ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ដាក់គុ.ក១ជីវិត»ករណី​បា.ញ់ប្រ.ហា.រ.ដណ្តើមស្រីនៅក្រុងបាត់ដំបង​

6 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ​២០២៥ កម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាខេត្ត​បាត់​ដំបង​ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង ទៅលើជន​ជាប់ចោទម្នាក់ឈ្មោះ…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ​២០២៥ កម្លាំង
សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាខេត្ត​បាត់​ដំបង​ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង ទៅលើជន​ជាប់ចោទម្នាក់ឈ្មោះ គន្ធា វីធួន ភេទប្រុស អាយុ២៥​ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមដីកាបង្គាប់ឲ្យចាប់ខ្លួន​ តម្រូវឱ្យនាំជនជាប់ចោទយកទៅឃុំខ្លួនដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធ​ពីបទឃាត​កម្មគិតទុកជាមុន ដែលប្រព្រឹត្តនៅចំណុចក្រុមទី១២ ភូមិព្រែកមហា​ទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីបាញ់ប្រហារបណ្តាលឲ្យស្លាប់ និងរបួស រឿងដណ្តើមស្រីគ្នា ។

សូមជម្រាបដែរថា ក្រុមជនដៃដល់យ៉ាងតិច៣​នាក់​ បានប្រើអាវុធខ្លីបាញ់ប្រហារទៅលើគូភាគីម្ខាងទៀត បណ្ដាលឲ្យស្លាប់ម្នាក់ និង​រងរបួសចំនួន២​នាក់ ព្រោះតែរឿងដណ្ដើមស្រី ។ ពេលនេះ សមត្ថកិច្ចកំណត់បានអត្តសញ្ញាណជាក់លាក់ចំនួន២​នាក់ហើយ ថែមទាំងកំពុងតាមចាប់ខ្លួនទៀតផង ។ នេះបើតាមការផ្ដល់ព័ត៌​មានបន្ថែមពីលោក លឹម ពុទ្ធីឡា ស្នងការរងទទួលផែន​ព្រហ្ម​ទណ្ឌបានបញ្ជាក់ប្រាប់កោះសន្តិភាពតាមទូរស័ព្ទ ។

លោក លឹម ពុទ្ធីឡា បានឲ្យដឹងថា បើតាមការស្រាវជ្រាវពេញមួយកំណាត់ថ្ងៃនេះ ពីករណីបាញ់ប្រហារគ្នាយ៉ាងឃោរឃៅ​គឺ​ផ្ដើមចេញពីគំនុំរឿងស្រី ពួកគេជាមនុស្សធ្លាប់ស្គាល់គ្នា ។ ប៉ុន្តែយ៉ាងណា យើងបានដឹង និងកំណត់បាននូវមុខសញ្ញាជនដៃដល់​២​នាក់ ហើយក្នុងចំណោមបក្សពួកគេចំនួន៣នាក់ ។  

ដោយឡែក ចំពោះរថយន្តដែលក្រុមជនដៃដល់ជិះធ្វើសកម្មភាព​វិញ បើតាមលោកស្នងការរងរូបនេះ បានប្រាប់ថា «យើងមិនទាន់​ប្រាកដថា មានចំនួនប៉ុន្មានគ្រឿង ហើយរថយន្តម៉ាកអ្វីខ្លះនោះទេ ព្រោះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ និងត្រូតពិនិត្យកាមេរ៉ា​សុវត្ថិភាពនានា​ដែលគេបំពាក់នៅទីនោះ » ។  

សូមបញ្ជាក់ថា ក្រុមជនដៃដល់ជិះរថយន្តស៊េរីទើបនបានដកកាំភ្លើងខ្លីដែលគេសង្ស័យជាប្រភេទឡុក បាញ់​រះទៅលើភាគីម្ខាង​ទៀតដែលគេអះអាងថា ជាក្រុមជនរងគ្រោះកំពុងអង្គុយលើបង់ថ្មនៅលើសួនច្បារមាត់ស្ទឹង កាលពីវេលាម៉ោង៤​ទៀបភ្លឺថ្ងៃទី៨ ធ្នូ នៅផ្លូវលេខ១ ត្រង់ចំណុចខាងមុខធនាគារ FTB ស្ថិតក្នុងភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យរីឯ បក្សពួក២នាក់​ទៀតរបួសស្រាល ។  

ជនរងគ្រោះទាំង៣​នាក់​នោះ មាន ១-ឈ្មោះ រឿន សំរ៉ង ភេទប្រុស អាយុ៣២​ឆ្នាំ នៅភូមិកន្ទូត សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង (ស្លាប់) ។ ២-ឈ្មោះ ស ដារ៉ូ ភេទប្រុស អាយុ៣២​ឆ្នាំ នៅភូមិ​ព្រែកឆ្ដោ ឃុំពាម​ឯក ស្រុកឯកភ្នំ ( របួសស្រាល ) ។ ៣-ឈ្មោះ តឹប បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុងខេត្តបាត់ដំបង (របួសស្រាល) ។​

ប្រភពព័ត៌មាន​ដែលកោះសន្តិភាពទទូលបានពីកន្លែង​កើតហេតុ​បានឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើងនិងភាគីរងគ្រោះជាមនុស្សស្គាល់​គ្នាច្បាស់លាស់ធ្លាប់ដើរផឹកស៊ីជាមួយគ្នា ហើយថែមទាំងធ្លាប់ប្រើប្រាស់ថ្នាំញៀនជា​មួយ​គ្នាទៀតផង ។ ប៉ុន្តែចុងក្រោយ ពួកគេបែរ​ជាចងគំនុំស៊ីសាច់ហុតឈាមគ្នា រហូតឈានដល់ការប្រើប្រាស់កាំភ្លើងបាញ់សម្លាប់គ្នាយ៉ាងឃោរឃៅ ព្រោះតែរឿង«​ស្នេហាត្រី​កោណ​» ។

បើតាមអ្នកដឹងហេតុការណ៍បាននិយាយថា តួអង្គសំខាន់នៅក្នុងសំណុំរឿងបាញ់សម្លាប់គ្នានេះ គឺ « ឈ្មោះ​តុង និង​ឈ្មោះ​រ៉ង​» ។ ពួកគេបានប្រើប្រាស់កាំភ្លើងខ្លីបាញ់ប្រហារគ្នា ព្រោះតែរឿង​ដណ្ដើមស្រីគ្នា ។

ប្រភពដដែលបានបន្តថា ដំបូងពួកគេណាត់គ្នា​ចូលផឹកស៊ីក្នុងក្លិបរាត្រីមួយ​កន្លែងនៅក្នុងក្រុងបាត់ដំបង ។ នៅ​ក្នុងក្លិបរាត្រីនាយប់នោះ ខណៈកំពុងសប្បាយស្រាប់តែឈ្មោះ រ៉ង (ស្លាប់) និងតុង (ភាគីដៃដល់) បានឈ្លោះប្រកែកគ្នារឿងស្រីញី​ដែលគេដឹងថា ឈ្មោះតុង បានព្យាយាមដណ្ដើមនារីម្នាក់ដែលជាសង្សាររបស់ឈ្មោះ​រ៉ង ។  

សាក្សីម្នាក់នេះបានបន្តថា ពេលនោះ ភាគីទាំង២​ហាក់ដំឡើង​សរសៃកដាក់គ្នាយ៉ាងខ្លាំង​ឌឺទៅឌឺមកខ្លាំងរៀងខ្លួន មិនចុះចាញ់​គ្នាទេ ។ ប៉ុន្តែបន្ទាប់មក ហាក់សម្របសម្រួលគ្នាត្រូវវិញ តែក្រោយ​ចេញពីក្នុងក្លិបក៏ស្រាប់តែមានរឿងតាមបាញ់ប្រហារគ្នាតែម្ដង ។

ប៉ុន្តែសាក្សីខ្លះទៀតបាននិយាយថា ពួកគេបានបែកគ្នាហើយ ពេលចេញពីក្នុងក្លឹបរាត្រី ។ ពេលនោះ ភាគីជនរងគ្រោះបាននាំគ្នា​ជិះម៉ូតូទៅឈប់អង្គុយលើបង់ថ្មកន្លែងកើតហេតុ ។ គេមិនដឹងថា ពួកគេណាត់គ្នាឬបែបណា ស្រាប់តែបន្តិចក្រោយមក គេឃើញ​ក្រុមខ្មាន់កាំភ្លើងបានជិះរថយន្តទៅឆាបទីនោះ រួចក៏បត់ត្រឡប់​មកវិញឈប់រថយន្តហើយចុះដកកាំភ្លើងបាញ់រះទៅលើក្រុមជន​រងគ្រោះគ្មានសំចៃដៃឡើយ ។

បើតាមសាក្សីចុងក្រោយនេះបានបញ្ជាក់ថា ខ្មាន់កាំភ្លើងក៏មានគ្នា​ច្រើនដែរ ហើយគេឃើញចុះពីរថយន្តនាំគ្នាដកកាំភ្លើងខ្លីចំនួន៣​ដើមបាញ់ប្រណាំងគ្នាដូចរឿងកុនសំដៅទៅលើក្រុមជនរងគ្រោះ​កំពុងអង្គុយលើបង់ថ្ម ។ ក្រោយពីឃើញជនរងគ្រោះត្រូវរបួស ក្រុមជនដៃដល់ក៏បើករថយន្តចាកចេញយ៉ាងលឿនបាត់
ស្រមោលតែម្ដង ។  

ពាក់ព័ន្ធនឹងរឿងអាវុធខ្លី៣​ដើមបាញ់ប្រណាំងគ្នាដូចព្យុះ​ផ្អើល​ក្រុងបាត់ដំបង នេះបើតាមលោក លឹម ពុទ្ធីឡា ស្នងការរង​ផែន​ព្រហ្មទណ្ឌបានថ្លែងថា ក្រុមប្រដាប់អាវុធនោះទំនងបានប្រើប្រាស់អាវុធខ្លីតែ១​ដើមទេ បាញ់ទៅលើក្រុមជនរងគ្រោះព្រោះនៅ​កន្លែងកើកហេតុ មន្ត្រីជំនាញរកឃើញសំបកគ្រាប់ តែមួយប្រភេទ ប៉ុណ្ណោះចំនួនជាង១០​គ្រាប់ដែលគេសន្និដ្ឋានថា សុទ្ធតែជាសំបកគ្រាប់កាំភ្លើងខ្លីម៉ាកឡុក ។  

ប៉ុន្តែយ៉ាងណាក្ដី លោកស្នងការរងមិនបានផ្ដល់ព័ត៌មានលំអិតទេ ពាក់ព័ន្ធនឹងអត្តសញ្ញាណក្រុមជន​ដៃដល់ព្រោះលោកបាន​បញ្ជាក់ថា «ពេលនេះ កម្លាំងជំនាញ​បាននិងកំពុងតាមចាប់ខ្លួន​ក្រុមជនដៃដល់ប៉ុន្មាននាក់នោះហើយ » ។ 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ