ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ជើង​ដក​ទ័ព​ពី​តំបន់​ខឺស​វិញ​ហើយ​បន្ទាប់​ពី​ស្លា.ប់​ទាហាន​ច្រើន​ពេក

18 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ កូរ៉េ​ខាង​ជើង​ចាប់​ផ្ដើម​ដក​កង​ទ័ព​ចេញ​ពី​តំបន់​ខឹស​វិញ​ហើយ​ព្រោះ​មើល​ទៅ​ពិបាក​លេង​ជា​មួយ​ពួក​អឺរ៉ុប​បន្តិច​។ គ្រាន់​តែ​ច្បាំង​គ្នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​របប​ក្រុង​ព្យុង​យ៉ាង​​បាត់​បង​ជីវិត​យុទ្ធ​ជន​របស់​ខ្លួន​ជា​ច្រើន​។ ម៉្យាង​ទៀត ផែន​ការ​របស់​លោក​ពូទីន​ដែល​ចង់​វាយ​បណ្ដេញ​កង​ទ័ព​អ៊ុយ​ក្រែន​ឱ្យ​អស់​មុន​ពេល​លោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង​នោះ​ក៏​ក្លាយ​ជា​រឿង​អសារ​ឥត​ការ​បាត់​ទៅ​ហើយ​។ ដូច្នេះ ទោះ​បី​​រក្សា​​ទុក​កង​ទ័ព​កូរ៉េ​ខាង​ជើង​ឱ្យ​ជួយ​ច្បាំង​​​​ក៏លែង​​សំខាន់​ត​ទៅ​ទៀត​ដែរ​​។​ មេ​បញ្ជា​ការ​កង​ទ័ព​​អ៊ុយ​ក្រែន ឧត្ដម​សេនីយ៍​​អូឡិច​សាន់​ដឺ…

ទី​ក្រុង​ម៉ូស្គូ៖ កូរ៉េ​ខាង​ជើង​ចាប់​ផ្ដើម​ដក​កង​ទ័ព​ចេញ​ពី​តំបន់​ខឹស​វិញ​ហើយ​ព្រោះ​មើល​ទៅ​ពិបាក​លេង​ជា​មួយ​ពួក​អឺរ៉ុប​បន្តិច​។ គ្រាន់​តែ​ច្បាំង​គ្នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​របប​ក្រុង​ព្យុង​យ៉ាង​​បាត់​បង​ជីវិត​យុទ្ធ​ជន​របស់​ខ្លួន​ជា​ច្រើន​។ ម៉្យាង​ទៀត ផែន​ការ​របស់​លោក​ពូទីន​ដែល​ចង់​វាយ​បណ្ដេញ​កង​ទ័ព​អ៊ុយ​ក្រែន​ឱ្យ​អស់​មុន​ពេល​លោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង​នោះ​ក៏​ក្លាយ​ជា​រឿង​អសារ​ឥត​ការ​បាត់​ទៅ​ហើយ​។ ដូច្នេះ ទោះ​បី​​រក្សា​​ទុក​កង​ទ័ព​កូរ៉េ​ខាង​ជើង​ឱ្យ​ជួយ​ច្បាំង​​​​ក៏លែង​​សំខាន់​ត​ទៅ​ទៀត​ដែរ​​។​

មេ​បញ្ជា​ការ​កង​ទ័ព​​អ៊ុយ​ក្រែន ឧត្ដម​សេនីយ៍​​អូឡិច​សាន់​ដឺ ឃីន​ដ្រា​ថេន​កូ (Oleksandr Kindratenko) ថ្លែង​ប្រាប់​ទូរ​ទស្សន៍​ស៊ី​អឹន​អឹន​ (CNN) ថា​​លោក​ខាន​ឃើញ​វត្ត​មាន​របស់​កង​ទ័ព​កូរ៉េ​ខាង​ជើង​រយៈ​ពេល​បី​អាទិត្យ​មក​ហើយ​។ លោក​យល់​ថា​ពួក​គេ​ទំនង​ជា​​​​ដក​ខ្លួន​ទាំង​បង្ខំ​ចិត្ត​ដោយ​សារ​បាត់​បង់​កម្លាំង​ប្រយុទ្ធ​ច្រើន​ពេក​គួប​ផ្សំ​នឹង​ការ​ប្រឈម​នឹង​បញ្ហា​ពិបាក​ជា​ច្រើន​ទៀត​។

ការ​អះ​អាង​នេះ​​ស៊ី​សង្វាក់​គ្នា​នឹង​របាយ​ការណ៍​ដទៃ​ទៀត​ដែល​ថា​ទាហាន​កូរ៉េ​ខាង​ជើង​ជា​ច្រើន​កង​ឯក​ភាព​បាន​ដក​ចេញ​ពី​សមរ​ភូមិ​មុខ​ជា​ច្រើន​កន្លែង​។ នេះ​បើ​យោង​តាម​ទី​ប្រឹក្សា​របស់​លោក​ហ្សេឡិន​ស្គី​។ អ៊ុយ​ក្រែន​ និង​បស្ចិម​ប្រទេស​ប៉ាន់​ស្មាន​ថា​កូរ៉េ​ខាង​ជើង​បញ្ជូន​កង​ទ័ព​ទៅ​រុស្ស៊ី​ប្រហែល​១២០០០​នាក់​​។ ក្នុង​នោះ យុទ្ធ​ជន​ប្រហែល​៤​០០០​នាក់​បាន​ស្លាប់​ និង​របួស​។​

​​កង​ទ័ព​ទាំង​នោះ​​​បញ្ជូន​ទៅ​​តំបន់​ខឺស​ប្រហែល​ជា​នៅ​អំឡុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ដើម្បី​ជួយ​វាយ​បណ្ដេញ​កង​ទ័ព​អ៊ុយ​ក្រែន​ចេញ​ពី​ទី​នោះ​ព្រោះ​រុស្ស៊ី​មិន​ចង់​ដក​កម្លាំង​ដែល​កំពុង​ជាប់​ដៃ​នៅ​អ៊ុយ​ក្រែន​ដើម្បី​យក​ទៅ​ចាត់​ការ​កង​ទ័ព​នៅ​ខឺស​នោះ​ទេ​។ ​​អ៊ុយ​ក្រែន​វាយ​ឆ្មក់​ចូល​ខឺស​កាល​ពី​ខែ​សីហា​ដើម្បី​ហែក​កម្លាំង​របស់​រុស្ស៊ី។​​​​​​ ប៉ុន្តែ​​​រុស្ស៊ី​ដឹង​អំពី​ល្បិច​កល​នេះ​មុន​។​ ដូច្នេះ កម្លាំង​វាយ​លុក​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​នៅ​រក្សា​ទុក​ដដែល​ ហើយ​សុខ​ចិត្ត​ខ្ចី​កម្លាំង​របស់​កូរ៉េ​ខាង​ជើង​សម្រាប់​ទប់​ទល់​នៅ​ខឺស​។

ទោះ​ជា​យ៉ាង​ណា​ក្ដី ​ដោយ​សារ​សមត្ថ​ភាព​កង​ទ័ព​កូរ៉េ​ខាង​ជើង​នៅ​ស្ទើរ។​​ ដូច្នេះ វាយ​ប្រហារ​ប៉ុន្មាន​ខែ​នេះ​ហាក់​ដូច​ជា​ធ្វើ​អ្វី​កង​ទ័ព​អ៊ុយ​ក្រែន​មិន​បែក​ទេ​។ លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​​​រុស្ស៊ី​ប្រើ​កម្លាំង​៦​ម៉ឺន​នាក់​ គួប​ផ្សំ​នឹង​កង​ទ័ព​កូរ៉េ​ខាង​ជើង​១២០០០​នាក់​ទៀត​​នៅ​តែ​មិន​អាច​​វាយ​​កង​ទ័ព​របស់​យើងចេញ​​ពី​​តំបន់​ខឺស​បាន​ឡើយ​​។ លោក​​ថា​ទ័ព​កូរ៉េ​ខាង​ជើង​១/៣​បាន​ស្លាប់។

​សារ​ព័ត៌​មាន​ធ្លាប់​ចុះ​ផ្សាយ​ថា​ទាហាន​កូរ៉េ​ខាង​ជើង​ដែល​បញ្ជូន​ទៅ​ខឺស​ប្រៀប​ដូច​​​បញ្ជូន​​​ទៅ​ឋាន​​នរកដូច្នោះ​ដែរ​។ នេះ​​​​​​ជា​ស​ង្គ្រាម​ស៊ី​សាច់​ហុត​ឈាម​។ ពួក​គេ​ទទួ​ល​បញ្ជា​ដាច់​ខាត​មិន​ត្រូវ​ឱ្យ​អ៊ុយ​ក្រែន​ចាប់​បាន​ទាំង​រស់​ទេ​។ បើ​ទាល់​ច្រក​ខ្លាំង​ ពួក​គេ​ត្រូវ​តែ​ចុច​គន្លឹះ​គ្រាប់​បែក​សម្លាប់​ខ្លួន​ឯង​​។ នៅ​ក្នុង​ន័យ​នេះ ទាហាន​កូរ៉េ​ខាង​ជើង​ដែល​បាក់​ទ័ព​អាច​នឹង​សម្លាប់​ខ្លួន​ឯង​ក៏​មិន​តិច​នាក់​ដែរ​។ នៅ​លើ​សាក​សព​របស់​ទាហាន​កូរ៉េ​ខាង​ជើង​ គេ​រក​ឃើញ​លិខិត​បណ្ដាំ​ និង​ការ​ស្បថ​សច្ចា​ប្រណិ​ធាន​ថា​ស៊ូ​ស្លាប់​ក៏​ត្រូវ​តែ​ស្មោះ​ស្ម័គ្រ​បម្រើ​ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ដែល​ពួ​កគេ​ចាត់​ទុក​ជា​អគ្គ​មគ្គុ​ទ្ទេសក៍​ដ៏ឆ្នើម​គ្មាន​ពីរ​។​​

មេបញ្ជា​ការ​កង​វរ​សេនា​ធំ​អ៊ុយ​ក្រែន​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់ថា​តាម​ពិត​ទាហាន​កូរ៉េ​ខាង​ជើង​ទាំង​នោះ​មិន​អន់​ទេ​ ។ ពួក​ជា​កង​កម្លាំង​ពិសេស​ដែល​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​កម្រិត​កំពូល​ មាន​កាយ​សម្បទា​មាំ​មួន និង​នៅ​ក្មេង​ពេញ​កម្លាំង​។ ​ក៏​ប៉ុន្តែ​លក្ខ​ណៈ​សម្បត្តិ​​ប៉ុណ្ណឹង​មិនទាន់​​គ្រប់​គ្រាន់​ទេ​។ ពួកគេ​មិន​អាច​រត់​ទាន់​​​សង្គ្រាម​សម័យ​ទំនើប​ដែល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ថ្មី​ៗ​​ និង​យន្ត​ហោះ​ដ្រូន​​​បាន​ឡើយ​។​ ក្បួន​សឹក​សង្គ្រាម​ដែល​ពួក​គេ​ហ្វឹក​ហាត់​នោះ​ចាស់​ហួស​សម័យ​ទៅ​ហើយ។​​ ប្រើ​បាន​សម្រាប់​ទស​វត្ស​ទី​៨០​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ