ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិមាន​ក្រឹម​ឡាំង​អប​អរ​សាទរប្រធានា​ធិប​តី​បេ​ឡា​រូស​ជាប់​ឆ្នោត​អាណត្តិ​ថ្មី

2 ថ្ងៃ មុន

ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​ចូល​រួម​អប​អរ​សាទរ​ចំពោះ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​គឺ​​ប្រធានា​ធិបតី​​​បេឡារូស លោក​លូកាសឹន​កូ ដែល​ទើប​តែ​ទទួល​ជ័យ​​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​ប្រធានា​ធិបតី​​កាល​ពី​ថ្ងៃ​អាទិត្យ​។ វិមាន​​ក្រឹម​ឡាំង​មិន​ចាប់​អារម្មណ៍​នឹង​ពាក្យ​រិះ​គន់​របស់​ក្រុម​បស្ចិម​ប្រទេស​ដែល​ថា​ការ​បោះ​ឆ្នោត​នេះ​រៀប​ចំ​ទុក​ជា​មុន​ និង​ដឹង​លទ្ធ​ផល​ទុក​ជា​មុន​​នោះទេ​។​​ ​ លទ្ធ​ផល​ឆ្នោត​បង្ហាញ​ថា​លោក​លូកាន់សឹន​កូ​ដែល​ដឹក​នាំ​ប្រទេស​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​នោះ​ទទួល​បាន​សំឡេង​គាំទ្រ​៨៦,​៨​%​ មាន​ន័យ​លើ​សពី​ចំនួន​កំណត់​ដើម្បី​ក្លាយ​ជា​ប្រធានា​ធិបតី​នៅ​អាណត្តិ​ថ្មី​។ ប្រធាន​គណៈ​កម្ម​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រកាស​ថា​លោក​អ្នក​អាច​ចូល​រួម​អប​អរ​សាទរ​​ចំពោះ​សា​ធារណ​រដ្ឋ​បេឡារូស​ដែល​ទើប​តែ​ជ្រើស​រើស​បាន​ប្រធានា​ធិប​តី​នៅ​អាណត្តិ​ថ្មី​។…

ម៉ូស្គូ៖ វិមាន​ក្រឹម​ឡាំង​ចូល​រួម​អប​អរ​សាទរ​ចំពោះ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​គឺ​​ប្រធានា​ធិបតី​​​បេឡារូស លោក​លូកាសឹន​កូ ដែល​ទើប​តែ​ទទួល​ជ័យ​​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​ប្រធានា​ធិបតី​​កាល​ពី​ថ្ងៃ​អាទិត្យ​។ វិមាន​​ក្រឹម​ឡាំង​មិន​ចាប់​អារម្មណ៍​នឹង​ពាក្យ​រិះ​គន់​របស់​ក្រុម​បស្ចិម​ប្រទេស​ដែល​ថា​ការ​បោះ​ឆ្នោត​នេះ​រៀប​ចំ​ទុក​ជា​មុន​ និង​ដឹង​លទ្ធ​ផល​ទុក​ជា​មុន​​នោះទេ​។​​ ​

លទ្ធ​ផល​ឆ្នោត​បង្ហាញ​ថា​លោក​លូកាន់សឹន​កូ​ដែល​ដឹក​នាំ​ប្រទេស​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​នោះ​ទទួល​បាន​សំឡេង​គាំទ្រ​៨៦,​៨​%​ មាន​ន័យ​លើ​សពី​ចំនួន​កំណត់​ដើម្បី​ក្លាយ​ជា​ប្រធានា​ធិបតី​នៅ​អាណត្តិ​ថ្មី​។ ប្រធាន​គណៈ​កម្ម​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រកាស​ថា​លោក​អ្នក​អាច​ចូល​រួម​អប​អរ​សាទរ​​ចំពោះ​សា​ធារណ​រដ្ឋ​បេឡារូស​ដែល​ទើប​តែ​ជ្រើស​រើស​បាន​ប្រធានា​ធិប​តី​នៅ​អាណត្តិ​ថ្មី​។

ក្រុម​អ្នក​នយោបាយ​នៅ​សហ​ភាព​អឺរ៉ុប​ថ្លែង​ថា​ការ​បោះ​ឆ្នោត​នេះ​មិន​សេរី និង​យុត្តិ​ធម៌​​ទេ​ព្រោះ​អាជ្ញា​ធរ​បាន​បិទ​សារ​ព័ត៌​មាន​ឯក​រាជ្យ​ចោល​ទាំង​អស់​។ ដូច្នេះ គ្មាន​នរណា​តាម​ដាន​ដំណើរ​ការ​បោះ​ឆ្នោត​នេះ​ថា​ប្រព្រឹត្ត​ទៅ​បែប​ណា​​ឡើយ​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អាល្លឺម៉ង់ លោក​ស្រី​ប៊ែបក់ ថ្លែង​ថា​ប្រជា​ជន​បេឡារូស​គ្មាន​ជម្រើស​​​ទេ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​។ វា​ជា​ថ្ងៃ​ចុក​ឈាម​សម្រាប់​អ្នក​ដែល​ចង់​បាន​សេរី​ភាព​ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​។​

​​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ប៉ូឡូញ លោក​រ៉ាដូស​ស្លាវ ស៊ីគ័រ​ស្គី (Radoslaw Sikorski) សម្ដែង​ការ​ភ្ញាក់​ផ្អើល​បែប​​សើច​ចម្អក​ថា​​សន្លឹក​ឆ្នោត​៨៧,៦%​គាំទ្រ​លោក​លូ​កា​សឹន​កូ​។ ចុះ​អ្នក​ក្រៅ​ពី​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​គុក​មែន​ទេ​? ចំពោះ​សំណួរ​ថា​ចុះ​ក្រុម​ប្រឆាំង​ដែល​កំពុង​ជាប់​គុក​នោះ​យ៉ាង​ម៉េច​ដែរ? លោក​លូ​កា​សឹន​កូ​ឆ្លើយ​តប​ថា​ពួក​គេ​ជា​អ្នក​ជ្រើស​រើស​ផ្លូវ​ដើរ​​​ដោយ​ខ្លួន​ឯង​។​​

លោក​ថ្លែង​​​ថា​​អ្នក​ខ្លះ​ជ្រើស​រើស​យក​ការ​ជាប់​គុក​ ហើយ​អ្នក​ខ្លះ​ទៀត​ជ្រើស​រើស​យក​ការ​រត់​ចោល​ស្រុក​។ យើង​មិន​​បាន​បង្ខំ​ឱ្យ​​ពួក​គេ​ចាក​ចេញ​ទៅ​ក្រៅ​ស្រុក​ទេ​។ លោក​លូ​កា​សឹន​កូ​ក្នុង​នាម​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​លោក​ពូទីន​ និង​ជា​អ្នក​ដើរ​រតាម​មាគ៌ា​​នយោបាយ​មិន​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ​ លោក​ទើប​តែ​និយាយ​ហើយ​មិន​ទាន់​ផុត​ពី​មាត់​កាល​ពី​មុន​នេះ​ថា​ការ​ចាប់​ក្រុម​ប្រឆាំង​ដាក់​​គុក​​គ្មាន​ទាស់​ខុស​អ្វី​ទេ​។ ម៉្យាង​ទៀត​ ទោះ​បី​ក្រុម​បស្ចិម​ប្រទេស​រិះ​គន់​លោក​យ៉ាង​ណា​ក៏​លោក​មិន​ខ្វល់​ដែរ​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ