បន្ទាយមានជ័យ៖កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ១គ្រឿងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។

នគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖កាលពីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នៅមុខការ៉ាសាំងស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានករណីក្មេងទំនើង២នាក់ជិៈម៉ូតូ១គ្រឿងបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ១គ្រឿងពីជនរងគ្រោះម្នាក់ជិៈម៉ូតូម្នាក់យកទៅដោយសុវត្ថិភាពទោះជាជនរងគ្រោះស្រែជួយផងចោប្លន់កាប់យកម៉ូតូតែគ្មានអ្នកជិៈខាងណាមួយមកចួយឡើយ។

នគរបាលរូបនោះបានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់អូរជ្រៅ បានស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យម្នាក់និងម៉ូតូ១គ្រឿងក្នុងចំណោម២នាក់ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូមានម្នាក់កំពង់គេចខ្លួនដែលឃាត់នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នៅសង្កាត់.ក្រុងប៉ោយប៉ែត។

នគរបាលរូបនោះបានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យម្នាក់ត្រូវបាននាំយកមកសាកសួរតាមចម្លើយសារភាព និងវត្ថុតាងម៉ូតូរបស់ជនរងគ្រោះ១គ្រឿងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៍តាមច្បាប់ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវ ដើម្បីចាប់ខ្លួនបក្ខពួកជនសង្ស័យម្នាក់ទៀតកំពុងគេចខ្លួន ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ