ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងទំនើ.ង៨នាក់អុកឡុកនៅក្រុងបាវិត ត្រូវសមត្ថកិច្ចបង្ក្រាបបានហើយ

13 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្រុម​ក្មេង​ទំនើ​.​ង​ធ្វើ​សកម្មភាព​ដេញ​កា​.​ប់​ប្រហារ​គ្នា​បង្ក​ភ័យ​ខ្លាច​នៅ​ក្រុង​បា​វិត​នោះ ត្រូវ​កម្លាំង​នគ​បាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​ហើយ​ចំនួន​០៨​នាក់ រួច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់ ហើយ​លោក​ចៅក្រម​បាន​ចេញ​ដីការ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​រួច​ហើយ នា​រសៀល​ថ្ងៃ​១…

ខេត្តស្វាយរៀង ៖ ក្រុម​ក្មេង​ទំនើ​.​ង​ធ្វើ​សកម្មភាព​ដេញ​កា​.​ប់​ប្រហារ​គ្នា​បង្ក​ភ័យ​ខ្លាច​នៅ​ក្រុង​បា​វិត​នោះ ត្រូវ​កម្លាំង​នគ​បាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​ហើយ​ចំនួន​០៨​នាក់ រួច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់ ហើយ​លោក​ចៅក្រម​បាន​ចេញ​ដីការ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​រួច​ហើយ នា​រសៀល​ថ្ងៃ​១ កុម្ភៈ ២០២៥ ។

ទាក់ទិន​ករណី​នេះ​ដែរ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៥ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ទទួល​បាន ព័ត៌មាន​តាម​រយៈ​គណនី​ហ្វេ​សបុ​កមួយ​ដោយ​បាន​បង្ហោះ​វី​ដេ​អូ មាន​ខ្លឹមសារ​ថា «​ក្រុង​បា​វិត វៃ​គ្នា​សឹង​រាល់ថ្ងៃ​អនាធិបតេយ្យ​នៅ​មុខ​ប្រៃសណីយ​នៅ​ម៉ោង​៤​និង​០០​នាទី​ព្រឹក ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៥» ។

ប្រភព​បន្ត​ថា ក្រោយ​ពី​បាន​ទទួល​បាន​ព័ត៌មាន​រួច​មក លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​ចាត់តាំង​អោយ​លោក​វរសេនីយ៍ឯក គឹ​ម ឡៃ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ និង​សហការ​ជាមួយ​គ្នា​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​អត្តសញ្ញាណ​ក្មេង​ទំនើ​.​ង ដែល​បាន​បង្ក​ហិ​.​ង្សា​វាយ​ទៅ​លើ​យុវជន​ផ្សេង​ទៀត ព្រមទាំង​បាន​ឃាត់ខ្លួន​ក្មេង​ទំនើ​.​ង​ចំនួន ០៨​នាក់ ប្រុស និង​ដកហូត​វត្ថុ​តាង ៖ ម៉ូតូ​០៣​គ្រឿង ដាវ​០១​ដើម កាំ​បិ​.​ត​ផ្គាក់​០១​ដើម និង​កាំបិត ស​០១​ដើម ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្មេង​ទំនើ​.​ង​ទាំង​៨​នាក់ បាន​ឆ្លើយ​សារភាព​ថា​បក្សពួក​ខ្លួន​ពិតជា​បាន​បង្ក​ហិ​.​ង្សា កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៥ នៅ​ក្រុង​បា​វិត ពិតប្រាកដ​មែន ។

បច្ចុប្បន្ន ក្មេង​ទំនើ​.​ង​ទាំង​០៨​នាក់ រួម​ទាំង​វត្ថុ​តាង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តា​មី​តិ​វិធី​ច្បាប់ ហើយ​ត្រូវ​បាន​លោក​ចៅក្រម​សាលាដំបូង​ខេត្ត ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ