ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​រិះ​គន់​បទ​បញ្ជា​របស់​ត្រាំ​ដែល​ច​ង់​បង្កើត​សំ​ណាញ់​មេឃា​ដ៏​ទំនើប

1 ខែ មុន

ទី​ក្រុង​ម៉ូស្គូ៖ ​ទី​ក្រុង​ម៉ូស្គូ​ចាប់​ផ្ដើម​ប៉ះ​ពាក្យ​សម្ដី​គ្នា​ជា​បណ្ដើ​រៗ​ជា​មួយ​រដ្ឋាភិបាល​របស់​លោក​ត្រាំ​ហើយ​។ ដូច្នេះ មតិ​ដែល​គិត​ថា​លោក​ត្រាំ និង​​លោក​ពូទីន​អាច​នឹង​មាន​ទំនាក់​ទំនង​ស្អិត​ល្មួត​ជា​មួយ​គ្នា​នោះ​មិន​ប្រាកដ​ជា​ត្រឹម​ត្រូវ​ទេ​។ ថ្ងៃ​នេះ រុស្ស៊ី​​​ថ្កោល​ទោស​ជា​ទម្ងន់​ចំពោះ​ការ​ចេញ​បទ​បញ្ជា​នីតិ​ប្រតិ​បត្តិ​របស់​លោក​ត្រាំ​​ដើម្បី​ស្ថាបនា​ខែល​ការ​ពារ​មីស៊ីល​ដ៏​ទំនើប​នា​ពេល​អនា​គត​។ ម៉ូស្គូ​ចោទ​ប្រកាន់​ថា​​តុល្យ​ភាព​នៃ​អំណាច​នុយ​ក្លេអ៊ែរ​នៅ​លើ​ពិភព​លោក​​នឹង​​រង្គោះ​រង្គើ​​ដោយ​សារ​ទង្វើ​របស់​អាមេរិក​។​ ទង្វើ​នេះ​ក៏​​​បើក​ផ្លូវ​ឱ្យ​មាន​ការ​រត់​ប្រណាំង​យោធា​នៅ​ក្នុង​ទី​អវ​កាស​ផង​ដែរ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​ត្រាំ​ចុះ​ហត្ថ​លេខា​លើ​បទ​បញ្ជា​កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​​បង្កើត​សំណាញ​មេឃា​​។…

ទី​ក្រុង​ម៉ូស្គូ៖ ​ទី​ក្រុង​ម៉ូស្គូ​ចាប់​ផ្ដើម​ប៉ះ​ពាក្យ​សម្ដី​គ្នា​ជា​បណ្ដើ​រៗ​ជា​មួយ​រដ្ឋាភិបាល​របស់​លោក​ត្រាំ​ហើយ​។ ដូច្នេះ មតិ​ដែល​គិត​ថា​លោក​ត្រាំ និង​​លោក​ពូទីន​អាច​នឹង​មាន​ទំនាក់​ទំនង​ស្អិត​ល្មួត​ជា​មួយ​គ្នា​នោះ​មិន​ប្រាកដ​ជា​ត្រឹម​ត្រូវ​ទេ​។ ថ្ងៃ​នេះ រុស្ស៊ី​​​ថ្កោល​ទោស​ជា​ទម្ងន់​ចំពោះ​ការ​ចេញ​បទ​បញ្ជា​នីតិ​ប្រតិ​បត្តិ​របស់​លោក​ត្រាំ​​ដើម្បី​ស្ថាបនា​ខែល​ការ​ពារ​មីស៊ីល​ដ៏​ទំនើប​នា​ពេល​អនា​គត​។

ម៉ូស្គូ​ចោទ​ប្រកាន់​ថា​​តុល្យ​ភាព​នៃ​អំណាច​នុយ​ក្លេអ៊ែរ​នៅ​លើ​ពិភព​លោក​​នឹង​​រង្គោះ​រង្គើ​​ដោយ​សារ​ទង្វើ​របស់​អាមេរិក​។​ ទង្វើ​នេះ​ក៏​​​បើក​ផ្លូវ​ឱ្យ​មាន​ការ​រត់​ប្រណាំង​យោធា​នៅ​ក្នុង​ទី​អវ​កាស​ផង​ដែរ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​ត្រាំ​ចុះ​ហត្ថ​លេខា​លើ​បទ​បញ្ជា​កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​​បង្កើត​សំណាញ​មេឃា​​។ នេះ​ជា​ប្រភេទ​ខែល​ការ​ពារ​មីស៊ីល​ជំនាន់​ថ្មី​សម្រាប់​ទប់​ទល់​នឹង​​​មីស៊ីល​ផ្លោង​ (ballistic), មីស៊ីល​លឿន​ជាង​សំឡេង​ (ហាយ​ពើសូនិច​ -hypersonic) ​និង​​​ការ​វាយ​ប្រហារ​គ្រប់​ប្រភេទ​តាម​​​អាកាស​។​

សេត​វិមាន​បញ្ជាក់​ថា​គោល​បំណង​ពិត​នៃ​ការ​បង្កើត​សំណាញ់​មេឃា​នេះ​ដើម្បី​ជំនួស​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ដែល​មាន​ស្រាប់​ដែល​ចាស់​ហួស​សម័យ​។ ម៉្យាង​ទៀត​ ការ​បង្កើត​សំណាញ់​នេះ​ក៏​ដើម្បី​ចាត់​ការ​ជា​មួយ​ការ​គំរាម​កំហែង​​ពី​ប្រទេស​ស​ត្រូវ​ដែល​បំពាក់​បច្ចេក​វិទ្យា​​កាន់​តែ​ទំនើប​។ ប៉ុន្តែ​រុស្ស៊ី​មិន​គិត​ដូច្នេះ​ទេ​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី​ លោក​ស្រី​ម៉ារីយ៉ា សា​កា​រ៉ូវ៉ា (Maria Zakharova) ថ្លែង​ថា​គម្រោង​នេះ​បង្កើត​ឡើង​ដើម្បី​​ចាត់​ការ​ជា​មួយ​អាវុធ​នុយ​ក្លេ​អ៊ែរ​របស់​​រុស្ស៊ី និង​ចិន​​។​

លោក​ស្រី​ម៉ារីយ៉ា​យល់​ថា​បើ​អាមេរិក​នៅ​តែ​បន្ត​អនុវត្ត​ផែន​ការ​សាង​សង់​សំណាញ់​មេឃា​នេះ​មាន​ន័យ​ថា​គម្រោង​ចរ​ចា​គ្នា​ដើម្បី​កាត់​បន្ថយ​អាវុធ​នុយ​ក្លេអ៊ែរ​ប្រហែល​ជា​មិន​អាច​ទៅ​រួច​ទេ​។ ​សព្វ​ថ្ងៃ​នេះ លោក​ត្រាំ និង​លោក​ពូទីន​ចង់​បាន​ណាស់​នូវ​សន្ធិ​សញ្ញា​គ្រប់​គ្រង​អាវុធ​​នុយ​ក្លេអ៊ែរ​។

លោក​ស្រី​សាការ៉ូវ៉ា​ថ្លែង​ថា​តាម​រយៈ​បទ​បញ្ជា​របស់​លោក​ត្រាំ​ អាមេរិក​នឹង​បង្កើន​ការ​ផលិត​គ្រាប់​បែក​នុយ​ក្លេអ៊ែរ​កាន់​តែ​ច្រើន​ដើម្បី​ពង្រីក​ឃ្លាំង​អាវុធ​របស់​ខ្លួន ហើយ​នឹង​បង្កើត​ប្រតិ​បត្តិ​ការ​យោធា​នៅ​ក្នុង​ទី​អវកាស​។ ​ក្នុង​​​​នោះ​មាន​ការ​​បង្កើត និង​ដាក់​ពង្រាយ​ប្រព័ន្ធ​តាម​ចាប់​គ្រាប់​មីស៊ីល​ពី​ទី​អវកាស​តែ​ម្ដង​។ ហេតុ​នេះ រុស្ស៊ី​ចាត់​ទុក​ថា​អាមេរិក​ត្រៀម​បង្កើត​សង្វៀន​ប្រយុទ្ធ​​​នៅ​ក្នុង​ទី​អវកាស​ និង​ត្រៀម​ដាក់​ពង្រាយ​អាវុធ​នៅ​ទី​នោះ​។​

ទោះ​ជា​យ៉ាង​ណា​ក្ដី​ ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​សេត​វិមាន​ស្ដី​ពី​គម្រោង​បង្កើត​សំណាញ់​មេឃា​​នោះ អាមេរិក​​​ថា​​ខ្លួន​គ្មាន​ផែន​ការ​ពង្រីក​ឃ្លាំង​អាវុធ​នុយ​ក្លេអ៊ែរ​ទេ​។ «​គោល​បំណង​នៃ​ការ​បង្កើត​សំណាញ់​មេឃា​​ដើម្បី​ធ្វើ​ឱ្យ​ពិភព​លោក​មាន​សន្តិ​ភាព​​​។​ ពោល​គឺ​សន្តិ​ភាព​ដែល​កើត​ចេញ​ពី​ការ​ពង្រឹង​សមត្ថ​ភាព​ការ​ពារ​ខ្លួន​ដើម្បី​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​ពី​ខាង​ក្រៅ​។

លោក​ត្រាំ និង​លោក​ពូទីនធ្លាប់​ប្រកាស​ជា​រឿយ​ៗ​អំពី​បំណង​ចង់​ជួប​មុខ​គ្នា​ផ្ទាល់​ដើម្បី​ពិភាក្សា​ទៅ​លើ​ប្រធាន​បទជា​ច្រើន​រួម​ទាំង​ការ​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ផង​ដែរ​។ ប៉ុន្តែ​រុស្ស៊ី​ថ្លែង​ថា​រហូត​មក​ដល់​ពេល​នេះ ​អាមេរិក​មិន​ទាន់​បាន​ទាក់​ទង​​ទៅ​ខ្លួន​ដើម្បី​កំណត់​ពេល​វេលា​ និង​ទី​កន្លែង​ជួប​គ្នា​នៅ​ឡើយ​ទេ​។ មាន​ន័យ​ថា​រុស្ស៊ី​មិន​បោះ​ដៃ​ទៅ​រក​អាមេរិក​ទេ ប៉ុន្តែ​ចង់​ឱ្យ​អាមេរិក​បោះ​ដៃ​ទៅ​រក​រុស្ស៊ី​ជា​មុន​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ