ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ចាងហ្វាង​កាសែត​២​នាក់ ពាក់ព័ន្ធ​​យក​វី​ដេ​អូ​នៅ​បរទេស មកផ្សាយ​បំភ្លៃ​ការ​ពិត​ថា កើតឡើង​នៅ​ខណ្ឌដង្កោ

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្ដមសេនីយ៍ឯក ជួន ណា​រិ​ន អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែ មក​រា…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្ដមសេនីយ៍ឯក ជួន ណា​រិ​ន អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែ មក​រា ឆ្នាំ​២០២៥​នេះ បានដឹង​ថា សមត្ថកិច្ច​នគរបាល​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ចាងហ្វាង​កា សែត​អន​ឡាញ ២​នាក់ ពាក់ព័ន្ធ​ករណី​យក​វី​ដេ​អូ​ធ្វើ​ទារុណកម្ម​នៅ​បរទេស មក​ផ្សាយ​បំភ្លៃ​ការ​ពិត ថា កើតឡើង​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​ជា​ទ​ង្វើ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​ប្រទេស​ជាតិ ។​ 

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥ លោក​ឧត្ដមសេនីយ៍ឯក ជួន ណា​រិ​ន អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហោះ​លើ​ផេ​ក​ផ្លូវការ​របស់​លោក​ថា «​ខ្ញុំបាទ​សូម​អញ្ជើញ​ម្ចាស់​ផេ​ក​ដែល​បង្ហោះ​រូបភាព​នេះ​សូម​ចូលរួម​សហការ​ណ៌​ជាមួយ​យើងខ្ញុំ មក​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បើ​មិន​ចូល​មក​ទេ ខ្ញុំ​នឹង​ឲ្យ​ជំនាញ​ចេញ​លិខិត អញ្ជើញ​តាម​ផ្លូវការ​ហើយ​បាទ​។ ខ្ញុំ​ស​ង្ឃឺ​ម​ថា ម្ចាស់​ផេ​ក នឹង​យោគយល់ ហើយ​ចូល​មក​ដោយ​ខ្លួនឯង​ណា​បាទ​។ សូម​អរគុណ​ទុកជា​មុន​» ។

លោក​ឧត្ដមសេនីយ៍ឯក ជួន ណា​រិ​ន អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហោះ​សារ​នេះ បន្ទាប់​ពី​ម្ចាស់​ផេ​កបាន​បង្ហោះ​ថា “​ព័ត៌មាន​បឋម ឧក្រិដ្ឋជន​កំពុង​ធ្វើ​ទារុណកម្ម​មនុស្ស​យ៉ាង​ព្រៃផ្សៃ​ក្នុងភូមិ​កន្ទុយ​ទឹក សង្កាត់​ទៀន ក្រុង ភ្នំពេញ តើ​ឲ្យ​សង្ឃឹម​អាជ្ញាធរ​ខណ្ឌដង្កោ គឺ​ដូច​សង្ឃឹម​ផ្កាយ​លើ​មេឃ​អ៊ីចឹង​” ។ ក្រោយមក ប្រហែល​ម្ចាស់​ផេ​ក មិន​ព្រម​ចូលខ្លួន​សហការ​ជាមួយ​សមត្ថកិច្ច ដោយ​បានការ​អនុញ្ញាតិ​ពី​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​កម្លាំង​សមត្ថកិច្ច​បាន​ទៅ​នាំ​ខ្លួន​ចាងហ្វាង​កាសែត​ទាំង​ពីរ​នាក់ យក​សាកសួរ​។ ក្រោយ​ពី​សាកសួរ​ជនសង្ស័យ​ទាំង ២​នាក់ ម្នាក់​ឈ្មោះ ដួង អក្ខរា ចាងហ្វាង​សារព័ត៌មាន​អន​ឡាញ S.A TVHD Live24h និង​ម្នាក់​ឈ្មោះ ឡាយ សុ​ជាតិ ចាងហ្វាង​ការ​ផ្សាយ គេហទំព័រ Cambodiastardailynew. ក៏​ត្រូវ​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ