះ ពិនិត្យ​មើល​ជាមួយ​ក្រុមហ៊ុន ដើម្បី​បង្កើន​ភាព​ជឿ​ទុកចិត្ត​របស់​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត ឬ​ទូរស័ព្ទ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ