ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះហិ.ង្សារវាងអ្នកចាក់ធុងបាស់ច្រៀងជាមួយអ្នកលក់សាច់គោ ផ្អើល​ភូមិទួលពង្រ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចចុះទៅឃាត់ខ្លួនអ្នកចាក់ធុងបាស់និងអ្នកលក់សាច់គោ បន្ទាប់ពីភាគីទាំងពីរបានប្រើអំពើហិង្សាវាយគ្នាទៅវិញទៅមករងរបួសស្រាលសងខាងរៀងៗខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០យប់ថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២៥ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ពីខាងអ្នកលក់សាច់គោបានឲ្យដឹងថា…

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចចុះទៅឃាត់ខ្លួនអ្នកចាក់ធុងបាស់និងអ្នកលក់សាច់គោ បន្ទាប់ពីភាគីទាំងពីរបានប្រើអំពើហិង្សាវាយគ្នាទៅវិញទៅមករងរបួសស្រាលសងខាងរៀងៗខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០យប់ថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២៥ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីខាងអ្នកលក់សាច់គោបានឲ្យដឹងថា មុនពេលកើតហេតុខណៈពួកគាត់កំពុងតែលក់ដូរស្រាប់តែភាគីក្រុមខាងផឹកស៊ីចាក់ធុងបាស់ច្រៀងលាន់លឺខ្លាំងៗពេករកស្ដាប់អីមិនបានក៏ទៅប្រាប់អោយបន្ថយសំឡេងបន្តិចទៅ នៅពេលនោះដែរក្រុមអ្នកផឹកស៊ីខាងលើខឹងក៏បានជេរប្រមាថមើលងាយអោយខាងលក់សាច់គោទប់អារម្មណ៍មិនបានក៏ឈ្លោះប្រកែកគ្នារហូតឈានដល់ថ្នាក់ប្រើអំពើហិង្សាវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យរងរបួសស្រាលរៀងៗខ្លួន ទើបផ្អើលពលរដ្ឋជិតបានទាក់ទងទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗធ្វើការឃាត់ខ្លួនភាគីទាំងសងខាងនាំយកទៅប៉ុស្តិ៍ដើម្បីសួរនាំពីមូលហេតុ ។

បន្ទាប់ពីកើតហេតុភាគីទាំងសងខាងមិនបានប្ដឹងផ្ដល់គ្នាទៅវិញទៅមកសមត្ថកិច្ចក៏បានធ្វើលិខិតបដិសេធពាក្យបណ្តឹងនឹងកិច្ចសន្យាណែនាំឲ្យត្រឡប់ទៅវិញរៀងៗខ្លួន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ