ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ណឺតាន់​យ៉ាហ៊ូ​ទៅ​ដល់​វ៉ាស៊ីន​តោន​ដើម្បី​ពិភា​ក្សា​ជា​មួយ​លោក​ត្រាំ

1 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល លោក​ណឺ​តាន់​យ៉ាហ៊ូ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​វ៉ាស៊ីនតោន ប្រទេស​អាមេរិក​ហើយ​នៅ​ល្ងាច​នេះ​ដើម្បី​ពិភាក្សា​គ្នា​ជា​មួយ​លោក​ត្រាំ​ពាក់​ព័ន្ធ​នឹង​ការ​អនុ​វត្ត​បទ​ឈប់​បាញ់​​នៅ​ដំណាក់​កាល​ទី​២​។ លោក​ឆ្លៀត​និយាយ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​មុន​ពេល​ចាក​ចេញ​ដំណើរ​​​ថា​​ប្រធាន​បទ​​១​ចំនួន​ដែល​លោក​នឹង​និយាយ​ជា​មួយ​លោ​កត្រាំ​មាន​ដូច​ជា​​​ការ​ទទួល​ជ័យ​ជម្នះ​ទៅ​លើ​ក្រុម​​ហាម៉ាស់, ការ​រៀប​យុទ្ធ​សាស្ត្រ​​ទប់​ទល់​នឹង​ប្រទេស​អ៊ីរ៉ង់ និង​ការ​នាំ​យក​ចំណាប់​ខ្មាំង​ទាំង​អស់​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិ​ភាព​។ នេះ​ជា​លើក​ដំបូង​បំផុត​ដែល​លោក​ត្រាំ​ជួប​ថ្នាក់​ដឹក​នាំ​ប្រទេស​ដទៃ​ចាប់​តាំង​ពី​លោ​កស្បថ​ចូល​កាន់​តំណែង​នៅ​អាណត្តិ​ទី​២​។ បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល លោក​ណឺ​តាន់​យ៉ាហ៊ូ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​វ៉ាស៊ីនតោន ប្រទេស​អាមេរិក​ហើយ​នៅ​ល្ងាច​នេះ​ដើម្បី​ពិភាក្សា​គ្នា​ជា​មួយ​លោក​ត្រាំ​ពាក់​ព័ន្ធ​នឹង​ការ​អនុ​វត្ត​បទ​ឈប់​បាញ់​​នៅ​ដំណាក់​កាល​ទី​២​។ លោក​ឆ្លៀត​និយាយ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​មុន​ពេល​ចាក​ចេញ​ដំណើរ​​​ថា​​ប្រធាន​បទ​​១​ចំនួន​ដែល​លោក​នឹង​និយាយ​ជា​មួយ​លោ​កត្រាំ​មាន​ដូច​ជា​​​ការ​ទទួល​ជ័យ​ជម្នះ​ទៅ​លើ​ក្រុម​​ហាម៉ាស់, ការ​រៀប​យុទ្ធ​សាស្ត្រ​​ទប់​ទល់​នឹង​ប្រទេស​អ៊ីរ៉ង់ និង​ការ​នាំ​យក​ចំណាប់​ខ្មាំង​ទាំង​អស់​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិ​ភាព​។

នេះ​ជា​លើក​ដំបូង​បំផុត​ដែល​លោក​ត្រាំ​ជួប​ថ្នាក់​ដឹក​នាំ​ប្រទេស​ដទៃ​ចាប់​តាំង​ពី​លោ​កស្បថ​ចូល​កាន់​តំណែង​នៅ​អាណត្តិ​ទី​២​។ បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​ និង​ក្រុម​ហាម៉ាស់​នៅ​ហ្កាហ្សា និង​រវាង​អ៊ីស្រាអែល និង​ក្រុម​​ហេស​បូឡា​នៅ​លីបង់​នោះ​សុទ្ធ​តែ​ពោរ​ពេញ​ដោយ​ភាព​ផុយ​ស្រួយ មាន​ន័យ​ថា​ងាយ​នឹង​បរាជ័យ​ទៅ​វិញ​បើ​សិន​ភាគី​ទាំង​២​មិន​ចេះ​ថ្នាក់​ថ្នម​សភាព​ការណ៍​។

ឥឡូវ​នេះ អ៊ីស្រាអែល​ត្រៀម​បើក​សមរ​ភូមិ​ថ្មី​​នៅ​តំបន់​វេស​ស្បេង​វិញ​ម្ដង​ (West Bank)។ អ៊ីស្រាអែល​ទើប​តែ​បើក​យុទ្ធ​នា​ការ​វាយ​ប្រហារ​នៅ​ទី​នោះ​ដើម្បី​អ្វី​ដែល​អ៊ីស្រាអែល​ហៅ​ថា​ជា​ការ​តាម​កម្ទេច​ចលនា​ជ្រុល​និយម​ឱ្យ​ដល់​ឫស​គល់​។ លោក​ណឺ​តាន់​យ៉ាហ៊ូ​ថ្លែង​ថា​ការ​ដែល​អ៊ីស្រាអែល​សម្រេច​ចិត្ត​សំខាន់​​ៗ​នៅ​ក្នុង​សង្គ្រាម​នេះ​​ជា​ការ​កំណត់​ជោគ​វាសនា​របស់​តំបន់​មជ្ឈិម​បូព៌ា​។ បើ​លោក​ត្រាំ​ជួយ​ជ្រោម​ជ្រែង​ពី​ក្រោយ​​ខ្នង​ថែម​ទៀត​នោះ​ការ​សម្រេច​ចិត្ត​នេះ​នឹង​មាន​ឥទ្ធិ​ពល​កាន់​តែ​ខ្លាំង​។​

លោក​ជឿ​ជាក់​ថា​នៅ​ពេល​អ៊ីស្រាអែល​ និង​លោ​កត្រាំ​សហ​ការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ ពេល​នោះ​ប្រទេស​ទាំង​២​អាច​គូស​ផែន​ទី​ភូមិ​សាស្ត្រ​នយោបាយ​នៅ​មជ្ឈិម​បូព៌ា​បាន​យ៉ាង​ល្អ។ ​ពាក់​ព័ន្ធ​នឹង​​បទ​​ឈប់​បាញ់​នេះ លោក​​ត្រាំ​ និង​លោក​បៃដិន​​​និយាយ​យក​គុណ​សម្បត្តិ​​រៀង​ៗ​ខ្លួន​។ លោក​បៃដិន​ថា​កិច្ច​ព្រម​ព្រៀង​នេះ​សម្រេច​បាន​នៅ​ក្នុង​អាណត្តិ​របស់​លោក​។ ចំណែក​លោក​ត្រាំ​ថា​ដោយ​សារ​លោក​ប្រើ​សារ​ព្រមាន​ធ្ងន់​ៗ​ថា​បើ​មិន​ដោះ​លែង​ចំណាប់​ខ្មាំង​មុន​ពេល​លោក​ស្បថ​ចូល​កាន់​តំណែង​ទេ​ ក្រុម​ហា​ម៉ាស់​ និង​បក្ស​ពួក​របស់​ហាម៉ាស់​ប្រុង​ខ្លួន​ឱ្យ​ហើយ​ទៅ​ នឹង​មាន​រឿង​ធំ​ជា​មួយ​គ្នា​ជា​មិន​ខាន​ឡើយ​។​

ខុទ្ទ​កាល័យ​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​ថ្លែង​ថា​លោក​នឹង​ចាប់​ផ្ដើម​ពិភាក្សា​គ្នា​​មុន​គេ​​​ជា​មួយ​ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​ទទួល​បន្ទុក​ខាង​កិច្ច​ការ​មជ្ឈិម​បូព៌ា​។ ប្រធាន​បទ​សំខាន់​និយាយ​អំពី​ការ​អនុវត្ត​តាម​បទ​ឈប់​បាញ់​នៅ​ដំណាក់​កាល​ទី​២​ដែល​មាន​ដូច​ជា​​ការ​ដោះ​លែង​ចំណាប់​ខ្មាំង​ដែល​នៅ​​សេស​សល់​ទាំង​អស់​ និង​ការ​បិទ​បញ្ចប់​សង្គ្រាម​ជា​អចិន្ត្រៃយ៍​៕​

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ