នាវាទេសចរណ៍ឈ្មោះ ZHAO SHANG YI DUN ដឹកភ្ញៀវទេចរណ៍ ២៦៣នាក់ ចូលទស្សនាក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នាវេលាម៉ោង៨និង៥០នាទី ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ ZHAO…
ខេត្តព្រះសីហនុ ៖ នាវេលាម៉ោង៨និង៥០នាទី ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ ZHAO…
ខេត្តព្រះសីហនុ ៖ នាវេលាម៉ោង៨និង៥០នាទី ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ ZHAO SHANG YI DUN សញ្ជាតិ CHINA ដែលមានប្រវែងបណ្តោយ ២២៨.៣០ ម៉ែត្រ ប្រវែងទទឹង ២៨.៨០ ម៉ែត្រ ជម្រៅ ៦.៦៥ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ ។
នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៥០នាក់ (ស្រី ៩៩នាក់) មាន ០១សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ២៦៣ នាក់ (ស្រី ១៤៣ នាក់) មាន ២១ សញ្ជាតិ។ ចំនួនសញ្ជា តិដែលមានភ្ញៀវច្រើនជាងគេ គឺជប៉ុន (១៦៦ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២២:០០ នាទី នៅថ្ងៃដដែល ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ