ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យភ្លើងប្រច័ណ្ឌប្តីឈ្លោះវា.យប្រពន្ធ និងបោកចានឆ្នាំងចោលអស់ ហើយបុរសជាប្តីបញ្ចប់ជីវិតខ្លួនឯង

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងដែក​ម្នាក់ សង្ស័យ​ប្រច័ណ្ឌ​ប្រពន្ធ​ជាមួយ​បុរស​ផ្សេង ហើយ​ក្រោយ​ពេល​ផឹកស៊ី​ស្រវឹង​ក៏​បាន​វា​.​យ​ប្រពន្ធ និង​រុញ​ប្រពន្ធ​ចូល​ទៅ​ខាង​មុខ​រថយន្ត​ដែល​កំពុង​បើក​តាម​ផ្លូវ ដើម្បី​ឲ្យ​រថយន្ត​បុក​ឲ្យ​ស្លា​.​ប់ ប៉ុន្តែ​សំណាងល្អ​ប្រពន្ធ​មិន​មាន​គ្រោះថ្នាក់​អ្វី​ឡើយ ។ បន្ទាប់​មក​ក៏​បាន​បោក​ចានឆ្នាំង​ចោល…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងដែក​ម្នាក់ សង្ស័យ​ប្រច័ណ្ឌ​ប្រពន្ធ​ជាមួយ​បុរស​ផ្សេង ហើយ​ក្រោយ​ពេល​ផឹកស៊ី​ស្រវឹង​ក៏​បាន​វា​.​យ​ប្រពន្ធ និង​រុញ​ប្រពន្ធ​ចូល​ទៅ​ខាង​មុខ​រថយន្ត​ដែល​កំពុង​បើក​តាម​ផ្លូវ ដើម្បី​ឲ្យ​រថយន្ត​បុក​ឲ្យ​ស្លា​.​ប់ ប៉ុន្តែ​សំណាងល្អ​ប្រពន្ធ​មិន​មាន​គ្រោះថ្នាក់​អ្វី​ឡើយ ។

បន្ទាប់​មក​ក៏​បាន​បោក​ចានឆ្នាំង​ចោល និង​ដុត​កង្ហារ​ចោល​ថែម​ទៀត ធ្វើ​ឲ្យ​ប្រពន្ធ​មានការ​ភ័យ​ខ្លាច​ក៏​បាន​គេច​ទៅ​ដេក​នៅផ្ទះ​ជួល​ជាមួយ​មិត្តភក្ដិ ហើយ​បុរស​នោះ​ក៏​បាន​តាម​រកប្រពន្ធ​ដែរ ប៉ុន្តែ​រក​មិនឃើញ​ក៏​ធ្វើ​អត្ត​ឃា​.​ត​ចងក​ស​ម្លា​.​ប់​ខ្លួនឯង​តែ​ម្ដង​។

ស​.​ព​បុរស​នោះ​ត្រូវ​បាន​មិត្តភក្ដិ​ប្រទះ​ឃើញ​នៅ​ក្នុង​បន្ទប់​រោង​ស្នាក់​នៅ ស្ថិត​នៅ​ក្នុង​ការដ្ឋាន​សំណង់​បុរី​រិ​ទ្ធី​ស័​ក្ដ ភូមិ​ក្រាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៥ ។

បុរស​នោះ​ឈ្មោះ ឡុ​ង ខាវ អាយុ​៣៨​ឆ្នាំ មុខរបរ​ជាងដែក មាន​ប្រពន្ធ​និង​កូនប្រុស​១​នាក់ ស្រី​១​នាក់ មានស្រុក​កំណើត​នៅ​ភូមិ​ពេ​ជ្ជ​នា ឃុំ​តានី ស្រុក​ទូក​មាស ខេត្តកំពត ។ និង​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​បុរី​ខាងលើ គាត់​បាន​យក​ខ្សែ​គោ​ចង​.​ក ជាប់​ជាមួយ​ដំបូល​រោង​ស្នាក់​នៅ ហើយ​តាម​ការ​សន្និដ្ឋាន​គាត់​ចង​.​ក​ស្លា​.​ប់​នៅ​ចន្លោះ​ម៉ោង​៩ ឬ​១០​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ ។

បើ​តាម​បងប្អូន​សាច់ញាតិ​បាន​និយាយ​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៤ បុរស​នេះ និង​ប្រពន្ធ​បាន​នាំ​គ្នា​ទៅ​ចូលរួម​ផឹកស៊ី​ក្នុង​កម្មវិធី​ជប់លៀង​ឆ្លង​ឆ្នាំ​សកល​នៅ​ក្នុង​រោងចក្រ​មួយ​កន្លែង ។ ខណៈនោះ​ក៏​មាន​បុរស​ម្នាក់ បាន​ហៅ​ស្ត្រី​ជា​ប្រពន្ធ​របស់​គាត់​ថា មេ​ៗ និង​ពឹង​ឲ្យ​ហុច​ក្រដាស់​ជូត​មាត់​ឲ្យ​រំលង​រូប​គាត់​ដែល​ជា​ប្ដី​ថែម​ទៀត​ផង ។

ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​ឃើញ​បែប​នេះ​គាត់​បាន​ប្រច័ណ្ឌ​ប្រពន្ធ​របស់​ខ្លួន​ជាមួយ​បុរស​ដែល​ពឹង​ឲ្យ​ហុច​ក្រដាស់​ជូត​មាត់​ឲ្យ​នោះ លុះ​ក្រោយ​ពេល​ផឹក​ស្រវឹង​ក៏​បាន​ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ​ទៅ​កន្លែង​ស្នាក់​នៅ​វិញ ។

បន្ទាប់​មក​បាន​រករឿង​វា​.​យ​ប្រពន្ធ​១​ដៃ ហើយ​រុញ​ប្រពន្ធ​ចូល​ទៅ​ខាង​មុខ​រថយន្ត​ដែល​កំពុង​បើក​នៅ​តាម​ផ្លូវ​ក្នុង​បំណង​ឲ្យ​រថយន្ត​នោះ​បុក​ប្រពន្ធ​ឲ្យ​ស្លា​.​ប់ ប៉ុន្តែ​សំណាងល្អ​ប្រពន្ធ​មិន​មាន​គ្រោះថ្នាក់​ឡើយ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ប្រាប់​បន្ថែម​ទៀត​ថា ក្រោយ​ពេល​ទៅ​ដល់​កន្លែង​ស្នាក់​នៅ​បុរស​នេះ​ក៏​បាន​បន្ត​ឈ្លោះ​ជាមួយ​ប្រពន្ធ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត រហូត​ឈាន​ដល់​ការ​បោក​បំផ្លាញ​ចានឆ្នាំង និង​ដុត​កង្ហារ​ចោល​អស់ ។

ខណៈនោះ​បាន​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​មានការ​ភ័យ​ខ្លាច​ប្ដី​វា​.​យ​ធ្វើបាប​ក៏​បាន​ហៅ​ម៉ូតូ​កង់​បី​ជិះ​គេច​ទៅ​ដេក​នៅផ្ទះ​ជួល​មិត្តភក្ដិ​ជា​បណ្ដោះអាសន្ន​សិន រង់ចាំ​ឲ្យ​ប្ដី​ត្រជាក់ចិត្ត​សិន​ទើប​ហ៊ាន​វិល​មក​វិញ ។

ចំណែក​សាច់ញាតិ​ទាំងនោះ​បាន​និយាយ​បន្ត​ថា ក្រោយ​ពេល​បាត់​ប្រពន្ធ បុរស​នោះ​ក៏​បាន​តាម​រកប្រពន្ធ​រហូត​ដល់​រោងចក្រ និង​កន្លែង​ផ្សេង​ៗ​ទៀត ប៉ុន្តែ​រក​មិនឃើញ​ឡើយ ។ លុះដល់​ព្រឹក​ថ្ងៃ​កើតហេតុ ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៥ ក៏​បាន​ទិញ​ស្រា​បៀរ​១​យួរ ចូល​ទៅ​សម្ងំ​ផឹក​នៅ​ក្នុង​បន្ទប់ ។

សាក្សី​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា រហូត​ដល់​វេលា​ម៉ោង​៣​និង​៣៥​នាទី​រសៀល​ថ្ងៃ​ដដែល មិត្តភក្ដិ​បាន​ទៅ​ហៅ ប៉ុន្តែ​អត់​ឮ​ឆ្លើយ ហើយ​ទ្វារ​បន្ទប់​ខ្ទាស់​គន្លឹះ​ពី​ខាងក្នុង​ទៀត ។ បន្ទាប់​មក​បាន​អឺត​មើល​តាម​ប្រហោង​ជញ្ជាំង ស្រាប់តែ​ប្រទះ​ឃើញ​បុរស​នោះ​ធ្វើ​អត្ត​ឃា​.​ត​ដោយ​យក​ខ្សែ​គោ​ចង​.​ក​ជាប់​ជាមួយ​ដំបូល​រោង​ស្នាក់​នៅ​បណ្ដាល​ឲ្យ​ស្លា​.​ប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ជូន​សមត្ថកិច្ច ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង បាន​ចុះ​ទៅ​ពិនិត្យ​មើល និង​រាយការណ៍​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ធ្វើ​កោសល្យវិច័យ ។ ខណៈនោះ​ដែរ ដោយសារ​តែ​បើកទ្វារ​អត់​បាន​នគរបាល​បាន​សម្រេចចិត្ត​ប្រើ​ម៉ូ​ទ័​រ​កាត់​ដែក កាត់​ត្រចៀកទ្វារ​បន្ទប់ ដើម្បី​ចូល​ទៅ​ពិនិត្យ​ស​.​ព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ