ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិន​ស្គី​ត្រូវ​ការ​កង​ទ័ព​បរទេស​២​សែន​នាក់​​​ឈរ​ជើង​នៅ​អ៊ុយ​ក្រែន​ទើប​លោក​ស្ងប់​ចិត្ត

19 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ​​លោក​ហ្សេឡិនស្គី​ចង់​បាន​កង​ទ័ព​បរទេស​ទៅ​ឈរ​ជើង​នៅ​លើ​ទឹក​ដី​អ៊ុយ​ក្រែន​យ៉ាង​តិច​ម្ភៃ​ម៉ឺន​នាក់​ទើប​លោក​ស្ងប់​ចិត្ត​។ បើ​មិន​ដូច្នេះ​ទេ រុស្ស៊ី​នឹង​វាយ​ប្រហារ​អ៊ុយ​ក្រែន​ទៀត​ទោះ​បី​​មាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​​ក៏​ដោយ​​​។ ​ថ្លែង​នៅ​​ឯ​វេទិ​កា​សេដ្ឋ​កិច្ច​នៃ​ទី​ក្រុង​ដាវ៉ូស (Davos) ប្រទេស​ស្វីស​ មួយ​​ថ្ងៃ​បន្ទាប់​ពី​លោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង លោក​​ហ្សេឡិន​ស្គី​ក៏​សូម​អំពាវ​នាវ​ជា​ថ្មី​ម្ដង​ទៀត​ទៅ​សហ​ភាព​អឺរ៉ុប​សូម​ខិត​ខំ​ឱ្យ​បាន​ខ្លាំង​ក្លា​បន្ថែម​ទៀត​ដើម្បី​ការ​ពារ​ទឹក​ដី​របស់​ខ្លួន​។ ​អឺរ៉ុប​…

ទី​ក្រុង​កៀវ៖ ​​លោក​ហ្សេឡិនស្គី​ចង់​បាន​កង​ទ័ព​បរទេស​ទៅ​ឈរ​ជើង​នៅ​លើ​ទឹក​ដី​អ៊ុយ​ក្រែន​យ៉ាង​តិច​ម្ភៃ​ម៉ឺន​នាក់​ទើប​លោក​ស្ងប់​ចិត្ត​។ បើ​មិន​ដូច្នេះ​ទេ រុស្ស៊ី​នឹង​វាយ​ប្រហារ​អ៊ុយ​ក្រែន​ទៀត​ទោះ​បី​​មាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​​ក៏​ដោយ​​​។ ​ថ្លែង​នៅ​​ឯ​វេទិ​កា​សេដ្ឋ​កិច្ច​នៃ​ទី​ក្រុង​ដាវ៉ូស (Davos) ប្រទេស​ស្វីស​ មួយ​​ថ្ងៃ​បន្ទាប់​ពី​លោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង លោក​​ហ្សេឡិន​ស្គី​ក៏​សូម​អំពាវ​នាវ​ជា​ថ្មី​ម្ដង​ទៀត​ទៅ​សហ​ភាព​អឺរ៉ុប​សូម​ខិត​ខំ​ឱ្យ​បាន​ខ្លាំង​ក្លា​បន្ថែម​ទៀត​ដើម្បី​ការ​ពារ​ទឹក​ដី​របស់​ខ្លួន​។

​អឺរ៉ុប​ និង​ទីក្រុង​កៀវ​យល់​ថា​ខ្លួន​ត្រូវ​ការ​ដាក់​ពង្រាយ​កង​រក្សា​សន្តិ​ភាព​នៅ​លើ​ទឹក​ដី​អ៊ុយ​ក្រែន​។ ​លោក​​ធ្លាប់​ព្រលយ​ពាក្យ​ថា​កង​រក្សា​សន្តិ​ភាព​​មិន​អាច​ខ្វះ​វត្ត​មាន​អាមេរិក​បានទ​​។ លោក​ថា​អឺរ៉ុប​មាន​កម្លាំង​យោធា​ទន់​ខ្សោយ​ ដូច្នេះ មិន​អាច​ទប់​ទល់​ជា​មួយ​​រុស្ស៊ី​បាន​ឡើយបើ​គ្មាន​អាមេរិក​ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​​ធានា​សន្តិសុខ​ជាតិ​របស់​អ៊ុយ​ក្រែន​​ឱ្យ​បាន​ពេញ​លេញ​។

​ចំពោះ​​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​ដែល​ថា​តើ​លោក​​ត្រូវ​ការ​កង​ទ័ព​ប៉ុន្មាន​ដើម្បី​ថែ​រក្សា​សន្តិ​ភាព​​នៅ​​អ៊ុយ​ក្រែន​?​ លោក​ហ្សេ​ឡិ​ន​ស្គី​ឆ្លើយ​តប​ថា​យើង​ត្រូវ​ការ​ម្ភៃ​ម៉ឺន​នាក់​យ៉ាង​តិច​។ បើ​មិន​ដូច្នេះ​ទេ​មិន​អាច​មាន​ប្រសិទ្ធ​ភាព​​ក្នុង​ការ​ការ​ពារ​សន្តិ​សុខ​ជាតិ​បាន​ឡើយ​​។ ចំនួន​​​នេះ​ប្រហាក់​ប្រហែល​នឹង​​​កង​ទ័ព​​​របស់​ប្រទេស​បារាំង​។ លោក​ចង់​បាន​កង​ទ័ព​ចំនួន​ប៉ុណ្ណេះ​ដើម្បី​ត​ទល់​ជា​មួយ​រុស្ស៊ី​ដែល​​​ពង្រីក​កម្លាំង​យោធារហូត​ដល់​​​១,៥​លាន​នាក់​​ ចំណែក​​​​​អ៊ុយ​ក្រែន​មាន​​កង​ទ័ពត្រឹម​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ​​។​​

លោក​ហ្សេឡិន​ស្គី​សូម​បញ្ជាក់​ត្រង់​ចំណុច​នេះ​ថា​ចំនួន​កង​ទ័ព​ដែល​លោក​ស្នើ​សុំ​​ម្ភៃ​ម៉ឺន​នាក់​នេះ​គ្រាន់​តែ​ជា​ផ្នែក​១​នៃ​របៀប​វារៈ​ជា​ច្រើន​ទៀត​ដែល​ក្រុម​ប្រទេស​មហា​អំណាច​ត្រូវ​ត​ថ្លៃ​គ្នា​ជា​មួយ​រុស្ស៊ី​ដើម្បី​ការ​ពារ​សន្តិ​សុខ​ជាតិ​របស់​អ៊ុយ​ក្រែន​។ បន្ទាប់​ពី​លោ​កត្រាំ​ស្បថ​ចូល​កាន់​តំណែង​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ លោក​ហ្សេឡិន​ស្គី​ក៏​ចាត់​ក្រុម​ការ​ងារ​​ដើម្បី​ទាក់​ទង​ទៅ​លោក​ត្រាំ​។

រុស្ស៊ី​អាច​នឹង​ទាម​ទារ​កាត់​បន្ថយ​កង​ទ័ព​អ៊ុយ​ក្រែន​៨០%​។ ដូច្នេះ លោក​ហ្សេឡិន​ស្គី​បាន​និយាយ​បង្ការ​ទុក​ជា​មុន​ថា​លោក​មិន​យល់​ស្រប​នឹង​គំនិត​នេះជា​ដាច់​ខាត​​។ លោក​យល់​ថា​អឺរ៉ុប​ត្រូវ​តែ​ពង្រឹង​សមត្ថ​ភាព​របស់​ខ្លួន​​ក្លាយ​ជា​តួ​អង្គ​ដ៏​មាន​ថាម​ពល​ខ្លាំង​ក្លា​នៅ​លើ​ឆាក​អន្ត​រជាតិ​​ដើម្បី​​​​ធានា​សន្តិ​ភាព និង​សន្តិ​សុខ​ខ្លួន​ឯង​ផង​​ និង​ប្រទេស​ដទៃ​​ទៀត​ផង​។ លោក​យល់​ថា​មូល​ហេតុ​ដែល​អឺរ៉ុប​គ្មាន​​​ឥទ្ធិ​ពល​ដូច​អាមេរិកព្រោះ​​អឺរ៉ុប​មិន​បាន​​ចូល​រួម​ថវិកា​ដើម្បី​បង់​ថ្លៃ​វិភាគ​ទាន​ឱ្យ​បាន​​​ច្រើន​គ្រប់​គ្រាន់​​​។

លោក​ហ្សេ​ឡិន​ស្គី​ហាក់​ដូច​ជា​គំទ្រ​នូវ​ការ​លើក​ឡើង​របស់​លោក​​ត្រាំ​ពាក់​ព័ន្ធ​នឹង​ការ​បង់​ប្រាក់​វិភាគ​ទាន។ កាល​ពី​មុន​ លោក​ត្រាំ​ទាម​ទារ​ឱ្យ​អឺរ៉ុប​បង់​ប្រាក់​វិភាគ​ទាន​២%​នៃ​ផលិត​ផល​សរុប​ក្នុង​ស្រុក ជីឌីភី (GDP)។ ប៉ុន្តែ​ថ្មី​ៗ​នេះ លោក​ចង់​ឱ្យ​ពួក​គេ​បង់​ប្រាក់​វិភាគ​ទាន​៥%​នៃ​ជី​ឌី​ភី។ លោក​ហ្សេឡិន​ស្គី​សាទរ​ចំពោះ​សំណើ​នេះ​។ លោក​យល់​ថា​អឺរ៉ុប​ត្រូវ​តែ​បង់​លុយ​ឱ្យ​បាន​ច្រើន​គ្រប់​គ្រាន់​​ដើម្បី​ជា​ថ្នូរ​នឹង​ថ្លៃ​ការ​ពារ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ