ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​ប្រឹក្សា​រំពឹង​ថា​លោក​ត្រាំ និង​លោក​ពូទីន​នឹង​ជួប​សន្ទ​នា​គ្នា​ឆាប់​ៗ​នេះ

1 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​របស់​លោ​កត្រាំ គឺ​លោក​ម៉ាយ​វ៉ាល់​ (Mike Waltz) រំពឹង​ថា​​នឹង​មាន​កិច្ច​ជំនួប​រវាង​លោក​ត្រាំ និង​លោក​ពូទីន​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ លោក​រំពឹង​ថាថ្នាក់​ដឹក​នាំ​ទាំង​២​នឹង​សន្ទ​នា​គ្នា​តាម​ទូរ​ស័ព្ទ​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ ឬ​ប៉ុន្មាន​សប្ដាហ៍​ទៀត​។ នោះ​ហើយ​ជា​ការ​ចាប់​ផ្ដើម​បោះ​ដៃ​រក​គ្នា​ទៅ​វិញ​ទៅ​មក​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​របស់​លោ​កត្រាំ គឺ​លោក​ម៉ាយ​វ៉ាល់​ (Mike Waltz) រំពឹង​ថា​​នឹង​មាន​កិច្ច​ជំនួប​រវាង​លោក​ត្រាំ និង​លោក​ពូទីន​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ លោក​រំពឹង​ថាថ្នាក់​ដឹក​នាំ​ទាំង​២​នឹង​សន្ទ​នា​គ្នា​តាម​ទូរ​ស័ព្ទ​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ ឬ​ប៉ុន្មាន​សប្ដាហ៍​ទៀត​។ នោះ​ហើយ​ជា​ការ​ចាប់​ផ្ដើម​បោះ​ដៃ​រក​គ្នា​ទៅ​វិញ​ទៅ​មក​។

ទន្ទឹម​នឹង​ការ​ត្រៀម​ជួប​គ្នា​នេះ លោក​ហ្សេឡិន​ស្គី​​បាននិយាយ​​រំលឹក​ទៅ​​ក្រុម​បស្ចិម​ប្រទេស​ថា​ពួក​គេ​កុំ​ភ្លេច​ផ្ដល់​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ដើម្បី​តស៊ូ​នៅ​ក្នុង​សង្គ្រាម​។ លោក​​​ស្នើ​សុំ​ឱ្យ​ក្រុម​សម្ព័ន្ធ​មិត្ត​អនុវត្ត​​ទៅ​តាម​ការ​សន្យា​របស់​ពួក​គេ​ក្នុង​ការ​​ផ្ដល់​អាវុធ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ជា​បន្ត​ទៀត​។ ក្នុង​នោះ​ក៏​មាន​អាវុធ​សម្រាប់​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​តាម​អាកាស​ផង​ដែរ​។

លោក​ម៉ាយ​វ៉ាល់​រំពឹង​ថា​លោក​ត្រាំ​នឹង​បង្កើត​ទំនាក់​ទំនង​គ្នា​ជា​មួយ​លោក​ពូទីន​ដើម្បី​ដោះ​ស្រាយ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​។ នៅក្នុង​ទស្សនៈ​របស់​លោក​ត្រាំ គេ​មិន​អាច​ឈាន​ទៅ​ដល់​កិច្ច​ព្រម​ព្រៀង​ណា​មួយ​បាន​ឡើយ​បើ​គ្មាន​កិច្ច​ទំនាក់​ទំនង​គ្នា​ និង​ការ​សន្ទនា​គ្នា​ទេ​នោះ​។ ហេតុ​នេះ យើង​ត្រូវ​តែ​បង្កើត​ទំនាក់​ទំនង​នេះ​ឱ្យ​បាន​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។

​កាល​ពី​​សប្ដាហ៍​មុន លោក​ត្រាំ​បង្ហើប​ឱ្យ​ដឹង​ថា​ក្រុម​ការ​ងារ​របស់​​លោក​ចាប់​ផ្ដើម​​​​រៀប​ចំ​គម្រោង​ជួប​គ្នា​រវាង​លោក​ និង​លោក​ពូទីន​​ជា​បណ្ដើរ​ៗ​ហើយ​។ លោក​ថា​លោ​កពូទីនចង់​​ជួបគ្នា​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​។ យើង​ត្រូវ​តែ​បិទ​បញ្ចប់​សង្គ្រាម​ដ៏​បង្ហូរ​ឈាម​នេះ​ឱ្យ​បាន​​។ ​ចំពោះ​សំណួរ​ថា​តើ​​គម្រោង​ជួប​គ្នា​នោះ​ជួប​តែ​រវាង​លោក​ត្រាំ និង​លោក​ពូទីន ឬ​ក៏​មាន​លោក​ហ្សេឡិន​ស្គី​ចូល​រួម​ផង​ដែរ​? លោក​ម៉ាយ​វ៉ាល់​ថ្លែង​ថា​យើង​មិន​ទាន់​​និយាយ​ដល់​ចំណុច​នេះ​ទេ​​។ យើង​កំពុង​​រៀប​ចំ​ផែន​ការ​នៅ​ឡើយ​។ ​

កាល​ពី​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​ លោ​កត្រាំ​​ធ្លាប់​​សន្យា​ថា​លោ​កនឹង​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ឱ្យ​បាន​នៅ​ក្នុង​រយៈ​ពេល​២៤​ម៉ោង​។ ប៉ុន្តែ​ថ្មី​ៗ​នេះ ទី​ប្រឹក្សា​របស់​លោក​​ត្រាំ​ទទួល​បន្ទុក​ខាង​ការ​ចរ​ចា​គ្នា​​យល់​ថា​គេ​ត្រូវ​ការ​ពេល​វេលា​យូរ​អង្វែង​ទៅ​មុខ​ទៀត​មុន​នឹង​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​​។ លោក​ខេលឡក់ (Kellogg) ថ្លែង​ថា​​ប្រហែល​ជា​ត្រូ​វការ​ពេល​១០០​ថ្ងៃ​។

នៅ​ក្នុង​សង្គ្រាម​នេះ ​​លោក​ម៉ាយ​វ៉ាល់​គ្មាន​សង្ឃឹមថា​អ៊ុយ​ក្រែន​អាច​វាយ​ដណ្ដើម​យក​ទឹក​ដី​ដែល​បាន​បាត់​បង់​ត្រឡប់​មក​វិញ​ទេ​​រួម​ទាំង​តំបន់​គ្រីម៉េ​ផង​ដែរ​​។ លោក​ចង់​មាន​ន័យ​ថា​មាន​តែ​ការ​ចរ​ចា​គ្នា​តែ​ប៉ុណ្ណោះ​ទើប​អាច​បិទ​បញ្ចប់​សង្គ្រាម​នេះ​បាន​។ បើ​រំពឹង​ថា​​អ៊ុយ​ក្រែន​​អាច​មាន​ប្រៀប​នៅ​ក្នុង​សង្គ្រាម​នេះ​ទៅ​មិន​រួច​ទេ​។ លោក​និយាយ​នេះ​នៅ​ក្នុង​លក្ខ​ខណ្ឌ​​​ប្រាកដ​និយម​។​

​លោក​វ៉ាល់ថ្លែង​​ថា​លោក​ត្រាំ​ទទួល​ស្គាល់​ត្រង់​ចំណុច​នេះ​ ហើយ​ពិភព​លោក​ទាំង​មូល​ក៏​ទទួល​ស្គាល់​ដូច​គ្នា​។ ដូច្នេះ កុំ​ស្រមើ​ស្រមៃ​ថា​អ៊ុយ​ក្រែន​អាច​វាយ​យក​ទឹក​ដី​ខ្លួន​​មក​វិញ​ដោយ​កម្លាំង​យោធា​។ យើង​ត្រូវ​ងាក​ទៅ​​​ប្រើ​ប្រាស់​​​ដំណោះ​ស្រាយ​ដែល​អាច​ទៅ​រួច​​​ប្រសើរ​ជាង​។​​

លោក​វ៉ាល់​បញ្ជាក់​ថា​វោហារ​សាស្ត្រ​ដែល​លោក​ត្រាំ​ប្រកាស​ថា​លោក​អាច​បិទ​បញ្ចប់​សង្គ្រាម​រយៈ​ពេល​២៤​ម៉ោង​មិន​មែន​ជា​ការ​និយាយ​​ឱ្យតែ​​រួច​ពី​មាត់​​ទេ​។ ​លោក​ត្រាំ​ចង់​ឱ្យ​មនុស្ស​ទូទាំង​ពិភព​លោក​មាន​គំនិត​សុទិដ្ឋិ​និយម​ថា​សង្គ្រាម​នេះ​អាច​នឹង​បិទ​បញ្ចប់​ទៅ​វិញ។ យ៉ាង​ហោច​ណាស់​គ្រាន់​បើ​ជាង​​ការ​ព្រួយ​បារម្ភ​ថា​តិច​លោ​សង្គ្រាម​នេះ​បន្ត​​ឆាប​ឆេះ​ដោយ​គ្មាន​ទី​បញ្ចប់​ទៅ​?​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ