មនុស្សយ៉ាងតិច៤នាក់ស្លា.ប់ជារៀងរាល់ថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ ដូច្នេះប្រជាជនកម្ពុជាទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា ដើម្បីចៀសវាងគ្រោះថ្នាក់នេះ ។
ពេញមួយឆ្នាំ២០២៤ ដែលទើបបញ្ចប់កន្លងទៅនេះ កម្ពុជាបានកត់ត្រាករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន២.៨៤៤ករណី ធ្លាក់ចុះ១៤ ភាគរយធៀបនឹងចំនួនករណីដែលកើតនៅក្នុងឆ្នាំ២០២៣ ដែលមានសរុប៣.៣១៧ករណី ។
ស្ថិតិដដែលក៏បានបង្ហាញផងដែរថា គ្រោះថ្នាក់ចរាចរណ៍ នាឆ្នាំ២០២៤ ទាំងនេះបានបណ្តាល ឲ្យមានអ្នកគ្រោះថ្នាក់ដល់ជីវិតសរុបត្រឹម១.៥០៩នាក់ ពោល គឺធ្លាក់ចុះ ៥ភាគរយ បើធៀបនឹងចំនួនជនរងគ្រោះដល់ជីវិតសរុបចំនួន១.៥៩០នាក់ កាលពីឆ្នាំ២០២៣ ។ តួលេខនេះ មានន័យថា មនុស្សយ៉ាងតិច៤នាក់បានស្លា.ប់ជារៀងរាល់ថ្ងៃ ដោយសារតែគ្រោះថ្នាក់តាមដងផ្លូវ ។
ក្រៅពីនេះវិញ ករណីគ្រោះថ្នាក់ទាំងនេះ បានបណ្តាលឲ្យពលរដ្ឋសរុប៣.៧២០នាក់ រងរបួស ពោល គឺធ្លាក់ចុះប្រមាណជា១៧,៦ភាគរយ ធៀបនឹង៤.៥១៥នាក់ ដែលរងរបួសកាលពីឆ្នាំមុន ។
គ្រោះមហន្តរាយដែលបង្កឡើងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គឺធ្លាក់ចុះទាំងព្រម ពោល គឺទាំងករណីគ្រោះថ្នាក់ចរាចរណ៍ចំនួនអ្នកស្លា.ប់ និងចំនួនអ្នករបួស ប៉ុន្តែនោះសូមកុំជោរហើយមោទនភាពជ្រុលរហូតភ្លេចបន្តពង្រឹង និងយកចិត្តទុកដាក់កិច្ចការនេះបន្តទៀត ។
ទោះបីជាស្ថិតិដែលកត់ត្រាដោយក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហាញពីករណីថយចុះក៏ដោយ ប៉ុន្តែតួរលេខនៃករណីគ្រោះថ្នាក់ចរាចរណ៍ និងជនរងគ្រោះ គឺនៅតែខ្ពស់ដែលស្ថាប័នពាក់ព័ន្ធក៏ដូចជា ប្រជាពរលដ្ឋគួរតែបន្តពង្រឹងសុវត្ថិភាព នៅលើទ្រូងផ្លូវបន្ថែមទៀត ៕
ចែករំលែកព័តមាននេះ