ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋបានលួចសង់ផ្ទះ និងខ្ទមពេលយប់លើដីកម្មសិទ្ធិរបស់អ្នកដទៃត្រូវបានអាជ្ញាធរក្រុងដឹកនាំសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៦នាក់

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ​បាន​លួច​សាងសង់​ផ្ទះ និង​ខ្ទម​ពេល​យប់​លើ​ដី​កម្មសិទ្ធិ​របស់​អ្នក​ដទៃ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ដឹកនាំ​សមត្ថកិច្ច​ឃាត់ខ្លួន​៦​នាក់​នៅ​យប់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៥ ស្ថិត​ភូមិ​ចាន់​គី​រី សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ។ លោក…

បន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ​បាន​លួច​សាងសង់​ផ្ទះ និង​ខ្ទម​ពេល​យប់​លើ​ដី​កម្មសិទ្ធិ​របស់​អ្នក​ដទៃ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ដឹកនាំ​សមត្ថកិច្ច​ឃាត់ខ្លួន​៦​នាក់​នៅ​យប់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៥ ស្ថិត​ភូមិ​ចាន់​គី​រី សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក ញឹ​ម ផឿ​ង អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ៖ ក្រោយ​ទទួល​ព័ត៌មាន​ដឹង​មាន​ប្រជាពលរដ្ឋ​បាន​លួច​ចូល​សាងសង់​ផ្ទះ ខ្ទម និង​ផ្ទះ​ទាំង​យប់​ហើយ​ជា​ការ​ណែនាំ​ពី​លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ដឹកនាំ​កម្លាំង​ចម្រុះ​មាន​នគរបាល កងរាជអាវុធហត្ថ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ចំនួន​៦​នាក់ និង​ម៉ូតូ​ចំនួន​៦​គ្រឿង ដែល​លួច​ធ្វើ​សកម្មភាព​សាងសង់​ផ្ទះ និង​ខ្ទម​លើ​ដី​កម្មសិទ្ធិ​របស់​អ្នក​ដទៃ ។

លោក​បាន​បញ្ជាក់​ថា ៖ នៅ​ពេល​កម្លាំង​ចុះ​ទៅ​ហាមឃាត់​មិន​អោយធ្វើ​សកម្មភាព​លួច​សាងសង់​ផ្ទះ​លើ​ដី​កម្មសិទ្ធិ​របស់​អ្នក​ដទៃ​តែ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ទាំង​៦​នាក់ បាន​បន្ត​លួច​ធ្វើ​សកម្មភាព​ទាំង​យប់​ដែល​សាងសង់​ផ្ទះ និង​ខ្ទម​បាន​ចំនួន​៧​ខ្នង និង​គ្រោង​ជាង​ផ្ទះ​ចំនួន​៤​ខ្នង​ទៀត ដែល​មិន​ស្តាប់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​បាន​ឃាត់ខ្លួន​ចំនួន​៦​នាក់ និង​ម៉ូតូ​ចំនួន​៦​គ្រឿង ដើម្បី​យក​ទៅ​សាកសួរ ។

លោក ញឹ​ម ផឿ​ង បាន​បញ្ជាក់​ថា ៖ ដី​ដែល​ប្រជាពលរដ្ឋ​លួច​ធ្វើ​សកម្មភាព​សាងសង់​ផ្ទះ​ជា​ដី​មានកម្ម​សិទ្ធ​ស្របច្បាប់​របស់​អ្នក​ដទៃ​ដែល​នៅ​ចំណុច​ភូមិ​ដើម​ចាន់​គី​រី សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​មក​អាជ្ញាធរ​ដឹកនាំ​សមត្ថកិច្ច​ចុះ​ហាមឃាត់ និង​រុះរើ​ផ្ទះ និង​ខ្ទម​ជា​ច្រើន​ខ្នង ១​ដង​ជា​២​ដង​រួច​មក​ហើយ និង​បាន​ហាមឃាត់​តែ​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​លួច​ធ្វើ​សកម្មភាព​សាងសង់​ផ្ទះ​លើ​ដី​កម្ម​សិទ្ធ​របស់​គេ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​មាន​ចំណាត់ការ​ដោយ​មក​អោយ​មានផ្ទះ​ហោះ​ផ្ទះ​ហើរ​បែប​អាណា​ធិ​ប​តេ​យ្យ​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ