ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក់ ឋិតរ​ដ្ឋា បន្ត​ចែកចាយ​រូបភាព​ដួល​​លើ​ឆាក​របស់​ខ្លួនដោយ​ចាត់ទុកជា​ការ​ចង​ចាំ​ដ៏​ល្អ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជា​ថ្មី​ម្តង​ទៀត ​តារាចម្រៀង​អ្នក​នាង យក់ ឋិតរ​ដ្ឋា បាន​បន្ត​ចែកចាយ​នូវ​រូបភាព​របស់​នាង​ដែល​ធ្លាប់​រអិល​ដួល​នៅ​លើ​ឆាក​តន្ត្រី​ដ៏​ធំ​មួយ​កាលពី​អំឡុង​ឆ្នាំ​២០១៣ ។ តាម​ពិត​ទៅ ​រូបភាព​វី​ដេ​អូ​មួយ​នេះ…

រាជធានីភ្នំពេញ ៖ ជា​ថ្មី​ម្តង​ទៀត ​តារាចម្រៀង​អ្នក​នាង យក់ ឋិតរ​ដ្ឋា បាន​បន្ត​ចែកចាយ​នូវ​រូបភាព​របស់​នាង​ដែល​ធ្លាប់​រអិល​ដួល​នៅ​លើ​ឆាក​តន្ត្រី​ដ៏​ធំ​មួយ​កាលពី​អំឡុង​ឆ្នាំ​២០១៣ ។ តាម​ពិត​ទៅ ​រូបភាព​វី​ដេ​អូ​មួយ​នេះ យក់ ឋិតរ​ដ្ឋា ក៏​ធ្លាប់​បាន​ចែកចាយ​ជា​សា​ធារ​ណៈតាម​បណ្តាញ​សង្គម​ម្តង​រួច​មក​ហើយ កាលពី​អំឡុង​ឆ្នាំ​២០២១​កន្លង​ទៅ ។

ដោយឡែក​ នៅ​ក្នុង​ឆ្នាំ​ថ្មី តារា​ស្រី​រូប​នេះ​ក៏​ដោយ​តែ​បន្ត​ចែកចាយ ដោយ​មិន​ខ្លាច​ការ​សើ​ចំអក​ពី​មហាជន​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​ នាង​បាន​ចាត់​ទុក​រឿង​មួយ​នេះ​ គឺជា​ការ​ចង​ចាំ​ដ៏​ល្អ​មួយ សម្រាប់​ជីវិត​ជា​តារាចម្រៀង​រ​បស់​នាង ។

តាម​រយៈ​វី​ដេ​អូ​នោះ គេ​ឃើញ​អ្នក​នាង យក់ ឋិតរ​ដ្ឋា បាន​ឡើង​បកស្រាយ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា «ឈឺចាប់​មួយ​លាន​ដង» នៅ​លើ​ឆាក​កម្មវិធី Best Of the Best 2013 ដោយ​រៀបចំ​ដោយ​ផលិតកម្ម​ហង្ស​មាស​ដែល​ពេល​នោះ​ នាង​ក៏​ជា​តារាចម្រៀង​នៅ​ក្នុង​ផលិតកម្ម​មួយ​នេះ​ផង​ដែរ ។ អ្វី​ជា​ការ​កត់សម្គាល់​នោះ​ អំឡុង​ពេល​នាង​កំពុង​បកស្រាយ​បទ​ចម្រៀង​នាង​ក៏​បាន​ឈាន​ជើង​សន្សឹម​ចុះ​កម្ម​ជណ្តើរ​នៅ​លើ​ឆាក​ដោយពេល​នោះ​ក៏​បាន​រអិល​ដួល​តែ​ម្តង ។

យ៉ាងណា អំឡុង​ពេល​រអិល​នោះ អ្នក​នាង យក់ ឋិតរ​ដ្ឋា មិន​បាន​បញ្ចប់​ការ​ច្រៀង និង​របស់​នាង​ត្រឹម​ពាក់កណ្តាល​នោះ​ឡើយ ពោល​នាង​នៅ​តែ​ខំ​ពង្រឹង​ខ្លួន​ច្រៀង​សម្តែង​រហូត​ដល់​ចប់ បើ​ទោះបីជា​នាង​មាន​របួស​ឈាម​ជង្គង់​ក៏​ដោយ ។

ទោះជា​យ៉ាងណា​ រូប​មួយ​នេះ​ក៏​នៅ​ត្រូវ​បាន​អ្នក​នាង យក់ ឋិតរ​ដ្ឋា បន្ត​ចែកចាយ ដោយ​នាង​ហាក់​មិន​ការ​ខ្លាច​ពី​សើចចំអក​ពី​មហាជន​មួយ​ចំនួន​នោះ​ឡើយ ។ ជាមួយនឹង​ការ​ចែកចាយ​វី​ដេ​អូ​មួយ​នេះ​ លើ​បណ្តាញ​សង្គម យក់ ឋិតរ​ដ្ឋា ក៏​បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា Share ម្តងទៀត ទុកជា​ការ​ចង​ចាំ​ដ៏​ល្អ​មួយ​សំរាប់​ជីវិត​ជា​តារាចំរៀង​មួយ​រូប ​ទោះជា​ក្នុង​កា​លៈទេ​សៈ​អ្វី​ក៏​ត្រូវ​តែ​តាំងស្មារតី​ដោះស្រាយ ​។

នាង​បញ្ជាក់​ថា (ឈឺចាប់​មួយ​លាន​ដង) សំរាប់​ខ្ញុំ​ពេល​កំពុង​បំពេញ​ភា​រ​កិច្ច​អត់​ឈឺ​អី​តិច​សោះ​ត្រឹម​ឈាម​ជង្គង់​ប៉ុ​ណ្នឹ​ង​អី!  ព្រោះ​បាន​កំលាំងចិត្ត​ពីរ​បងប្អូន​អ្នកគាំទ្រ​ត្រូវ​តែ​បន្ត​ទៀត ​អោយ​បាន​ចប់​ដើម​ចប់​ចុងតែ​នៅ​ក្រោយ​ឆាក​វិញ យំ​ផង ឈឺ​ផង ញ័រ​ជើង​ផង ហាស​ហា​ឡូយ​តែ​នៅ​មុខ​គេ​ទេ ។

ទោះជា​យ៉ាងណា​ ក្រោយ​ការ​ចែកចាយ​នូវ​រូបភាព​វី​ដេ​អូ​មួយ​នេះ គេ​ឃើញ​មាន​ទស្ស​និក ជា​ពិសេស ​បណ្តា​អ្នកគាំទ្រ​អ្នក​នាង យក់ ឋិតរ​ដ្ឋា ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​ធ្វើការ​ខំ​មិន ដោយ​ម្នាក់​ៗ​បាន​លើក​កា​រសរ​សើរ​នូវ​ខិតខំ​ប្រឹងប្រែង​របស់​នាង ខ​ណៈ​ពេល​ដែល​ពួក​គេ​ក៏​នៅ​តែ​សម្តែង​ការ​គាំទ្រ​នូវ​រាល់​បទ​ចម្រៀង​របស់​នាង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ