ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព​កម្ពុជា​-​ថៃ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៧៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​ត្រៀម​ធ្វើ​នៅ​ថ្ងៃ​ទី​៨ មីនា

21 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព កម្ពុជា​-​ថៃ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៧៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព កម្ពុជា​-​ថៃ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៧៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៥ ខាង​មុខ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក ស៊ី​ផា​ឆៃ វី​រៈ​ភូ​ជុង នាយក​ប្រតិបត្តិ នៃ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ និង​ជា​អ្នក​ជួយ​សម្របសម្រួល​ការងារ​ជាមួយ​ភាគី​ថៃ នា​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៥​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ ជាមួយ​អាជ្ញាធរ​កងកម្លាំង​មាន​សមត្ថកិច្ច​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​នេះ ឱ្យ​ទទួល​បាន​ភាព​រលូន និង​ជោគជ័យ ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​នេះ ធ្វើ​ឡើង ដើម្បី​ត្រៀមលក្ខណៈ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ លើ​ការ​រក្សា​សន្តិសុខ សុវត្ថិភាព ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព​កម្ពុជា​-​ថៃ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៧៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ​។ កិច្ចប្រជុំ​នេះ ក៏​បាន​គិតគូរ​ទាំង​លើ​ការ​រៀបចំ​តុបតែង ការ​ប្រគុំ​តន្ត្រី ការ​គ្រប់គ្រង​ទឹក ភ្លើង អនាម័យ​បរិស្ថាន ជាមួយ​និង​ការ​រក្សា​សន្តិសុខ សុវត្ថិភាព​ទាំង​ក្នុង​និង​ក្រៅ​ពិធី ។

បន្ថែម​ពី​នេះ​លោក ឃួ​ង ស្រេង នៅ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ រក្សា​ឱ្យ​បាន​សន្តិសុខ​សុវត្ថិភាព នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​បាន​ល្អ ។

លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​កីឡាបាល់ទាត់​នេះ មាន​២​ការ​ប្រកួត គឺ​-​ក្រុមបាល់ទាត់​តារា​កម្ពុជា នឹង​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​តារា​ថៃ និង​ក្រុមបាល់ទាត់​គុន​ខ្មែរ ប្រកួត​ជាមួយ​ក្រុមបាល់ទាត់ MUAYTHAI ។ ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព​កម្ពុជា​-​ថៃ ក៏​ជា​ព្រឹត្តិការណ៍ ដែល​មាន​គោលបំណង​រិ​ត​ចំណង​សាមគ្គីភាព មិត្តភាព កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ពិសេស​ធ្វើ​ឱ្យ​មាន​សន្តិភាព​នៅ​តាម​ព្រុំដែន កម្ពុជា​-​ថៃ ។ ព្រឹត្តិការណ៍​នេះ ក៏​នឹង​មានការ​ផ្សាយ​ផ្ទាល់​ពី​ទូរទស្សន៍​បាយ័ន ហើយ​ទូរទស្សន៍​របស់​ថៃ ក៏​បាន​សុំ​កាច់​ផ្សាយ​ផ្ទាល់​ពី​ទូរទស្សន៍​បាយ័ន​ផង​ដែរ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ថៃ​បាន​ទស្សនា​ព្រម​ៗ​គ្នា ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ