ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ីចប់បម្រុងនាំគ្នាទៅហូបអីបន្តត្រូវគេវា.យរងរបួសធ្ងន់ និងស្រាល៤នាក់

23 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ស្ត្រី​៤​នាក់​ផឹកស៊ី​ជុំ​គ្នា រួច​បម្រុង​នាំ​គ្នា​ទៅ​ហូប​អី​នៅ​ក្រៅ​បន្ត​ស្រាប់តែ​ជន​បង្ក​វា​.​យ​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​២​នាក់ ចំណែក​ជន​បង្ក​ភ័យ​រត់គេច​ខ្លួន​បាត់​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ បុរស​ស្ត្រី​៤​នាក់​ផឹកស៊ី​ជុំ​គ្នា រួច​បម្រុង​នាំ​គ្នា​ទៅ​ហូប​អី​នៅ​ក្រៅ​បន្ត​ស្រាប់តែ​ជន​បង្ក​វា​.​យ​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​២​នាក់ ចំណែក​ជន​បង្ក​ភ័យ​រត់គេច​ខ្លួន​បាត់​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៥ នៅ​ភូមិ​ទួល​ពង្រ​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព​ត៌​មាន​ពី​ជន​រង​គ្រោះ​ស្រី​ប្រុស​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បាន​នាំ​គ្នា​ផឹកស៊ី​ជួបជុំ​គ្នា​នៅ​បន្ទប់​ជួល​ជាន់​ទី​២ មាន​គ្នា​៩​នាក់ ក្នុង​នោះ​ស្រី​៥​នាក់ និង​ប្រុស​៤​នាក់ ខណៈ​ពេល​ផឹកស៊ី​ចប់​នៅ​វេលា​ម៉ោង​១០​ហើយ​បម្រុង​នាំ​គ្នា​ទៅ​ហូប​អី​នៅ​ខាងក្រៅ​បន្ត​ទៀត​ពេល​កំពុង​រៀបចំ​អីវ៉ាន់ ក៏​ស្រាប់តែ​ជន​បង្ក​ដែល​ផឹកស៊ី​នៅ​ក្បែរ​មួយ​ក្រុម​ក្នុង​នោះ​ម្នាក់​បាន​យក​ស្នាប់ដៃ​មក​វា​.​យ​ជន​រង​គ្រោះ​ចំនួន​បួន​នាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​២​នាក់​ទើប​មាន​ស្រី​ម្នាក់​ដែល​ទៅ​ជួយ​ឃាត់​រង​របួសស្រាល ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ខណៈ​ជន​បង្ក​វា​.​យ​ពួក​គាត់​ហើយ​បាន​គំរាម​ថា ចេញ​ទៅ​ខាងក្រៅ​នឹង​កម្ទេច​ម៉ូតូ​កង់​បី​ឥណ្ឌា​របស់​ជន​រង​គ្រោះ​ទៀត​ផង ។ លុះ​បន្ទាប់​មក​ជន​រង​គ្រោះ​ទាំង​បួន​នាក់​ចុះ​មក​ខាងក្រៅ ដើម្បី​អោយ​បងប្អូន​ជួយ​ទាក់ទង​ទៅ​សមត្ថកិច្ច​ក៏​ស្រាប់តែ​ជន​បង្ក​គំ​រា​.​ម​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ អោយ​នាំ​គ្នា​ចូល​ដេក​ទៅ ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ទាក់ទង​ទៅ​នគរបាល​ប៉ុស្តិ៍ ដើម្បី​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍​បាន​មក​ដល់​កន្លែង​កើតហេតុ​សហការ​ជាមួយ​អាជ្ញាធរ និង​ម្ចាស់ផ្ទះ ដើម្បី​ឃាត់​ជន​បង្ក តែ​ទៅ​មើល​បន្ទប់​ជួល​ជន​បង្ក​នាំ​គ្នា​រត់គេច​ខ្លួន​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ