ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សវិកលចរិត​នៅផ្ទះម្នាក់ឯង​​​ត្រូវ​ភ្លើង​ឆេះ​អស់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ផ្ទះឈើ​តូចមួយ​​​នៅ​តាមបណ្តោយ​​ផ្តូវជាតិ​លេខ​​៦A ម្តុំ​ចំណុច​​ស្ពានទី​​​​៦ ​ស្ថិត​​​ក្នុង​​ក្រុមទី​​​២៨ ​ភូមិបាក់ខែង​លើ ​សង្កាត់​បាក់ខែង​ ខណ្ឌ​​​ឫស្សីកែវ ​​ត្រូវអគ្គិភ័យ​​ឆាបឆេះ​​​សន្ធោសន្ធៅ​​អស់ទាំងស្រុង​​បណ្តាល​​ឱ្យតក់ស្លុត​ និង​ភ្ញាក់​ផ្អើល​​​កាលពីវេលាម៉ោង​​៣​និង​​​៤០នាទី​​​​ថ្ងៃទី​​២៦ មិថុនា ​២០១១ ​

រាជធានីភ្នំពេញ​​ ៖ ​​ផ្ទះឈើ​តូចមួយ​​​នៅ​តាមបណ្តោយ​​ផ្តូវជាតិ​លេខ​​៦A ម្តុំ​ចំណុច​​ស្ពានទី​​​​៦ ​ស្ថិត​​​ក្នុង​​ក្រុមទី​​​២៨ ​ភូមិបាក់ខែង​លើ ​សង្កាត់​បាក់ខែង​ ខណ្ឌ​​​ឫស្សីកែវ ​​ត្រូវអគ្គិភ័យ​​ឆាបឆេះ​​​សន្ធោសន្ធៅ​​អស់ទាំងស្រុង​​បណ្តាល​​ឱ្យតក់ស្លុត​ និង​ភ្ញាក់​ផ្អើល​​​កាលពីវេលាម៉ោង​​៣​និង​​​៤០នាទី​​​​ថ្ងៃទី​​២៦ មិថុនា ​២០១១ ​ខណៈ​​រថយន្ត​​ពន្លត់​អគ្គិ​ភ័យ​ទៅបង្ក្រាប​​ភ្លើង​មិន​បាន​ទាន់ពេលវេលា​​​…គឺ​​រថយន្ត​​​ពន្លត់​​អគ្គិភ័យ​មួយគ្រឿង​បាន​ទៅដល់​​​កន្លែង​កើតហេតុ​​​ផងដែរ ​ប៉ុន្តែ​​​ភ្លើង​​បាន​លេប​ត្របាក់​​ផ្ទះឈើអ្នក​ក្រីក្រ​​​នេះ​​អស់​បាត់ទៅហើយ ​​សមត្ថកិច្ច​​បានត្រឹម​​​ទៅមើល​​ផេះ​​ផង​​់​​តែ​​ប៉ុណ្ណោះ។

ផ្ទះ​ដែលត្រូវភ្លើង​ឆាប​ឆេះ​​​អស់គ្មាន​សល់​នេះ ​មានទំហំ​​៤ម៉ែត្រ​គុណ​​​​៦ម៉ែត្រ ​​ជញ្ជាំង​​​ឈើប្រក់​​​ដំបូល​ស័ង្កសី​ ស្ថិត​នៅ​​រាង​ដាច់​ឆ្ងាយ​​​ពីគេ​បន្តិច​ ដូច្នេះ​​​ហើយ​ទើប​​​មិនមានការ​​រាល​ដាល​​ទៅដល់​​​ផ្ទះ​​អ្ន​កភូមិ​​ដទៃទៀត និង​ក៏ពុំ​មាន​​នរណា​​រង​របួស​​រលាកនោះទេ​។​ ម្ចាស់ផ្ទះ​​ឈ្មោះ​​​អាត ពេជ្រ អាយុ​​​២៨​ឆ្នាំ ​ជា​មនុស្ស​វិកល​ចរិត ប៉ុន្តែ​​​អ្នក​ខ្លះ​​ថា គាត់​ប្រើប្រាស់​​​​គ្រឿងញៀន​​ធ្ងន់ធ្ងរ ​ទើបទៅ​ជា​បែប​នេះ ។ ​​បុរស​​អាត ពេជ្រ ​រស់នៅ​ក្នុង​​ផ្ទះខាងលើ ​នេះតែម្នាក់​ឯងប៉ុណ្ណោះ ​ព្រោះ​ឪពុក​​ម្តាយស្លាប់​​​ចោលអស់ហើយ ​​និង​គ្មាន​សាច់ញាតិ​​រស់នៅជា​មួយទេ​។

ពេលអណ្តាត​ភ្លើង​​​ចាប់ផ្តើម​​​ឆាបឆេះ​​​ បុរស​​​​ឈ្មោះ​​​អាត ពេជ្រ ​​បានរត់ចេញមក​​​ក្រៅស្រែក​​​​ប្រាប់គេ​ថា ភ្លើង​ឆេះ​ផ្ទះខ្ញុំ​ហើយៗ! ​រួចហើយ​​​​ក៏​រត់​​ទៅណា​បាត់​​​តែម្តង​ទៅ ខណៈ​មូលហេតុ​នៃ​ការ​ឆេះ​​នេះមិនត្រូវ​​បាន​​​គេដឹង​ពិតប្រាកដ​​នៅ​ឡើយ​ ​ហើយ​ផ្ទះ​​នេះ​​មិនមាន​​សម្ភារ និងវត្ថុ​មាន​​តម្លៃ​​ទេ ៕