ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន ៖ គុណភាពខ្យល់នៅកម្ពុជាមានភាព«ល្អ»

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គុណភាព​ខ្យល់​ចាប់ពី​ល្ងាច​ថ្ងៃ​ទី​៤ ដល់​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០២៥ មាន​ភាពល្អ ។ ក្រសួងបរិស្ថាន…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គុណភាព​ខ្យល់​ចាប់ពី​ល្ងាច​ថ្ងៃ​ទី​៤ ដល់​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០២៥ មាន​ភាពល្អ ។

ក្រសួងបរិស្ថាន សូម​ជូនដំណឹង​អំពី​ស្ថានភាព​គុណភាព​ខ្យល់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៥ ចាប់ពី​ម៉ោង ៦​ល្ងាច ដល់​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៥ ដែល​មាន​កំហាប់​ភាគល្អិត​និចល​គិត​ជា​មធ្យម​ស្មើនឹង​២៧.៩៤ µg/m3 ធៀប​នឹង​ស្តង់ដា​៥០ug/m3 និង​គិត​ជាស​ន្ទ​ស្សន៍​គុណភាព​ខ្យល់ (Air Quality Index) គឺ «​ល្អ​» ។

ក្រសួង​បាន​លើក​ឡើង​ថា ពណ៌​ខៀវ​មានគុណ​ភាព​ខ្យល់​ល្អ​ណាស់​មាន​ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តកំពង់ចាម រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តរតនគិរី ខេត្ត​កែប ខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ និង​ខេត្ត​ត្បូងឃ្មុំ ។

ចំណែក​ពណ៌​បៃតង​មាន គុណភាព​ខ្យល់​ល្អ​មាន​ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្ត​មណ្ឌល​គី​រី ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្ត​ព្រះ​សីហ​នុ ខេត្តតាកែវ និង​ខេត្ត​ប៉ៃលិន ។ ពណ៌​លឿង​នៅ ខេត្តកោះកុង​និង ពណ៌​ទឹកក្រូច​នៅ​ខេត្តពោធិ៍សាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ