រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់មានជំងឺប្រចាំកាយ បានរត់ចេញពីមន្ទីរពេទ្យ តេជោសន្តិភាព ហើយមកបញ្ចប់ជីវិត នៅក្នុងផ្ទះរបស់ខ្លួនឯង បង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅផ្ទះលេខ.ក៨៦ ភូមិងអណ្តូង៦ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីរូបនោះឈ្មោះ អែម សារ៉ាន អាយុ៤២ឆ្នាំ មានលំនៅ នៅផ្ទះកើតហេតុខាងលើ ។ នារីរូបនោះ បានចង.កសម្លា.ប់ខ្លួននឹងខ្សែភ្លើងដង្កៀបធ្វើសក់ ជាប់ទៅនឹងដំបូលផ្ទះ ។
តាមអ្នកជិតខាង បានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរូបនោះ បានចុះពីលើកង់បី ហើយចូលទៅក្នុងផ្ទះ។ ដោយបាត់យូរក៏បានទៅសួរនាំ និងនាំគ្នា ឡើងទៅមើលឡៅតឿ ក៏ប្រទះឃើញចង.កសម្លា.ប់ខ្លួនបាត់ទៅហើយ ។
អ្នកជិតខាងបានអោយដឹងទៀតថា ជនរងគ្រោះរូបនោះមានជំងឺប្រចាំកាយ (មហារីក) ជាច្រើនឆ្នាំមកហើយ។ ហើយរយៈពេលប្រមាណ៣ថ្ងៃចុងក្រោយ ជំងឺនេះបានរើសឡើងវិញ ហើយនាងបានទៅសម្រាកព្យាបាលនៅពេទ្យ តេជោសន្តិភាព ។
តាមព័ត៌មានដដែល បន្តទៀតថា នៅវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ ជំងឺបានធ្វើទុក្ខកាន់តែខ្លាំង ក្រោយមក ជនរងគ្រោះក៏បានប្រាប់កូនស្រី ដែលនៅកំដរថា ចេញទៅបន្ទប់ទឹក រួចក៏រត់ចេញពីពេទ្យ ឡើងជិះកង់បី ត្រឡប់មកផ្ទះ ចង.កសម្លា.ប់ខ្លួននៅបន្ទប់ឡៅតឿតែម្ដង ដោយបន្សល់ទុកកូនស្រី ចំនួន៤នាក់ អោយនៅកំព្រា ៕
ចែករំលែកព័តមាននេះ