ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានចុះអប់រំណែនាំ និងដកហូតបានបារីអេឡិចត្រូនិច(វ៉ែប) និងទឹកក្រាធំ ធ្វើឡើងកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ និងលុបបំបាត់បារីអេឡិចត្រូនិច (ហៅវ៉ែប) និងទឹកក្រាធំដែលធ្វើអោយអ្នកប្រើប្រាស់ប៉ះពាល់សុខភាពកម្លាំងនគបាលជំនាញបានចុះពិនិត្យតាមទីតាំងលក់ដូរទំនិញ ។

លោកបានបញ្ជាក់ថា ក្រោយកម្លាំងជំនាញចុះពិនិត្យរកឃើញមានបារីអេឡិចត្រូនិច(ហៅវ៉ែប)និងទឹកក្រាធំត្រូវបានដកហូត ហើយធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពលក់ដូរទំនិញហាមឃាត់ដែលប៉ះពាល់សុខភាព និងណែនាំដល់ប្រជាពលរដ្ឋមិនអោយប្រើប្រាស់ ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា នៅពេលដែលសមត្តកិច្ចចម្រុះចុះពិនិត្យដកហូតបារីអេឡិចត្រូនិច(ហៅវ៉ែប)និងទឹកក្រាធំដែលធ្វើប៉ះពាល់សុខភាពដល់ប្រើប្រាស់បើរកឃើញត្រូវដកហូតនិងធ្វើកិច្ចសន្យាបើមានលើកក្រោយ និងមានវិធានការតាមច្បាប់ចំពោះអ្នកលក់ដូរបារីអេឡិចត្រូនិចនិងទឹកក្រាធំហើយអំពាវនាវប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់បារីអេឡិចត្រូនិច(ហៅវ៉ែប)៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ