ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២៤ អាជ្ញាធរ​ភ្នំពេញ​ជួយ​នារី​រង​គ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស ចំនួន​៣៦​នាក់ជា​កុមារី

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយ​ការ​ណ៏​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ បាន​សហការ និង​ទទួល​នារី​រង​គ្រោះ ដោយ​អំពើ​ជួញដូរ​ផ្លូវ​ភេ​.​ទ និង​ជួញដូរ​មនុស្ស ចំនួន​៣៦​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយ​ការ​ណ៏​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ បាន​សហការ និង​ទទួល​នារី​រង​គ្រោះ ដោយ​អំពើ​ជួញដូរ​ផ្លូវ​ភេ​.​ទ និង​ជួញដូរ​មនុស្ស ចំនួន​៣៦​នាក់ ជា​កុមារី និង​បាន​ធ្វើការ​ពិគ្រោះ​យោបល់ បញ្ជូន​ទៅ​រក​សេវា​ជួយ​បន្ត​ដូច​ជា​អង្គការ​មេត្រី​អន្តរជាតិ ចំនួន​១៥​នាក់ (​អនីតិជន​០២​នាក់ ករណី​សញ្ចារ​កម្ម​, ១៣​ករណី​សញ្ចារ​កម្ម​), មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច ចំនួន ០៦​នាក់ (​ស្ត្រី​រកស៊ី​ផ្លូវ​ភេ​.​ទ​), អង្គការ​សួន នៃ​ក្តី​សង្ឃឹម​នៅ​កម្ពុជា ចំនួន​០៥​នាក់ (​ករណី​សញ្ចារ​កម្ម​) អង្គការ​កម្ពុជា ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ ចំនួន​០៨​នាក់ (​សញ្ចារ​កម្ម​), អង្គការ​អា​ហ្វេ​ស៊ី​ប​កម្ពុជា ចំនួន​០១​នាក់​(​រំ​លោ​.​ភ​សេ​.​ព​សន្ថវៈ​), អង្គការ​ប្រតិបត្តិការ​យុត្តិធម៌​កម្ពុជា ចំនួន​០១​នាក់​ស្រី​(​បៀតបៀន​) ។

របាយ​ការ​ណ៏​ដដែល បានឱ្យ​ដឹង​ទៀត​ថា ចំណែក​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច (​ព្រៃ​ស្ពឺ​) បាន​ទទួល​ជន​រង​គ្រោះ​ចូល​ថ្មី ចំនួន​៤៧៦​នាក់ (​ស្រី​១៨៥​នាក់​), បាន​បញ្ជូន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​រដ្ឋ​នានា និង​គ្រួសារ​ធានា ចំនួន ៤៧៩​នាក់ (​ស្រី ១៦៦​នាក់​), និង កំពុង​ស្នាក់​នៅ​បច្ចុប្បន្ន​ក្នុង​មជ្ឈមណ្ឌល ចំនួន ១៧៣​នាក់ (​ស្រី​៨៧​នាក់​)​។ ការងារ​ស្តារ​សម្បទា បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ទទួល ជន​រង​គ្រោះ និង​ជន​ងាយ​រង​គ្រោះ ចំនួន ៦៩៦ នាក់ (​ស្រី ១៤៤​នាក់​) កុមារ ២០​នាក់ (​កុមារី ០២​នាក់​)​។​បាន​សហការ​ទទួល​ជន​រង​គ្រោះ​ដោយសារ​ធាតុ​ញៀន ចំនួន ៦៩៦​នាក់ (​ស្រី ១៤៤​នាក់​) កុមា​រា ចំនួន ២០ នាក់ (​កុមារី ០២​នាក់​) ។

របាយ​ការ​ណ៏ បាន​បញ្ជាក់​ថា បាន​ធ្វើការ​ពិគ្រោះ​យោបល់​បញ្ជូន​ទៅ​រក​សេវា​ជួយ​បន្ត មាន​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ចំនួន​៥១៩​នាក់ (​ស្រី​៩៨​នាក់​) កុមារ​២០​នាក់ (​កុមារី ០២​នាក់​) មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច ចំនួន ១៧៧​នាក់ (​ស្រី ៤៦​នាក់​)​។ ចំណែក​ការងារ​អភិវឌ្ឍន៍​ជន​មាន​ពិការ​ភាព​បាន​អនុម័ត​កំណត់​អត្តសញ្ញាណ​កម្ម​ជន​មាន​ពិការ​ភាព នៅ​តាម​បណ្តា​សង្កាត់​ទាំង​១០៥ ក្នុង​រាជធានី​ភ្នំពេញ សរុប ចំនួន ៣.៩៩៧​នាក់ (​ស្រី ១.៩៣១​នាក់​, កុមារ ចំនួន ៤០៥​នាក់​, កុមារី​ចំនួន ១៦៤​នាក់​)​។ ពិការ​ភាព​ក្រីក្រ ៤០០​នាក់ (​ស្រី ២៣៤​នាក់​, កុមារ ចំនួន ២២​នាក់​, កុមារី​ចំនួន ០៦​នាក់​) ។

ចំណែក​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​ទទួល​ជន​រង​គ្រោះ​ចូល​ថ្មី​ចំនួន ១,៨០៥​នាក់ (​ស្រី ១៦៧​នាក់​), កំពុង​ស្នាក់​នៅ​បច្ចុប្បន្ន សរុប​ចំនួន ១.១៩៦​នាក់ (​ស្រី ១១៣​នាក់​), កំពុង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ជា​លក្ខណៈ​គ្រួសារ ចំនួន ៧៣១​នាក់ (​ស្រី ៦៥​នាក់​), បាន​សមាហរណកម្ម​បញ្ចេញ​ជន​រង​គ្រោះ និង​ជន​រង​គ្រោះ​ឈឺ​ធ្ងន់​បាន​បញ្ជូន ទៅ​មន្ទីរពេទ្យ​រដ្ឋ​នានា និង​អាណាព្យាបាល​សុំ​ទៅ​អប់រំ​បន្ត​ចំនួន ២,២០៣​នាក់ (​ស្រី ១៣៩​នាក់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ