ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ម៉ាក់​សម្រេច​ផ្អាក​ប្រតិបត្តិការ​ការងារ​បណ្តោះអាសន្ន​នៅ​ក្នុង​ចំនួន​៨​ ក្រោយ​អា​មេ​រិ​ក​ផ្តាច់ជំនួយ

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ​(​ស៊ី​ម៉ាក់​)​ បាន​សម្រេច​ផ្អាក​ប្រតិបត្តិការ​ការងារ​ជា​បណ្តោះអាសន្ន​របស់​ខ្លួន​ នៅ​ក្នុង​ខេត្ត​ចំនួន​៨​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក្រោយ​ពី​សហ រដ្ឋអាមេរិក​ផ្តាច់ជំនួយ​។ ឯកឧត្តម ហេង…

រាជធានី​ភ្នំពេញ ​៖​ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ​(​ស៊ី​ម៉ាក់​)​ បាន​សម្រេច​ផ្អាក​ប្រតិបត្តិការ​ការងារ​ជា​បណ្តោះអាសន្ន​របស់​ខ្លួន​ នៅ​ក្នុង​ខេត្ត​ចំនួន​៨​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក្រោយ​ពី​សហ រដ្ឋអាមេរិក​ផ្តាច់ជំនួយ​។

ឯកឧត្តម ហេង រតនា ​អគ្គនាយក​ស៊ី​ម៉ាក់​បាន​សរសេ​រលើ​បណ្តាញ​សង្គម​ នៅ​ថ្ងៃ​ទី​៣១ មក​រា យ៉ាង​ដូច្នេះ​ថា​​«​ខ្ញុំ​ក្នុង​នាម​អង្គភាព​ស៊ី​ម៉ាក់ មាន​សេចក្តី​សោកស្តាយ ​សូម​ជូនដំណឹង​ដល់​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នៃ​ខេត្តកំពង់ចាម ក្រចេះ មណ្ឌល​គី​រី រតនគីរី ស្ទឹង​ត្រែង ត្បូងឃ្មុំ ស្វាយ​រៀង និង​ខេត្តព្រៃវែង មេត្តា​ជ្រាប​ថា កម្លាំង​អង្គភាព​ស៊ីម៉ាក់​កំពុង​ប្រ​តិ​ប​តិ្ត​ការ​ប្រចាំ​ទិស​ខេត្ត​ទាំង​
លើ​នេះ ត្រូវ​ផ្អាក​កិច្ច​ប្រតិបត្តិការ​បណ្តោះអាសន្ន​រយៈពេល​៨៥​ថ្ងៃ ​គិត​ពី​ថ្ងៃ​ទី​២៥​ ខែមករា ឆ្នាំ​២០២៥​តទៅ​ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​ ​។

ឯកឧត្តម​បាន​លើក​ឡើង​ពី​មូលហេតុ​ថា ការ​ផ្អាក​ប្រតិបត្តិការ​នេះ ​មូលហេតុ​អង្គការ​ជា​ដៃគូ​ដែល​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក មក​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គភាព​ស៊ី​ម៉ាក់​នោះ ត្រូវ​បាន​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ផ្អាក​ការ​ផ្តល់​ជំនួយ​ទាំងឡាយ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ពិភព​លោក ក្នុង​នោះ​ ក៏​ប៉ះពាល់​ដល់​បណ្តា​អង្គការ​ដៃគូ​មួយ​ចំនួន​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។

ឯកឧត្តម​ក៏​បញ្ជាក់​ថា ​ថ្នាក់ដឹកនាំ​អង្គភាព​ស៊ីម៉ាក់ ​និង​ដៃគូ​អភិវឌ្ឍន៍​បាន​មមារញឹក​សម្របសម្រួល​ជាមួយ​មន្ត្រី​ទទួល​បន្ទុក​គម្រោង​ជំនួយ​នៃ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ក្នុង​ការ​បន្ត​គាំទ្រ​គម្រោង​មនុស្សធម៌​នេះ ​ដែល​ជំនួយ​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​ផ្តល់​ដល់​អង្គការ​ដៃគូ​សហប្រតិបត្តិការ​ជាមួយ​អង្គភាព​ស៊ី​ម៉ាក់​នេះ ដើ​ម្បី​គាំទ្រ​កិច្ច​ប្រតិបត្តិការ​របស់​កម្លាំង​អង្គភាព​ស៊ីម៉ាក់​ក្នុង​ការ​បោសសម្អាត​គ្រាប់បែក​ចង្កោម​ និង​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​របស់​សហរដ្ឋអាមេរិក​ជា​សំណល់​សង្គ្រាម​នៅ​កម្ពុជា​។

សូម​រំលឹក​ថា ជំនួយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ផ្តល់​ជូន​អង្គភាព​ស៊ី​ម៉ាក់​តាម​រយៈ​អង្គការ​ដៃគូ​ក្នុង​រយៈពេល​៤៥​ខែ ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២២ ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥ មាន​ថវិកា​សរុប​ចំនួន ៦.៣៥៥.៧២០ដុល្លារ​អា​មេ​រិ​ក គាំទ្រ​កម្លាំង​ជំនាញ​បច្ចេកទេស​ចំនួន​ជិត​២០០​នាក់​។

បើ​គិត​ក្នុង​រយ​:​ពេល​ពី​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២២ ដល់​ចុង​ខែមករា ឆ្នាំ​២០២៥​ អង្គភាព​ស៊ី​ម៉ាក់​ទិស​ខេត្ត​ខាង​លើ ​បាន​ធ្វើការ​បោសសម្អាត​ចម្កា​គ្រាប់​សរុប​ចំនួន​៥៦១​ពហុកោណ មាន​ទំហំ​ផ្ទៃដី​ចំនួន​១១.១៩៥​ហិ​កតា រុករក​ឃើញក​ម្ទេ​ក​ចោល​គ្រាប់​មីន​និង​សំណល់​គ្រាប់​យុទ្ធភណ្ឌ​សង្គ្រាម​ចំនួន​២៧.០២២​គ្រាប់ ក្នុង​នេះ​មាន​គ្រាប់បែក​ចង្កោម​ចំនួន​១៧.៩៧១​គ្រាប់ និង​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ខ្នាត​ធំ ចំនួន​៦៩​គ្រាប់​។

ក្នុង​ពេលវេលា​នេះ ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​លំបាក​របស់​អាជ្ញាធរ​និង​ប្រជា​ពល​ពលរដ្ឋ ក្នុង​ការ​ប្រឈម​បញ្ហា​គ្រាប់​មីន​និង​សំណល់​គ្រាប់​យុទ្ធភណ្ឌ​សង្គ្រាម សូម​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នៃ​ខេត្ត​ទាំងអស់​ខាង​លើ មេត្តា​សហការ​ជាមួយ​កម្លាំង​ស្ម័គ្រចិត្ត​ផ្តល់​ព័ត៌មាន​ជាង​១.០០០​នាក់​របស់​អង្គភាព​ស៊ី​ម៉ាក់​ និង​កម្លាំង​នគរបាល​ជាតិ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន ដើ​ម្បី​អង្គភាព​ស៊ីម៉ាក់​អាច​បញ្ជូន​កម្លាំង​ជំនាញ​ពី​គម្រោង​ផ្សេង​ទៅ​ជួយ​គាំទ្រ​ធ្វើ​ការ​បោសសម្អាត​គ្រាប់​មីន​ និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​សំដៅ​ធានា​ដល់​សុខ​សុ​វត្ថិ​ភាព​របស់​ប្រជាពលរដ្ឋ​តាម​សំ​ណើ​ចាំ
បាច់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ