ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​រត់​ស៊ី​ក្លូ ជួប​គ្រោះថ្នាក់​ចរាចរ​ណ៏ កំពុង​សម្រាក​ព្យាបាល ទទួល​អំណោយ​ពី​សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ដោយ​ទទួល​បានការ​ចាត់​តាំងពី​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​មូលនិធិ​ត្រីចក្រយានយន្ត​កម្ពុជា (​មូលនិធិ​ស៊ី​ក្លូ​)…

រាជធានី​ភ្នំពេញ ៖ ដោយ​ទទួល​បានការ​ចាត់​តាំងពី​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​មូលនិធិ​ត្រីចក្រយានយន្ត​កម្ពុជា (​មូលនិធិ​ស៊ី​ក្លូ​) លោកស្រី ដោ សម្ផស្ស នាយិកា​រង​រដ្ឋបាល​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​មូលនិធិ បាន​នាំ​យក​ថវិកា​របស់​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត ទៅ​ជូន​លោកតា ម៉ែ​ន សុខ អាយុ ៨២​ឆ្នាំ ជា​អ្នក​ប្រកបរ​បរធាក់​ស៊ី​ក្លូ ដែល​ជួប​គ្រោះថ្នាក់​ចរាចរ ណ៍ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ អង្គឌួង ។

បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោកស្រី ដោ សម្ផស្ស នា​រសៀល​ថ្ងៃអាទិត្យ​ទី​១៩ ខែមករា ២០២៥ បាន​សរសេរ​ថា ជាមួយ​គ្នា​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ផ្តាំផ្ញើ​ដល់​ក្រុម​គ្រូពេទ្យ​ជំនាញ​ជួយ​ពិនិត្យ​ព្យាបាល​ជូន​លោកតា ដោយ​យកចិត្តទុកដាក់ និង​ជូនពរ លោកតា ឆាប់​បានជា​សះស្បើយ ។ ដោយសារ លោកតា ជា​សមាជិក​របស់​មូលនិធិ លោកតា​មាន​បណ្ណ​សមធម៌​សុខភាព ដូចនេះ គាត់​ទទួល​បាន ការ​មើលថែ ដោយ​មិនបាច់​បង់ថ្លៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ