អេឡុន ម៉ាសក៍ ថា លោក ត្រាំ ផ្តល់ការយល់ព្រមហើយ ដើម្បីបិទទីភ្នាក់ងារ USAID
សហរដ្ឋអាមេរិក ៖ លោក អេឡុន ម៉ាសក៍ (Elon Musk) មហាសេដ្ឋីមានទ្រព្យច្រើនបំផុតលើពិភពលោក បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក…
សហរដ្ឋអាមេរិក ៖ លោក អេឡុន ម៉ាសក៍ (Elon Musk) មហាសេដ្ឋីមានទ្រព្យច្រើនបំផុតលើពិភពលោក បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក…
សហរដ្ឋអាមេរិក ៖ លោក អេឡុន ម៉ាសក៍ (Elon Musk) មហាសេដ្ឋីមានទ្រព្យច្រើនបំផុតលើពិភពលោក បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានយល់ព្រមថា ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ USAID ចាំបាច់ត្រូវតែបិទ ដើម្បីកាត់បន្ថយការចំណាយរដ្ឋាភិបាល បន្ទាប់ពីការរំពឹងទុកប៉ុន្មានថ្ងៃចុងក្រោយ អំពីអនាគតទីភ្នាក់ងារនេះ ក្រោយការផ្តល់មូលនិធិត្រូវបានជាប់គាំង ហើយបុគ្គលិករាប់សិបនាក់ ត្រូវបានឈប់សម្រាក។
លោក អេឡុន ម៉ាសក៍ បានថ្លែងក្នុងកិច្ចសន្ទនាលើបណ្តាញសង្គម X កាលពីព្រឹកថ្ងៃចន្ទថា ទាក់ទងនឹងកម្មវត្ថុរបស់ USAID ខ្ញុំបានពិភាក្សាជាមួយលោកប្រធានាធិបតីយ៉ាងលម្អិត ហើយលោកបានយល់ព្រមថា យើងគួរតែបិទវា។ មហាសេដ្ឋីសញ្ជាតិអាមេរិក នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla វ័យ៥៣ឆ្នាំរូបនេះថា លោកបានពិនិត្យជាមួយលោក ត្រាំ ពីរទៅបីដងរួចមកហើយ។ ហើយលោក ត្រាំ បានបញ្ជាក់ថាចង់បិទទីភ្នាក់ងារដែលផ្តល់ជំនួយមនុស្សធម៌ និងមូលនិធិអភិវឌ្ឍន៍រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំមួយនេះ។
កាលពីល្ងាចថ្ងៃអាទិត្យ មុនពេលកិច្ចសន្ទនាលោក អេឡុន ម៉ាសក៍ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា USAID ត្រូវបានដំណើរការដោយមនុស្សឆ្កួតលីលាជ្រុលនិយមមួយក្រុម។ យើងនឹងបណ្តេញពួកគេចេញ ហើយយើងនឹងធ្វើការសម្រេចចិត្តលើអនាគតទីភ្នាក់ងារមួយនេះ»។
ការអត្ថាធិប្បាយរបស់លោក អេឡុន ម៉ាសក៍ កើតឡើងបន្ទាប់ពីមន្ត្រីសន្តិសុខកំពូលពីររូបនៅទីភ្នាក់ងារ USAID ត្រូវបានដាក់ឱ្យឈប់សម្រាកពីការងារ កាលពីថ្ងៃសៅរ៍សប្តាហ៍ក្រោយការបដិសេធវត្តមានសមាជិក នៃនាយកដ្ឋានប្រសិទ្ធភាពរបស់រដ្ឋាភិបាល ហៅកាត់ថា DOGE ចូលទៅផ្នែកហាមឃាត់នៃអគារទីភ្នាក់ងារមួយនេះ បើទោះបីជាបុគ្គលិក DOGE គំរាមហៅអ្នកអនុវត្តច្បាប់យ៉ាងណាក៏ដោយ។
ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ USAID ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៦១ ក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី John F. Kennedy និងដៃមនុស្សធម៌របស់រដ្ឋាភិបាលអាមេរិក។ ទីភ្នាក់ងារនេះ ផ្តល់ប្រាក់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពក្រីក្រ ព្យាបាលជំងឺ និងឆ្លើយតបនឹងទុរ្ភិក្ស និងគ្រោះមហន្តរាយធម្មជាតិ។ ទីភ្នាក់ងារនេះក៏ជំរុញការកសាង និងអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ ដោយគាំទ្រដល់អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងគំនិតផ្តួចផ្តើមសង្គមផងដែរ។
ទីភ្នាក់ងារ USAID គឺជាឧបករណ៍ថាមពលទន់ដ៏សំខាន់របស់អាមេរិកក្នុងការជំរុញទំនាក់ទំនងជាមួយសហគមន៍ជុំវិញពិភពលោក ដោយកត់សម្គាល់ថា សន្តិសុខជាតិរបស់អាមេរិកត្រូវបានខិតជិតជាមួយនឹងសសរស្តម្ភ «D» ចំនួនបីគឺ ការការពារ ការទូត និងការអភិវឌ្ឍន៍ ដែលដឹកនាំដោយក្រសួងការពារជាតិ នាយកដ្ឋាន ក្រសួងការបរទេស និង USAID ផ្ទាល់តែម្តង។
ការបិទទីភ្នាក់ងារ USAID នឹងរងផលប៉ះពាល់ខ្លាំងដល់សកម្មភាពមនុស្សធម៌ នៅជុំវិញពិភពលោក ជាពិសេសលើប្រទេសក្រក្រី និងប្រទេសកំពុងអភិវឌ្ឍន៍៕ ដកស្រង់ ៖ CNN និង Reuters
ចែករំលែកព័តមាននេះ