រកឃើញហើយ! បុរសម្នាក់បា.ត់ខ្លួន ក្នុងហេតុការណ៍លិ.ចអូប័រកាលពី៣ថ្ងៃមុន
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ សពបុរសជនជាតិចិនម្នាក់ដែលបានបាត់ខ្លួនកាលពី៣ថ្ងៃមុន បន្ទាប់ពីលិចអូប័រក្រោយពីត្រឡប់មកពីស្ទួចត្រី ហើយជាអកុសលស្រាប់តែមកលិចអូរប័រចម្លងពេលត្រឡប់មកវិញជិតដល់ត្រើយទៅហើយ ។
តាមប្រភពប្រជានេសាទឱ្យដឹងថា សពជនរងគ្រោះត្រូវបានប្រទះឃើញ នៅថ្ងៃត្រង់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ នៅចម្ងាយប្រមាណ១០០ម៉ែត្រ ពីក្រោមស្ពានកោះពស់ មកឆ្នេរហាវ៉ៃ ឬហៅថាឆ្នេររំហែកាយ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ CHEN WENBIAO ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ។
សូមរំលឹកផងដែរថា ជនជាតិចិនមួយក្រុមមានគ្នាសរុប១៧នាក់ ក្នុងនោះមានស្ត្រីខ្មែ ៤នាក់ បានជួលទូកឈើទៅស្ទូចត្រីកាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ លុះមកដល់វេលាម៉ោង៨កន្លះថ្ងៃដដែល បានចូលចតនៅឆ្នេរហាវ៉ៃ ប៉ុន្តែដោយសារនៅតំបន់ឆ្នេរនោះពុំមានផែចម្លងនោះទេ ដោយត្រូវម្ចាស់ទូកត្រូវមានមធ្យោបាយមួយទៀតសម្រាប់ចម្លងភ្ញៀវឡើងមកឆ្នេរវិញ ។ ដោយបានប្រើអូប័រចម្លងចំនួន២ជើង ក្នុងចំណោមមនុស្សទាំង១៧នាក់ ជើងទី១ បានចម្លងមនុស្សប្រមាណពាក់កណ្តាលក្នុងចំណោមមនុស្សខាងលើ បានមកគោកដោយជោគជ័យ ស្រាប់តែជើងទី២ អូប័រត្រូវបានក្រឡាប់លិចមនុស្សមួយចំនួន និងសង្គ្រោះបានមួយចំនួន ត្រូវបានបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យចិន ។
តាមការបញ្ជាក់ពីមិត្តភក្តិបុរសជាជនជាតិចិនម្នាក់បានអះអាងថា មានបុរសជនជាតិចិនម្នាក់ បានបាត់ខ្លួន ដោយសង្ស័យថា បានលិចចូលទៅក្នុងទឹក ខណៈពេលដែលអូប័រក្រឡាប់ ហើយម្នាក់ៗស្រវាទោងយកតែមួយរួចខ្លួន ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំសមត្ថកិច្ចធ្វើកោសល្យវិច្ច័យទៅតាមជំនាញ ៕

















ចែករំលែកព័តមាននេះ