ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មានមិនដល់សោះ ! ទទួលទានស្អំញឹកញាប់វាជួយ​ដល់​សុខភាព​រាង​កាយច្រើនយ៉ាងនេះ និង​ជួយដល់សក់​ខូចទៀត

7 ម៉ោង មុន

អត្ថប្រយោជន៍​ទាំង ៩​យ៉ាង​ពី​ស្អំ នោះ​បើ​លោក​អ្នក​ទទួលទាន​វា​ញឹកញាប់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​សម្បូរ​បែប ពោល​រុក្ខជាតិ​ស្អំ គេ​អាច​យក​ទៅ​ធ្វើ​ម្ហូប​បាន​ច្រើន​មុខ មិន​អាច​ស្ងោរ ឬ​ចៀន ក្នុង​នោះ​វា​ក៏​ជា​រុក្ខ​ជួយ​ដល់​សុខភាព​រាង​កាយ និង​សក់​ផង​ដែរ ។…

អត្ថប្រយោជន៍​ទាំង ៩​យ៉ាង​ពី​ស្អំ នោះ​បើ​លោក​អ្នក​ទទួលទាន​វា​ញឹកញាប់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​សម្បូរ​បែប ពោល​រុក្ខជាតិ​ស្អំ គេ​អាច​យក​ទៅ​ធ្វើ​ម្ហូប​បាន​ច្រើន​មុខ មិន​អាច​ស្ងោរ ឬ​ចៀន ក្នុង​នោះ​វា​ក៏​ជា​រុក្ខ​ជួយ​ដល់​សុខភាព​រាង​កាយ និង​សក់​ផង​ដែរ ។ នេះ​បើ​យោង​តាម​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ។

ជា​ការ​ពិត ស្អំ​ដែល​គេ​អោយឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា (Climbing Wattle) មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព និង​សម្បូរ​ដាំ​ច្រើន​នៅ​ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។ ស្អំ​ជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង​ដែល​មាន​ដើម​កំណើត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​យើង និង​នៅ​អាស៊ី​ភាគ​ខាងត្បូង ។

ដើម និង​មែក​របស់​វា មាន​បន្លា​ច្រើន ឯ​ស្លឹក​បៃតង​តូច​ៗ​ក៏​មាន​ក្លិន​ខុស​ប្លែក​ពី​គេ​ផង​ដែរ ។ ស្អំ​អាច​ដុះ​លូតលាស់​បាន ដោយសារ​ការ​បណ្តុះ គ្រាប់ពូជ ឬ​ការ​ផ្សាំ​មែក​ដាំ​នៅ​លើ​ដី​ក៏​បាន ។ វា​ត្រូវ​បាន​ប្រជាជន​យើង​ទទួលស្គាល់​ថា មាន​រសជាតិ​ឆ្ងាញ់​ពិសា ពិសេស​ការ​ចៀន​វា​លាយ​ជាមួយ​ស៊ុត ឬ​ស្ល​សម្ល​ផ្សេង​ៗ​ជាដើម ។

ជាមួយ​គ្នា​នេះ​ដែរ ស្អំ​ក៏​មាន​ផ្ទុក​នូវ​គុណសម្បត្តិ​ផ្នែក​សុខភាព​ជា​ច្រើន​មុខ ។ ១. ប្រឆាំង​អុកស៊ីតកម្ម ដោយសារ​តែ​វា​មាន​ផ្ទុក​នូវ​វីតាមីន​A ខ្ពស់ ។ ២. ស្អំ​អាច​កាត់​បន្ថយ​បរិមាណ​កំ​ដៅ​នៅ​ក្នុង​រាង​កាយ​ធ្វើ​ឱ្យ​រាង​កាយ​យើង​មាន​ភាព​ត្រជាក់ ។ ៣. ជួយ​ឱ្យ​មាន​អាយុ​វែង កាត់​បន្ថយ​ស្នាម​ជាំ​ធ្វើ​ឱ្យ​ក្មេង​ជាង​វ័យ​បើ​ទទួលទាន​វា​ជា​ប្រចាំ ។ ៤. ជួយ​សម្រួល​ពោះវៀនតូច​ធំ នៅ​ក្នុង​ការ​បញ្ចេញ​ចោល ការពារ​ទប់ស្កាត់ អាកា​រៈ​ទល់លាមក ។ ៥. ឫស​របស់​ស្អំ​អាចយ​កមក​ដាំទឹក​ផឹក ដើម្បី​ជួយ​សម្រួលការ​រំលាយ​អាហារ បំបាត់​អាកា​រៈ​ឈឺពោះ និង​ជួយ​បណ្តេញ​ជាតិពុល​ពី​ក្នុង​ពោះវៀន ។ ៦.​មាន​លក្ខណៈសម្បត្តិ​ដែល​មាន​ប្រយោជន៍ ចំពោះ​ការ​ការពារ​ក្រពះ​ឱ្យ​មាន​សុខភាព​ល្អ ។ ៧. អាច​ជួយ​បំបាត់​អាកា​រៈ​អណ្តាត​រលាក​ក្រហម ។ ៨. ជួយ​ស្តា​រការ​ខូចខាត និង​ព្យាបាល​បញ្ហា​សក់​ខូច គ្រាន់តែ​យក​ស្លឹក​ស្អំ​មួយ​ក្តាប់​តូច​ទៅ​ស្ងោរ​ជាមួយ​ទឹក​ធម្មតា រួច​ចាក់​ត្រង​យក​ទឹក​មក​កក់​នៅ​លើ​សក់ ហើយ​រុំ​កន្សែង​ទុក​ចោល​រយៈពេល​ប្រហែលជា​១០​នាទី បន្ទាប់​មក​លាង​ជម្រះ​ចេញ​ជា​ការ​ស្រេច​នោះ​វា​នឹង​អាច​ជួយ​ការពារ​សក់​បំបាត់​បញ្ហា​សក់​ស្ងួត​ធ្វើ​ឱ្យ​សក់​ត្រឡប់​មក​រក ការ​មានជីវិត​ជា​ថ្មី​ម្តងទៀត ។ ៩. ស្អំ​អាច​យក​ទៅ​ធ្វើ​ម្ហូប​បានជា​ច្រើន​មុខ​ដូច​ជា ចៀន​ជាមួយ​ពង​ទា ឆា ស្ងោរ ចំហុយ ស្ល ឬ​នាំ​យក​វា​ទៅ​ចម្អិន​ជាមួយនឹង​សាច់​មាន់ ត្រី​ឬ​កង្កែប​ក៏​មាន​រសជាតិ​ឆ្ងាញ់​ពិសា​ណាស់​ដែរ ។

គួរ​បញ្ជាក់​ដែរ​ថា ស្អំ​ជា​ប្រភេទ​រុក្ខជាតិ​ងាយ​ស្រួយ​ដាំ​ដុះ មាន​តម្លៃ​ធូរ​ថ្លៃ ងាយ​ស្រួយ​ទិញ ខណៈ​រុក្ខជាតិ​មួយ​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ក្នុង​ការ​ចៀន និង​យក​ស្ល​ជាដើម​នោះ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ