ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​ធំ សម្រេច​៦០%​ហើយ ដើម្បី​រំដោះ​ការ​ជន់​លិច នៅ​តំបន់​បឹង​ត្របែក

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ គម្រោង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​ធំ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​ជួយ​ឧ​បត្ត​ម្ភ​ពី​រាជរដ្ឋាភិបាល ដើម្បី​រំដោះ​ការ ជន់​លិច នៅ​តំបន់​បឹង​ត្របែក ពិសេស​តាម​ប្រឡាយ​១០៥ ចាប់ពី​ក្រោយ​វិទ្យាល័យ​យុគន្ធរ…

រាជធានី​ភ្នំពេញ ៖ គម្រោង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​ធំ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​ជួយ​ឧ​បត្ត​ម្ភ​ពី​រាជរដ្ឋាភិបាល ដើម្បី​រំដោះ​ការ ជន់​លិច នៅ​តំបន់​បឹង​ត្របែក ពិសេស​តាម​ប្រឡាយ​១០៥ ចាប់ពី​ក្រោយ​វិទ្យាល័យ​យុគន្ធរ ដល់​បឹង​ត្របែក ដែល​ធ្វើ​រយៈពេល​៤​ខែ សម្រេច​បាន​លទ្ធផល ៦០% ហើយ នេះ​ជា​ការ​បញ្ជាក់​របស់​លោកស្រី ដោ សម្ផស្ស នាយិកា​រង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៥ ។

លោកស្រី បន្ត​ថា ប្រឡាយ​បឹង​ត្របែក បច្ចុប្បន្ន​មាន​ទទឹង​មធ្យម ៦​ម៉ែត្រ ដែល​មាន​សមត្ថភាព​បង្ហូរទឹក​ត្រឹម ១២​ម៉ែត្រគូប ក្នុង​១​វិនាទី​ប៉ុណ្ណោះ បណ្តាល​ឱ្យ​ក្នុង​ពេល​ទឹកភ្លៀង ធ្លាក់​ខ្លាំង លើស​កម្ពស់ ៤០​ម​ម ក្នុង​១​ម៉ោង ទឹកភ្លៀង​បាន​លិចលង់ រយៈពេល​យូរ នៅ​ផ្នែក​ខ្លះ នៃ​ភូមិសាស្ត្រ​ខណ្ឌ​បឹង​កេងកង ចំការមន ៧​មក​រា និង​ខណ្ឌដូនពេញ ។

លោកស្រី​អ្នកនាំពាក្យ បញ្ជាក់​ទៀត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​លិច​ខាងលើ ផ្លូវ​លេខ​១០៥ ជាប់​ប្រឡាយ​បឹង​ត្របែក ចាំបាច់​ត្រូវ​ពង្រីក​ពី​ទទឹង ៦​ម៉ែត្រ ទៅ​ទទឹង​១២​ម៉ែត្រ ដើម្បី​ឱ្យ​បង្កើន​ការ​បង្ហូរទឹក​ប្រឡាយ​នេះ ពី​១២​ម៉ែត្រគូប ក្នុង​១​វិនាទី កើន​ដល់ ២៤​ម៉ែត្រគូប ក្នុង​១​វិនាទី ទើប​បង្ហូរទឹក​ហូរ​ទាន់ ក្នុង​ករណី​នេះ ក្រោម​ផ្លូវ​លេខ​១០៥ ជាប់​ប្រឡាយ​នេះ ត្រូវ​ដាក់​លូ​ប្រអប់​ខ្នាត​ធំ​ទទឹង ៦​ម៉ែត្រ ជម្រៅ​៣​ម៉ែត្រ ឯខាង​លើ​ត្រូវ​ស្ថាបនា​ផ្លូវ​ដដែល ។

ជាមួយ​គ្នា​នេះ​ដែរ អ្នកនាំពាក្យ​រូប​នេះ បាន​រំលឹក​ណែនាំ​ដល់​អ្នក​ចូល​ចិត្ត​ឃើញ​រូបភាព​មិនដឹង​ខ្លឹមសារ​ច្បាស់លាស់ ហើយ​ផុស ដោយ​មិន​បាន សួរនាំ ឬ​ឆែក​រក​ប្រភព​ច្បាស់លាស់ បាន​បង្ក​ឱ្យ​មានការ​ភ័ន្ត​ច្រឡំ​ដល់​មហាជន​។ បើ​គ្រាន់តែ ចង់បាន​ល្បី​ផេ​ក វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ ស្ថាប័ន​កំពុង​អនុវត្ត​គម្រោង និង​អ្នក​ទទួលផល គឺ​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ​។ ផេ​ក​ដែល​បង្កើត​បញ្ហា​នេះ​ឡើង អាច​ប្រឈម​នឹង​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ