ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​តៃកុង​ឡាន​បុក​តារាចម្រៀង​រ៉េ​ប តំណាង​អយ្យការ ចោទប្រកាន់​ពី​បទ​.​បើកបរ​បង្ក​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ស្លា.ប់​អ្នក​ដទៃ ប្រឈម​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​តៃកុង​ឡាន បុក​តារាចម្រៀង​រ៉េ​បម្នាក់​ស្លាប់ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើ ការ​ចោទប្រកាន់​ពី​បទ​.​បើកបរ​បង្ក​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​ដល់​អ្នក​ដទៃ និង​អាច​ប្រឈម​ជាប់​ពន្ធនាគារ​ពី​១ ឆ្នាំទៅ​៣​ឆ្នាំ ។…

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​តៃកុង​ឡាន បុក​តារាចម្រៀង​រ៉េ​បម្នាក់​ស្លាប់ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើ ការ​ចោទប្រកាន់​ពី​បទ​.​បើកបរ​បង្ក​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​ដល់​អ្នក​ដទៃ និង​អាច​ប្រឈម​ជាប់​ពន្ធនាគារ​ពី​១ ឆ្នាំទៅ​៣​ឆ្នាំ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​ចោទប្រកាន់​អ្នកបើកបរ​រថយន្ត បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​តារាចម្រៀង​រ៉េ​បម្នាក់ នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ ខណ្ឌមានជ័យ នៅ​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៥ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន​ដល់​សាធារណជន មេ​ត្ត​ជ្រាប​ថា ៖ កាលពី​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​០១ និង​៣០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចំណុច​មុខ​ច្រកចូល​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រវាង​រថយន្ត​មួយ​គ្រឿង​ម៉ាក LEXUS RX.330 ព័​ណ​ស ស្លាក​លេខ ខេមរភូមិន្ទ 09 2.4771 ជាមួយ​និង​ម៉ូតូ​មួយ​គ្រឿង ម៉ាក HONDA CRF ព័​ណ​ខ្មៅ ស្លាក​លេខ បាត់ដំបង 1AL.9616 បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ដា​វី​ឌ ឬ​ទ្ធិ​រុ​ទ្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្លាប់​បាត់បង់​អាយុជីវិត​ភ្លាម​ៗ នៅ​កន្លែង​កើតហេតុ ។ ផ្អែក​តាម​ការ​សន្និដ្ឋាន​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាក់​ថា ករណី​ខាងលើ​នេះ កើតឡើង​ដោយសារ​អ្នកបើកបរ​រថយន្ត​បើក​បត់​ឆ្វេង​ឆ្លងផ្លូវ មិន​គោរព​សិទ្ធិ​យាន​ផ្លូវត្រង់ ចំណែក​អ្នក​បើក​ម៉ូតូ បើកបរ​ក្នុង​ល្បឿន​លឿន ។ ក្រោយ​ពី​បាន​សាកសួរ និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ភស្តុ​តាង​ក្នុង​ដំណើររឿង តំណាង​អយ្យា​ការ សម្រេច​ចោទប្រកាន់​លើ​អ្នកបើកបរ​រថយន្ត​ឈ្មោះ ណឹ​ម ណា​ង ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៩ (​ឃាត់ខ្លួន​) ពី​បទ​.​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ តាម​បញ្ញត្តិ​មាត្រា ៨៥ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​បាន​បញ្ជូន​សំណុំរឿង​នេះ ទៅ​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

អាស្រ័យ​ហេតុនេះ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​តាម​ការ​គួរ ។ យោង​តាម​ការ​ចោទប្រកាន់​ពី​បទ​.​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ តាម​បញ្ញត្តិ​មាត្រា ៨៥ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក “​ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​កាត​ព្វ កិច្ច​ដែល​បទ​ប្បញ្ញតិ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​តម្រូវ​បណ្តាល​ឲ្យ​ស្លាប់​អ្ន​ដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤ លាន​ទៅ​១៥ លាន​រៀល​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ