ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​យក​កន្សែង​ចង​.​ក តែ​មាន​ស្នា​មកា​.​ប់.រ.​បួ.ស.​ត្រង់​ក្រោម​ចង្ការ

8 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​នឹង​ចំណង​កន្សែង​នៅ​ដើមឈើ​ខាង​មុខ​ផ្ទះ​ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​០៩ មក​រា ស្ថិត​ក្នុងភូមិ​តា​ព្រូ​ច សង្កាត់​ក្ដុល​ដូនទាវ តែ​មាន​ស្នាម​កាប់​រយះ​ត្រង់​ក្រោម​ចង្ការ​ខាងឆ្វេង​ដែល​គេ​សង្ស័យ​ថា អាច​ជា​អំពើ «​ឃាតកម្ម​» រីឯ​សមត្ថកិច្ច​បាន​ព្យាយាម​លាក់​បាំង​អំពី​ករណី​នេះ…

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​នឹង​ចំណង​កន្សែង​នៅ​ដើមឈើ​ខាង​មុខ​ផ្ទះ​ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​០៩ មក​រា ស្ថិត​ក្នុងភូមិ​តា​ព្រូ​ច សង្កាត់​ក្ដុល​ដូនទាវ តែ​មាន​ស្នាម​កាប់​រយះ​ត្រង់​ក្រោម​ចង្ការ​ខាងឆ្វេង​ដែល​គេ​សង្ស័យ​ថា អាច​ជា​អំពើ «​ឃាតកម្ម​» រីឯ​សមត្ថកិច្ច​បាន​ព្យាយាម​លាក់​បាំង​អំពី​ករណី​នេះ បើ​ទោះជា​គេ​ដឹង​ថា បាន​ឃាត់ខ្លួន​មនុស្ស​ម្នាក់​យក​មក​សាកសួរ​ក្ដី ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​គេ​សង្ស័យ​បាន​ស្លាប់​ដោយ​អំពើ «​ឃាតកម្ម​» ខាងលើ​នេះ ត្រូវ​គេ​ស្គាល់​ថា ឈ្មោះ រួម ស៊ី​ណាត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​មុខរបរ​ជាងដែក និង​ជា​បុរស​ពោះម៉ាយ រស់នៅ​ជាមួយ​ឪពុក​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ដដែល​បាន​ប្រាប់​ថា សាកសព​ជន​រង​គ្រោះ​ត្រូវ​ប្អូនថ្លៃ​ប្រុស​ឈ្មោះ ឃុន ជា​អ្នក​ឃើញ​ដំបូង​គេ​នា​ព្រឹក​នោះ ដែល​ស្លាប់​ក្នុង​ចំណង់​កន្សែង​ចង​.​ក​នៅ​លើ​ដើម​ម៉ាក់​ប្រា​ង​ខាង​មុខ​ផ្ទះ ជាមួយនឹង​ស្លាកស្នាម​របួស​យ៉ាងធ្ងន់ធ្ងរ​ក្បែរ​ចង្ការ​ខាងឆ្វេង ។ នៅ​ព្រឹក​ថ្ងៃ​ដដែល ក្រោយ​ពី​ទ​ទូល​ព័ត៌មាន​ភ្លាម គេ​ឃើញ​សមត្ថកិច្ច​គ្រប់​ជំនាញ បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ​ពី​មូលហេតុ ។

ប៉ុន្តែ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​សាកសព​ជន​រង​គ្រោះ ត្រូវ​ប្អូនថ្លៃ​ឈ្មោះ ឃុន បាន​ទម្លាក់​ចុះ​ពី​ចំណង​បាត់​ទៅ​ហើយ ។ ជុំវិញ​ការ​ស្លាប់​របស់​ពោះម៉ាយ​នៅ​ក្នុង​រង្វង់​កន្សែង​លើ​ដើម​ម៉ាក់​ប្រា​ង ដ៏​គួរ​ឲ្យ​សង្ស័យ​ខាងលើ​នេះ លោក កោ ស៊ុន​កាំ​ង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ដែល​គេ​អះអាង​ថា លោក​បាន​ចុះ​ទៅ​អើត​មួយ​ភ្លេ​ត​នៅ​ក​ន្លែ​កើតហេតុ មិន​បាន​បំភ្លឺ​រឿង​នេះ​ទេ ។

កោះសន្តិភាព​បាន​ព្យាយាម​ទូរស័ព្ទ​សុំ​ការ​ពន្យល់​រឿង​នេះ ពី​លោក កោ ស៊ុន​កាំ​ង នាយការិយា ល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ តែ​បាន​ប្រាប់​ថា «​រឿង​នេះ​ខ្ញុំ​មិន​អាច​បំភ្លឺ​បាន​ទេ ព្រោះ​ផែនការ​ថ្នាក់លើ​មិន​ឲ្យ​ផ្ដល់​ព័​ត៏​មាន​ទេ​»​។ គេ​មិនដឹង​ថា តើ​រឿង​នេះ​មាន​អា​ថ​កំបាំង​អ្វី ? ពាក់ព័ន្ធ​នឹង​មនុស្ស​សំខាន់​ថ្នាក់​ណា ទើប​ថ្នាក់លើ​ដាក់​ផែនការ​មិន​ឲ្យ​នាយការិយាល័យ​កំរិត​ធ្ងន់​រូប​នេះ​ផ្ដល់​ព័​ត៏​មាន​ចេញ​ក្រៅ ? ឬ​មួយ​លោកនាយ​ការិយាល័យ​រូប​នេះ មិន​ស៊ីជម្រៅ​អំពី​សំណុំរឿង​ឃាតកម្ម​នេះ ទើប​ឆ្លើយ​ទម្លាក់​លើ​ថ្នាក់ដឹកនាំ ?

ជុំវិញ​ករណី​នេះ​ដែរ បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​យប់​ថ្ងៃ​ទី​០៨ មក​រា គេ​ឃើញ​មនុស្ស​មួយ​ក្រុម​នាំ​គ្នា​ផឹកស៊ី​នៅ​ក្បែរ​នោះ មាន​ទាំង​ប្អូន​ថ្ងៃ​ជន​រង​គ្រោះ​ម្នាក់​ផង តែ​គេ​មិនឃើញ​ជន​រង​គ្រោះ​ចូលរួម​ផឹកស៊ី​ទេ ។ ប៉ុន្តែ​ពេល​យប់​ជ្រៅ​បន្តិច​គេ​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ ណាត បាន​ដើរទៅ​សុំ​ស្រា​បៀរ​គេ​ផឹក តែ​គេ​មិនដឹង​ថា មានរឿង​អ្វី​កើតឡើង​ទេ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី ០៩ មក​រា បែរជា​មានការ​ភ្ញាក់ផ្អើល​ថា ឈ្មោះ ស៊ី​ណាត ចងក​សម្លាប់​ខ្លួន​នៅ​លើ​ដើមឈើ​ខាង​មុខ​ផ្ទះ ។

ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​ជន​រង​គ្រោះ​វិញ បើ​តាម​ការ​ពិនិត្យ​របស់​មន្ត្រី​ជំនាញ​ចំណង​ដែល​ជន​រង​គ្រោះ​យក​ទៅ​ចងក គឺជា​កន្សែង​ដែល​បន្សល់​ទុក​លើ​ដើមឈើ ខណៈ​សាកសព​ជន​រង​គ្រោះ​ត្រូវ​ប្អូនថ្លៃ​ទម្លាក់​ចុះ​មក​ដី​មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ។ ដោយឡែក នៅ​ខ្លួន​សាកសព​ឯណោះ​វិញ បើ​តាម​សមត្ថកិច្ច​ថា គេ​ឃើញ​មាន​ស្នាម​របួស​យ៉ាងធ្ងន់ធ្ងរ ក្រោម​ចង្ការ​ខាងឆ្វេង តែ​មិន​គេ​មិនឃើញ​មាន​ស្នា​មរឹតក ដោយសារ​ចំណង​កន្សែង​នោះ​ទេ ត្រង់​ចំណុច​នេះ​ហើយ ដែល​នាំ​ឲ្យ​មានការ​សង្ស័យ​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ អាច​ជា​«​អំពើ​ឃាតកម្ម​» ដែល​ជន​ដៃដល់​សម្លាប់​ហើយ លើក​សាកសព​យក​ទៅ​ចងក​លើ​ដើម្បី​ឈើ​ក្នុង​ចេតនា​បង្វែងដាន​សមត្ថកិច្ច​។

ទោះ​យ៉ាងណា នៅ​ក្នុង​សំណុំរឿង​នេះ បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ការ​ស៊ើបអង្កេត​បឋម​របស់​មន្ត្រី​ជំនាញ​គេ​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​ប្អូន​ថ្ងៃ​របស់​ជន​រង​គ្រោ​រហូត​ឃាត់ខ្លួន​ប្អូន​ថ្ងៃនេះ​ជា​បណ្ដោះអាសន្ន ដើម្បី​សួរនាំ ។ ពេល​នេះ ជនសង្ស័យ​ឈ្មោះ ឃុន នេះ ត្រូវ​ឃាត់ខ្លួន​ជា​បណ្ដោះ អាសន្ន​នៅ​អធិការ​ក្រុង​បាត់ដំបង ដើម្បី​សាកសួរ​តាម​និ​តិ​វិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ