ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តមឃួង ស្រេង ចុះត្រួតពិនិត្យនិងទប់ស្កាត់ការបា.ក់ច្រាំងទន្លេ៣កន្លែងនៅក្នុងខណ្ឌជ្រោយចង្វារ

8 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖​ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំមន្ត្រី ជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេចំនួន៣កន្លែងនៅក្នុងមូលដ្ឋាន…

រាជធានីភ្នំពេញ​៖​ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំមន្ត្រី ជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេចំនួន៣កន្លែងនៅក្នុងមូលដ្ឋាន ខណ្ឌជ្រោយចង្វារ ដើម្បីចាត់វិធានការចាក់ដី និងបូមខ្សាច់ចាក់ទប់ និងរិះរកវិធានការ បង្ការទប់ស្កាត់កុំឱ្យបាក់ច្រាំងតទៅទៀត ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចុះត្រួតពិនិត្យ និងមានវិធានការទប់ស្កាត់ការ បាក់ច្រាំងទន្លេ រួមមានទី១ គឺការបាក់ស្រុតច្រាំងទន្លេមេគង្គ ប្រវែងប្រមាណ ៣០ម៉ែត្រនៅចំណុចផ្សារ ក្រមួន ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្រោយពីបានបាក់ស្រុត កាលពីវេលាម៉ោង​៩និង៣០នាទី​ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។ ទីតាំងទី២ នៅចំណុចមុខវត្តបាក់ខែង សង្កាត់បាក់ខែង និងទីតាំងទី៣ នៅចំណុចមុខអនុវិទ្យាល័យចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

ឯកឧត្ដម ឃួង ស្រេង បានធ្វើការណែនាំឱ្យមន្ត្រីបច្ចេកទេសនៃមន្ទីរជំនាញរាជធានីភ្នំពេញ ចុះរុះរើសំណង់ ដែលខូចខាត រួចដាក់គ្រឿងចក្រជាបន្ទាន់ ដោយបូមដីចាក់លុបដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេនៅផ្សារ ក្រមួន ស្ថិតនៅភូមិខ្ទរ និងនៅចំណុចបាក់ស្រុតមុខអនុវិទ្យាល័យចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយ ចង្វារជាបន្ទាន់។

ជាមួយគ្នានេះ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំបន្ថែមឱ្យលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ដែលទទួលបន្ទុកលើការងារនេះ ធ្វើលិខិតស្នើទៅក្រសួងធនធានទឹក និង ឧត្តុនិយម សុំមន្ត្រីជំនាញរបស់ក្រសួងចុះមកសិក្សានៅទីតាំងទាំង២ខាងលើ ដើម្បីបង្វែរផ្លូវទឹកធ្វើយ៉ាង ណា កុំឱ្យទឹកហូរមកបុកទីតាំងទាំងពីរនេះបន្តទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ