ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ប្រកាស​ពី​វិធានការការពារ​សុខភាព​ បណ្តាល​មក​ពី​ការ​ប្រែ​ប្រួល​គុណភាព​ខ្យល់​​ក្នុង​បរិយាកាស

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ក្រសួងសុខាភិបាល​បាន​ប្រកាស​ពី​វិធា​នា​ការ​ការពា​សុខភាព បណ្តាល​មក​ពី​ការ​ប្រែ​ប្រួល​គុណភាព​ខ្យល់​ក្នុង​បរិយាកាស​ ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​២៤​មក​រា ឆ្នាំ​២០២៥ ស្តី​ពី​ការ​ការពារ​សុខភាព បណ្តាល​មក​ពី​ការ​ប្រែប្រួល​គុណភាព​ខ្យល់​ក្នុង​បរិយាកាស​បាន​លើក​ឡើង​ថា យោង​តាម​​សេចក្តីជូនដំណឹង​របស់​ក្រសួងបរិស្ថាន​នា​ពេល​ថ្មី​ៗ​នេះ…

រាជធានី​ភ្នំពេញ ​៖​ ក្រសួងសុខាភិបាល​បាន​ប្រកាស​ពី​វិធា​នា​ការ​ការពា​សុខភាព បណ្តាល​មក​ពី​ការ​ប្រែ​ប្រួល​គុណភាព​ខ្យល់​ក្នុង​បរិយាកាស​ ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​២៤​មក​រា ឆ្នាំ​២០២៥ ស្តី​ពី​ការ​ការពារ​សុខភាព បណ្តាល​មក​ពី​ការ​ប្រែប្រួល​គុណភាព​ខ្យល់​ក្នុង​បរិយាកាស​បាន​លើក​ឡើង​ថា យោង​តាម​​សេចក្តីជូនដំណឹង​របស់​ក្រសួងបរិស្ថាន​នា​ពេល​ថ្មី​ៗ​នេះ និង​ជា​បន្តបន្ទាប់​បង្ហាញ​ថា ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់ មានការ​ប្រែប្រួល​ខុស​ៗ​គ្នា ទៅ​តាម​ភូមិសាស្ត្រ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ​។

ដើម្បី​វាយតម្លៃ​ផល​ប៉ះពាល់​ទៅ​លើ​សុខភាព និង​បរិស្ថាន ក្រសួងបរិស្ថាន​បាន​បែងចែក​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់ (AQI) ជា ៦​កម្រិត​៖
ល្អ​ណាស់​0-៥០,​ល្អ​៥១-១០០,
មធ្យម​១០១-១៥០ ,​បង្គួរ ១៥១-២០០
,​ខ្ពស់​២០១-៣០០,
ខ្ពស់​ខ្លាំង​៣០០-៥០០​ ​

អាស្រ័យ​ហេតុនេះ សូម​សាធារណជន​ទាំងអស់​តាមដាន​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​ដោយ​យកចិត្តទុកដាក់ និង​ការពារ​សុខភាព​ខ្លួន និង​សមាជិក​ក្រុម​គ្រួសារ​ឱ្យ​បាន​ហ្មត់ចត់​បំផុត ដោយ​អនុវត្ត​តាម​វិធានការ​ដូច​ខាងក្រោម​៖

បន្ត​តាម​ដា​នី​ស្ថានភាព​គុណភាព​ខ្យល់​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​គេហទំព័រ​របស់​ក្រសួងបរិស្ថាន (https://airquality.moe.gov.kh) ដើម្បី​ដឹង​អំពី​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​នៅ​ក្នុងភូមិ​សាស្ត្រ​ដែល​អ្នក​រស់នៅ​។

ស្នាក់​នៅ​ក្នុងផ្ទះ ក្នុងអំឡុងពេល​ដែល​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​ខ្ពស់ (​ពណ៌​ក្រហម​) ឬ​ខ្ពស់​ខ្លាំង
​(​ពណ៌​ស្វាយ​) ឬ​បរិយាកាស​អ័ព្ទ​អូរ​ ដោយសារ​មានការ​កើនឡើង​នូវ​កំហាប់​សារធាតុបំពុល​ខ្យល់​។

បិទ​បង្អួច និង​ទ្វារ ដើម្បី​បង្ការ​ខ្យល់​មិនល្អ​ពី​ខាងក្រៅ​ចូល​ក្នុងផ្ទះ​របស់​លោក​អ្នក​ ។ កាត់​បន្ថយ​សកម្មភាព​ខាងក្រៅ​ផ្ទះ ឬ​នៅ​ទីវាល ក្នុងអំឡុងពេល​ដែល​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​ខ្ពស់ និង ខ្ពស់​ខ្លាំង ឬ​ពាក់​ម៉ាស ក្នុង​ករណី​ចាំបាច់​។

ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​, ត្រូវ​យកចិត្តទុកដាក់​ការពារ​ជា​ពិសេស​ចំពោះ ទារក កុមារ ស្ត្រី​មាន​ផ្ទៃពោះ ជន​ចាស់ជរា អ្នកមាន​ជំងឺ​សួត ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​រ៉ាំរ៉ៃ ដែល​ជា​ក្រុម​ងាយ​រង​គ្រោះ​។

ក្រសួង​បាន​លើក​ឡើង​ទៀត​ថា ប្រសិនបើ​មាន​រោគ​សញ្ញា​ផ្លូវដង្ហើម​ ដូច​ជា​ពិបាក​ដកដង្ហើម ក្អក ហត់ សូម​លោក​អ្នក​ប្រញាប់​ទៅ​កាន់ មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​លោក​អ្នក​។

អាស្រ័យ​ហេតុនេះ សូម​សាធារណជន មេត្តា​ជ្រាប និង​ថែរក្សា​សុខភាព តាម​របៀប​បង្ការ​ខាងលើ​។ ក្រសួង សុខាភិបាល​នឹង​បន្ត​ធ្វើការ​ជូនដំណឹង អំពី​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​សុខភាព​សាធារណៈ តាម​បណ្តាញ​សង្គម​ផ្លូវការ​របស់​ក្រសួងសុខាភិបាល ក៏​ដូច​ជា​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​គេហទំព័រ​ www.cdcmoh.gov.kh

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ