រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានករណី រក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣៖៣០នាទី កម្លាំងការិយាល័យរដ្ឋបាល-សរុប (ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ទោ នួន ចាន់ ដោយមានការដឹកនាំសម្រសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបការណី រក្សាទុក ដឹកជញ្ជូន នៅគោលដៅចំនួន០២គោលដៅផ្សេងគ្នា លទ្ធផលដូចខាងក្រោម ៖
គោលដៅទី១ ៖ នៅក្បែរខុនដូរ SKY 31 សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ CHEN YAN CHENG ជាជនជាតិចិន ភេទប្រុស កើតថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៩៨ ដោយចាប់យកគ្រឿងញៀន១ ៖ ប្រភេទកេតាមីន ៣កញ្ចប់ (១ធំ ២ធំល្មម) ១គីឡូក្រាម ២០៦ក្រាម និង២៖ អ៉ិចស្តាស៉ី ១០កញ្ចប់ ស្មើទម្ងន់ ១៨៨.៦៩ក្រាម ។
គោលដៅទី២ ៖ ឆែកឆេរនៅបន្ទប់ខុនដូរ SKY31 បន្ទប់លេខ ១៣០៦ ជាន់ទី១៣ ផ្លូវ២៨៧ ក្រុម៥០ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ លទ្ធផលចាប់យកវត្ថុតាងដូចខាងក្រោម ៖
១. ម្ស៉ៅកេតាមីន ២កញ្ជប់ធំ ២គីឡូក្រាម ៤៨៨ក្រាម
២. មេតំហ្វេតាម៉ីន (គ្រាប់) ចំនួន ៣១កញ្ចប់ធំ ស្មើទម្ងន់ ៤០គីឡូក្រាម ៥៦៦.១១ក្រាម
៣. អ៉ិចស្តាស៉ី ( F3 + ផ្លែឈើ) ១៧២កញ្ចប់ ស្មើ ៣គីឡូក្រាម ៤១៤.៣៩ក្រាម
៤. កញ្ជាក្រៀមចំនួន ២កញ្ចប់ (ធំ និងតូច) ស្មើទម្ងន់ ២៣០ក្រាម
៥. ជញ្ជីងថ្លឹងគ្រឿងញៀនចំនូន ០១គ្រឿង
៦. អាវុធខ្លី ២ដើម និង ២០គ្រាប់
៧. ឧបករណ៍សម្រាប់ប្រើប្រាស់ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
សរុបសារធាតុញៀនទាំង ៣ប្រភេទ ៖ ទម្ងន់៤៧គីក្រាម ៦៧៤.៥០ក្រាម ក្នុងនោះ រួមមាន ១៖ កេតាមីន ទម្ងន់៣គីឡូក្រាម ៦៩៤ក្រាម,
២៖ អ៉ិចស្តាស៊ី ទម្ងន់ ៣គីឡូក្រាម ៤១៤.៣៩ក្រាម, ៣៖ មេតំហ្វេតាម៉ីន ៤០គីឡូក្រាម ៥៦៦.១១ក្រាម និងដោយឡែកកញ្ឆាក្រៀម ២៣០ក្រាមផងដែរ ។
បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ