ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! ម៉ា​ដូ​ណា ទ​.​ម្លា​.​យ​រឿងរ៉ាវ​អ្នក​នាង​ខ្ញុង​បោក​លុយ និង​និយាយ​បំផ្លើស​ខុស​ការ​ពិត

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​គេ​បានឃើញ​តារា​សម្តែង​ភេទ​ទី​៣ ម៉ា​ដូ​ណា បាន​ទម្លាយ​នូវ​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​តារា​កំប្លែង​អ្នក​នាង ខ្ញុង ជា​សាធារណៈ…

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​គេ​បានឃើញ​តារា​សម្តែង​ភេទ​ទី​៣ ម៉ា​ដូ​ណា បាន​ទម្លាយ​នូវ​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​តារា​កំប្លែង​អ្នក​នាង ខ្ញុង ជា​សាធារណៈ ពាក់ព័ន្ធ​ការ​បោក និង​ជំពាក់​លុយ និង​ការ​និយាយ​បំផ្លើស​ខុស​ការ​ពិត​មួយ​ចំនួន​ទៀត​ក្នុង​បទ​សម្ភាសន៍​នៃ​កម្មវិធី​មួយ ។

ម៉ា​ដូ​ណា បាន​ប្រើប្រាស់​ពាក្យពេចន៍​មិន​សំចៃមាត់​ទៅ​កាន់​អ្នក​នាង ខ្ញុង ចំ​ៗ​ដោយ​ក្នុង​នោះ លោក​បាន​ចាត់​ទុក​តារា​កំប្លែង​រូប​នេះ​ពូកែ​ភូត​កុហក់ ជំពាក់​លុយ​មិន​សង និង​និយាយ​បំផ្លើស​ខុស​ការ​ពិត ក្នុង​ពេល​ដែល​លោក​ក៏​បាន​ព្រមាន​នឹង​បន្ត​ផុស​រឿង​មួយ​នេះ​រហូត​ដល់​សង​លុយ​លោក​អស់ ។

ម៉ា​ដូ​ណា បាន​បង្ហោះ​សំ​ណេ​រ​របស់​ខ្លួន​លើ​បណ្តាញ​សង្គម​ថា «​ធានា​លុយ​អោយ​វា​ផង បោក​លុយ​ខ្ញុំ​ផង ខំ​រាប់អាន​នឹង​ទុកចិត្ត 💔​ចុង​ក្រោយ​លេង​ខ្វល់​👎🏻​ជា​អ្នក​សិ​ល្បះ​ដល់​ថោកទាប​បំផុត កំពូល​កុហក់​រក​លេខ​ដាក់​គ្មាន 🔥​សំខាន់​មើលងាយ​បងប្អូន​ខ្មែរ​នៅ​ស្រុក​ក្រៅ​សុទ្ធតែ​ថា​ចោល​ឆ្អឹង ហើយ​ខ្មើ​ត​និយាយ​ដោយ​មិនដឹង​ខុស​ទៀត​🇰🇭👎🏻​ហើយ​ឡើង​តុ​បំភ្លឺ និយាយ​បំផ្លើស​ខុស​ពី​ការ​ពិត ខ្ញុំ​ស្តាប់​ហើយ​ឆ្អែត គ្មាន​ដឹងគុណ​ចំពោះ​មនុស្ស​គ្រប់​គ្នា​ដែល​ជួយ​និយាយ​យក​ខ្លួនឯង​ល្អ ។

លោក​បញ្ជាក់​ថា ពី​មុន​ថា មិន​ចង់​បង្ហោះ​រូប​មុខ​វា នឹង​សរសេរ​ចំ​ឈ្មោះ​វា​ទេ តែ​ចង់​ដឹង​ថា​វា​មាន​លុយ​ប្តឹង​យើង​ទេ បើ​វា​មាន មាន​ន័យ​ថា សុខចិត្ត​អស់​លុយ​ឡើង​តុលាការ តែ​មិន​សង​យើង​😋​ពុក​ម៉ែ​បងប្អូន រង់ចាំ​ទស្សនា ការ​ឡាយ​ផស់​ខ្ញុំ​នឹង​បង្ហាញ​ផស់​តាង​ទាំងអស់ ហើយ​ពេល​ខ្ញុំ​ឡាយ ខ្ញុំ​ជឿជាក់​មាន​ជន​រង​គ្រោះជា​ច្រើន​អ្នក​ដែល​ត្រូវ​វា​កុហក់ នឹង​មិន​សង​បោកប្រាស់​លុយ​ជា​ច្រើន​អ្នកផង​ដែល​🔥 ។

លោក​ថា នាង​ឯង​សំណាង​ហើយ​ដែល​បងប្អូន​នៅ​ស្រុក​ក្រៅ​គ្រប់​ប្រទេស​នាំ​គ្នា រី​ផត​ផេ​ច កុំអោយ​រកស៊ី​បាន ដើម្បី​ជា​ការ​ព្រមាន​ក្នុង​ការ​ដៀល​បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស​🇰🇭 ខ្ញុំ​នឹង​បង្ហោះ​នាង​ឯង​រហូត​ដល់​សង​លុយ​ខ្ញុំ​អោយ​គ្រប់​ចំនួន ។ លោក​ថា មិន​គិត​ពី​កូនចៅ​ខ្លួនឯង​សោះ ថា​គ្នា​ខ្មាស់​ប៉ុណ្ណា​ដែល​មាន​ម្តាយ​បែប​នេះ កុហក់​សាហាវ​🔥 ។

យ៉ាងណា​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ តារា​កំប្លែង​អ្នក​នាង ខ្ញុង បាន​អះអាង​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ដោយ​ខ្លី​ថា ចំពោះ​រឿង​នេះ​អ្នក​នាង​មិន​ទៅ​ចាំបាច់​ទៅ​បកស្រាយ​អ្វី​នោះ​ឡើយ ព្រោះ​បើ​ជំពាក់​លុយ​គេ គេ​ផុស​អ្វី​គឺជា​រឿង​ធម្មតា ។

នាង​បញ្ជាក់​ថា បើ​នាង​ចង់​បកស្រាយ​បញ្ហា​ខាងលើ​នេះ​យ៉ាងណា​នោះ នាង​ក៏​អាច​បកស្រាយ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាង​បាន​ដែរ ព្រោះ​ផេ​ក​របស់​នាង ក៏​មាន​អ្នក​ទស្សនា​ច្រើន​គួរសម ដោយ​វា​ក៏​អាច​ឲ្យ​បងប្អូន​មហាជន​បានដឹង និង​យល់​ចំពោះ​រឿងរ៉ាវ​ខាងលើ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ