ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើកការដ្ឋាន​​សាងសង់​ទីលាន​ទុកដាក់​សំរាម​ក្រុង​បា​វិត​នៃ​គម្រោង​ទីក្រុង​គួរ​ឲ្យ​ចង់​រស់នៅ

10 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៥​នេះ ឯកឧត្តម ប៉េង ពោធិ​សា អភិបាល​ខេត្តស្វាយរៀង បាន​អ​ញ្ជើ​ញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី​សុំ​សេចក្តីសុខ​បើកការដ្ឋាន​លើការងារ​អនុ​គម្រោង​សាងសង់​ទីលាន​ទុកដាក់​សំរាមក្រុង​បា​វិត…

ខេត្តស្វាយរៀង ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៥​នេះ ឯកឧត្តម ប៉េង ពោធិ​សា អភិបាល​ខេត្តស្វាយរៀង បាន​អ​ញ្ជើ​ញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី​សុំ​សេចក្តីសុខ​បើកការដ្ឋាន​លើការងារ​អនុ​គម្រោង​សាងសង់​ទីលាន​ទុកដាក់​សំរាមក្រុង​បា​វិត នៃ​គម្រោង​ទីក្រុង​គួរ​ឲ្យ​ចង់​រស់នៅ ស្ថិត​នៅ​ភូមិ​ច្រក​ម្ទេស សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ខេត្តស្វាយរៀង​។

ពិធី​នេះ​ មានការ​អ​ញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អភិបាលរង​ខេត្ត លោកស្រី​នាយករង​រដ្ឋបាល​សាលាខេត្ត តំណាង​ទីប្រឹក្សាបច្ចេកទេស​ទទួល​បន្ទុក​គម្រោង​ADB លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត និង​មន្ត្រី​PIU ចំណុះ​មន្ទីរ លោក​អភិបាល នៃ​គណៈ​អភិបាលក្រុង​បា​វិត និង​មន្ត្រី​PIU ចំណុះ​សាលាក្រុង​បា​វិត លោកនាយក​ទី​ចាត់​អន្តរ​វិស័យ​សាលាខេត្ត លោកនាយក នាយករង ទីចាត់ការ​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​ក្រុមប្រឹក្សា​ក្រុង សមាជិក​ក្រុមប្រឹក្សា​ក្រុង លោក​ចៅសង្កាត់​ទាំង​៥​ក្នុង​ក្រុង​បា​វិត កងកម្លាំង​៣​ក្រុង​បា​វិត ព្រមទាំង​ប្រជាពលរដ្ឋ​ជា​ច្រើនរូ​ប​ទៀត​។

បើ​តាម​មន្ត្រី​សាលាខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះហត្ថលេខា​ជាមួយ ADB លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​នេះ​នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២១ មាន​ចំនួន ១៩៣,២០ លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​មាន ឥណទាន​សម្បទាន​ពី ADB ចំនួន​១៨០ លាន​ដុល្លារ​អា​មេ​រិ​ក និង​ការ​ចូលរួម​ជា​បដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន ១៣,២០ លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​មាន​រយៈពេល​អនុវត្ត​ជាង ៦​ឆ្នាំ ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១​ខែឧសភា ឆ្នាំ​២០២៨ ​។

ទន្ទឹម​នេះ ភ្នាក់ងារ​ប្រតិបត្តិ​គម្រោង សម្រាប់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​គួរ​ឲ្យ​ចង់​រស់នៅ គឺជា​ការ​ដឹកនាំ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​ត្រូវ​អនុវត្ត​អនុ​គម្រោង​ចំនួន​៥ ក្នុង​នោះ ២​អនុ​គម្រោង​ស្ថិត​ក្នុង​ក្រុង​បា​វិត និង​២​អនុ​គម្រោង​ទៀត​ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត និង​ក្នុង​ក្រុង​កំពត​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ទីលាន​ទុកដាក់​សំរាម​ដែល​គ្រោង​នឹង​សាងសង់​នេះ​មាន​ផ្ទៃដី​ទំហំ ២១ ហិច​តា គម្រោង​នឹង​បែងចែក​ដី​ប្រើប្រាស់​ជា​២​ផ្នែក​ធំ​ៗ​គឺ​៖ ផ្នែក​ទី​១៖ សាងសង់​រណ្តៅ​ចាក់សំរាម​ចំនួន​៥ រណ្តៅ និង​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​កខ្វក់​ចេញពី​សំណល់ ។​

ផ្នែក​ទី​២៖ សាងសង់​ប៉ុស្តិ​សន្តិសុខ និង​ស្លាក​សញ្ញា​គម្រោង ធុង​ស្តុក​សំណល់​រាវ​និង ស្ពាន​ថ្លឹង​ទម្ងន់ និង​ការិយាល័យ ផ្លូវ​ចូល​ទីតាំង​គម្រោង និង​ផ្លូវ​ក្នុង​ទីតាំង​គម្រោង ប្រព័ន្ធ​លូ​បង្ហូរ អណ្តូង​ត្រួតពិនិត្យ​គុណភាព​ទឹក កន្លែង​ចំណត កន្លែង​ចែកចាយ និង​ផ្គត់ផ្គង់​អគ្គិសនី អគារ​រដ្ឋបាល កន្លែង​ហូប​អាហារ និង​កន្លែង​សម្រាក កន្លែង​ញែក​សំរាម កន្លែង​រៀបចំ​ធ្វើ​ជី​កំ​ប៉ុ​ស្ត៍​ធុង​ទឹកភ្លៀង កន្លែង​ផលិត​ហ្គា​ស ស្រះ​ទឹកភ្លៀង ទីកន្លែង​បន្ថែម​សម្រាប់​ទីលាន​ញែក​សំរាម កន្លែង​សម្អាត​រថយន្ត របង និង​សួនច្បារ​ដែល​មាន​ដាំ​ដើមឈើ​ជា​ដើម​។

ការ​អនុវត្ត​នៃ​គម្រោង​ខាង​លើ​នេះ គឺ​បាន​ចូលរួម​លើកកម្ពស់​សោភ័ណ​ភាព​ក្រុង​បា​វិត ក្នុង​ការ​ប្រ​គួ​ត​ប្រជែង​ទីក្រុង​ស្អាត ដោយ​ប្រែក្លាយ​ទីក្រុង​ទៅ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​តាម​រយៈ​កែ​លំអហេដ្ឋា​រច​នាសម្ព័ន្ធ​បរិស្ថាន​ក្រុង និង​ពង្រឹងសមត្ថភាព​ស្ថាប័ន​របស់​អាជ្ញាធរ​ខេត្ត និង​មូលដ្ឋាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ