រាជធានីភ្នំពេញ ៖ យុទ្ធនាការបា.ញ់សម្លា.ប់មូសខ្លា ក្នុងមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងអាជ្ញាធរខណ្ឌ, កងកម្លាំងកងពលតូចលេខ៧០ (ង៧០) និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ចប់ដំណាក់កាលទី១ ចំនួន៧ខណ្ឌហើយ និងក្រុមការងារបានបន្តបា.ញ់សម្លា.ប់មូសខ្លា នៅតាមខណ្ឌចំនួន៧ទៀត ។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញឱ្យដឹងនៅថ្ងៃទី២៤ ខែមករានេះថា ៖ អនុវត្តតាមការចង្អុលបង្ហាញ និងការគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសុខុមាលភាពប្រជាពលរដ្ឋ គិតមកដល់ថ្ងៃទី២៤ ខែមករានេះ យុទ្ធនាការបា.ញ់សម្លា.ប់មូសខ្លា ក្នុងមូលដ្ឋានខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងអាជ្ញាធរខណ្ឌជាមួយមន្ទីរសុខាភិបាលរាជធានី និងកងកម្លាំងកងពលតូចលេខ៧០ (ង៧០) បានបញ្ចប់ដំណាក់កាលទី១ ចំនួន៧ខណ្ឌហើយ ។ នៅពេលនេះក្រុមការងារបាន និងកំពុងបន្តបា.ញ់សម្លា.ប់មូសខ្លានៅតាមខណ្ឌចំនួន៧ទៀត ។
គួរបញ្ជាក់ថា ៖ យុទ្ធនាការបា.ញ់សម្លា.ប់មូសខ្លានៅមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញបានចាប់ផ្តើមឡើង កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ កន្លងមកដែលនេះជាកាដូដ៏មានតម្លៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។
ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងនាពេលបើកយុទ្ធនាការកន្លងមកនេះថា ៖ នាដើមឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ ពិសេសនៅតាមប្រឡាយ លូ បានកើតមូសយ៉ាងច្រើនបង្កឱ្យមានហានិភ័យចំពោះសុខុមាលភាពប្រជាពលរដ្ឋ ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងពលតូចលេខ៧០(ង៧០) បើកយុទ្ធនាការបា.ញ់សម្លា.ប់មូសខ្លានៅពេលនេះតែម្ដង ។
ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌទាំង៧ ដែលក្រុមការងារបា.ញ់សម្លា.ប់មូសខ្លារួច បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែង ចំពោះអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ ក្រុមគ្រូពេទ្យនៃអង្គភាព៧១១ កងពលតូចលេខ៧០និងមន្ទីរសុខាភិបាលរាជធានី ដែលបានធ្វើឱ្យយុទ្ធនាការបា.ញ់ថ្នាំមូសក្នុងភូមិឋានរបស់ពួកគាត់ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ដែលនេះបង្ហាញឱ្យឃើញពីកាគិតគូរពីសុខុមាលភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ