ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​បូមទឹក​ជួយ​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជា​កសិករ

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោយ​ជួប​សំណេះសំណាល​ ជាមួយ​ប្រជា​សហគមន៍​ក្នុងស្រុក​ប្រាសាទ​សំបូរ ក៏​បាន​បន្ត​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​បូមទឹក​ជួយ​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជា​កសិករជាង១៦០០​ហិ​កតា ក្នុង​មូលដ្ឋាន​ស្រុក​កំពង់ស្វាយ ស្រុក​ស​ន្ទុ​ក…

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោយ​ជួប​សំណេះសំណាល​ ជាមួយ​ប្រជា​សហគមន៍​ក្នុងស្រុក​ប្រាសាទ​សំបូរ ក៏​បាន​បន្ត​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​បូមទឹក​ជួយ​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជា​កសិករជាង១៦០០​ហិ​កតា ក្នុង​មូលដ្ឋាន​ស្រុក​កំពង់ស្វាយ ស្រុក​ស​ន្ទុ​ក និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ ដើម្បី​ឱ្យ​ការ​បង្កបង្កើន​ផល​ស្រូវប្រាំង បាន​កាន់តែ​ច្រើន និង​មានគុណ​ភាព​ខ្ពស់ រាជរដ្ឋាភិបាល បាននិង​កំពុង​យកចិត្ត​ដាក់​ខ្ពស់​ក្នុង​ការ​អន្តរាគមន៍​ទឹក​ពី​ប្រភព​ទឹក​នានា ក្នុង​គោលដៅ​បម្រើ​ដល់​ការ​ស្រោចស្រព​ស្រែ​រដូវប្រាំង​ឱ្យ​បាន​គ្រប់គ្រាន់ ព្រមទាំង​ដោះស្រាយ​នូវ​ទុក្ខ​កង្វល់​របស់​ប្រជា​កសិករ​ឱ្យ​អស់ពី​លទ្ធភាព ។

ក្នុង​នោះ ក្រសួង​ធនធានទឹក និង​ឧតុនិយម រួម​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន បាន​ធ្វើការ​អន្តរាគមន៍​ទឹក ដោយ​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក ពី​ប្រភព​អាង​ទឹកស្ទឹង​ជី​និ​ត បូម​បន្ត​ចូល​ប្រឡាយ​រង ដើម្បី​សង្គ្រោះ​ស្រូវ​រដូវប្រាំង បាន​ចំនួន ៣០​ហិ​កតា ក្នុង​ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក ។

ដោយឡែក ការ​អន្តរាគមន៍​ទឹក ក្នុង​ខេត្តកំពង់ធំ​ទាំងមូល​សម្រេច​លទ្ធផល​បាន ៖ ទី​១-ឃុំ​សា​ន់គ ស្រុក​កំពង់ស្វាយ ចំនួន ៥០២​ហិ​កតា​, ទី​២-ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ចំនួន ១៩០​ហិ​កតា , ទី​៣-ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក ចំនួន ៣០​ហិ​កតា​, និង​ទី​៤- ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយចំនួន១១​ហិ​កតា ។

បន្ថែម​ពី​នេះ ក៏​បាន​ឆ្លៀត​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃ​ប្រតិបត្តិការ​ទំនប់ និង​ការ​រក្សា​ទឹក​ក្នុង​ទំនប់​អាង​ទឹកស្ទឹង​ជី​និ​ត ដែល​ជា​អាង​ស្តុក​ទឹក​ដ៏​ធំ​មួយ ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក និង​ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ទំនប់​អាង​ទឹកស្ទឹង​ជី​និ​ត​នេះ មាន​សមត្ថភាព​រក្សា​ទឹក​ស្តុក​ទុក​បាន ៣៩​លាន​ម៉ែត្រគូប ដែល​មាន​សំណង់​បង្ហៀរ​ប្រវែង ៧៥០​ម៉ែត្រ ព្រមទាំង​សំណង់​សិល្ប​ការ្យ​ជា​ច្រើន​ផ្សេង​ទៀត សម្រាប់​បម្រើ​ឱ្យ​ពហុ​វិស័យ ជា​ពិសេស វិស័យ​កសិកម្ម ព្រមទាំង​ផ្តល់​ជា​ប្រភព​ទឹក​ប្រើប្រាស់​ដ៏​សំខាន់ នា​រដូវប្រាំង​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ១​លាន​ម៉ែត្រគូប​»៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ