ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​អស់​០១​បន្ទប់ ក្នុងផ្ទះ​ល្វែង​មួយ​នៅ​ក្បែរ​ផែ​ថ្ម

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​អស់​០១​បន្ទប់ នៅផ្ទះ​ល្វែង​ជាន់​ទី​០២ ក្បែរ​ផែ​ថ្ម ប៉ុន្តែ​សំណាងល្អ មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ។ អគ្គិភ័យ​នេះ…

រាជធានី​ភ្នំពេញ ៖ ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​អស់​០១​បន្ទប់ នៅផ្ទះ​ល្វែង​ជាន់​ទី​០២ ក្បែរ​ផែ​ថ្ម ប៉ុន្តែ​សំណាងល្អ មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ។

អគ្គិភ័យ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះ​ជាន់​ទី​០២ នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្បែរ​ផែ​ថ្ម ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ពី​អ្នក​ជួល​បន្ទប់​ក្បែរ​នោះ បានអោយ​ដឹង​ថា មុន​កើតហេតុ គេ​ឮ​សំឡេង​ផ្ទុះ​ជា​ច្រើន​ដង ចេញពី​បន្ទប់​ជាន់​ទី​០២ នៅ​ពេល​មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​មាន​ផ្សែង​ខ្មៅ​ហ៊ុយ​ខ្មួលខ្មាញ់ លាយឡំ​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​។ ភ្លាម​ៗ​នោះ ប្រជាពលរដ្ឋ​បាន​នាំ​ជួយ​យក​ទឹក​បាញ់​ដែរ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ភ្លើង​ឆាបឆេះ និង​មាន​ផ្ដែ​ង​ហ៊ុយ​ខ្លាំង ពិបាក​ក្នុង​ការ​ជួយ ទើប​ពលរដ្ឋ រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ មក​ជួយ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់​តែ​ម្តង ។

ក្រោយ​កើតហេតុ​ភ្លាម​ៗ ក៏​មាន​វត្តមាន​លោក ជា ខេ​មា អភិបាល​ខណ្ឌដូនពេញ រួម​នឹង​លោក ចាប​ឌី​ណា អភិបាលរង ដឹកនាំ​មន្ត្រី ចុះ​ត្រួតពិនិត្យ​ទីតាំង​ឆេះ​ខាងលើ​នេះ​ផង​ដែរ ។

អគ្គិភ័យ​នេះ​ដែរ បាន​ឆាបឆេះ​បន្ទប់​ចំនួន​០១ នៅ​ជាន់​ទី​០២ ខូចខាត​អស់​ចំនួន​០១​បន្ទប់ រួម​នឹង​សម្ភារ​មួយ​ចំនួន ។ ដោយ​ក្នុង​នោះ​ប្រើប្រាស់​រថយន្ត​ពន្លត់​របស់​ស្នងការ​រាជធានី ០២​គ្រឿង និង​រថយន្ត​ជំនួយ​របស់​ទីក្រុង​កោះ​ពេជ្រ ចំនួន​០៣​គ្រឿង បាញ់​អោយរ​លត់​ជា​ស្ថាពរ ។ ចំពោះ​មូលហេតុ សមត្ថកិច្ច​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ទើប​បង្ក​អោយ​មាន​អគ្គិភ័យ​នេះ​កើតឡើង ។

ជា​ចុង​ក្រោយ​នេះ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​ពន្លត់​អគ្គ​ភ័យ បាន​ក្រើនរំលឹក​ទៅ​ដល់​ពលរដ្ឋ​នៅ​ទូ​ទាំង​រាជធានី​ខេត្ត​ទាំងអស់ ដោយ​នា​រដូវ​បុណ្យប្រពៃណី​សែន ចិន​-​វៀតណាម នេះ សូម​បង្កើន​នូវ​ការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់ ដើម្បី​បង្ការ​គ្រោះ​អគ្គិភ័យ ឆាបឆេះ​ណាមួយ​ធ្ងន់ធ្ងរ ដែល​ធ្វើ​អោយ​បាត់បង់​នូវ​ទ្រព្យសម្បត្តិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ