ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ឆ្នាំ​២០២៤ CAU ទទួល​ពាក្យ​ប្តឹង​ជាង​៥០០​ពាក្យបណ្តឹង និង​បញ្ជូន​ទៅ​តុលា​ការ ​១៤​សំណុំរឿង

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​នៅ​ក្នុង​ឆ្នាំ​២០២៤ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​ទទួល​ពាក្យ​ប្តឹង​បាន​ចំនួន​៥២០​ពាក្យបណ្តឹង​ និង​បាន​បញ្ជូន​សំណុំរឿង​១៤​ ទៅ​ស្ថាប័ន​តុលាការ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នេះ​បើ​តាម​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ។…

រាជធានី​ភ្នំពេញ ​៖ ​នៅ​ក្នុង​ឆ្នាំ​២០២៤ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​ទទួល​ពាក្យ​ប្តឹង​បាន​ចំនួន​៥២០​ពាក្យបណ្តឹង​ និង​បាន​បញ្ជូន​សំណុំរឿង​១៤​ ទៅ​ស្ថាប័ន​តុលាការ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នេះ​បើ​តាម​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ។

លោក សយ ច័ន្ទ​វិចិត្រ​ អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ឲ្យ​ដឹង​នៅ​ក្រោយ​កិច្ចប្រជុំ លើក​ទី​២២ អាណត្តិ​ទី​៤ ​នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំ​ពើពុក​រលួយ ​នា​រសៀល​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៤ ​នៅ​ទីស្តីការ​ ACU ថា​ នៅ​ក្នុង​ឆ្នាំ​២០៤​នេះ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ទ​ទួល​បណ្តឹង​ចំនួន ៥២០ពាក្យ​ប្តឹង ក្នុង​នោះ​ពាក្យ​ប្តឹង​អនាមិក​ មាន១៤១ (២៧,១២%) ពាក្យ​ប្តឹង ចំនួន ១៣២ មិន​ពាក់ព័ន្ធអំពើ​ពុក​រលួយ ពាក្យ​ប្តឹង​ចំនួន ១៨៥ ក្រោយ​វិភាគ​-​ស្រាវជ្រាវ សុំ​ការ​បំភ្លឺ មិន​ពាក់ព័ន្ធ​អំពើពុក​រលួយ​, អន្តរាគមន៍​ឲ្យ​ជួយ​ដោះស្រាយ ៧​ពាក្យ​ប្តឹង ។

អ្នកនាំពាក្យ​ ក៏​បាន​ឲ្យ​ដឹង​ថា ​អង្គភាព​ក៏​កសាង​សំណុំរឿងបញ្ជូន​ទៅ​តុលាការ ១៤​សំណុំរឿង កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ ១៦១ ពាក្យ​ប្តឹង រក្សា​ទុក​តាមដាន ២០ពាក្យ​ប្តឹង អ​.​ប​.​ព​. ក៏​បាន​ដំណើរការ​ពិនិត្យ វិភាគ និង​ធ្វើការ​សម្រេច លើ​ពាក្យ​ប្ដឹង​ ដែល​មាន​ក្នុង​ខែ​នេះ សរុប​ចំនួន ៤៥​ពាក្យ​ប្ដឹង​ផង​ដែរ ។

ការងារ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយវិញ ​អ្នកនាំពាក្យ​ បាន​ឲ្យ​ដឹងថា​ អង្គភាព​បាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​ការ​ធ្វើ​បទឧទ្ទេសនាម​ដោយ​ផ្ទាល់​ដល់​មន្ត្រីរាជការ​-​កម្ម សិក្សា សិក្ខាកាម សាលា​វិជ្ជាជីវៈ ចំនួន ៣៨លើក មាន​សិក្ខាកាម​ចំនួន ៣,២២៨រូប ។ ផ្សព្វផ្សាយ​តាម​រយៈ​សោត​ទស្សន៍ ២៧ ឃ្លី​បវី​ដេ​អូ​ ផ្សព្វផ្សាយ​តាម​រយៈ​ការ​បោះ​ពុ​ម្ភ​សៀវភៅ ១ម៉ឺន​ក្បាល​ផ្សព្វផ្សាយ​ទ្រង់ទ្រាយ​ធំ (​ទិវា​ប្រគំ​តន្ត្រី​) ១លើក​-​ទ្រង់ទ្រាយ​តូច​ៗ​ជិត ១០០កន្លែង ​។

ដោយឡែក​ក្នុង​ខែធ្នូ មានការ​ផ្សព្វផ្សាយ​ដូច​ខាងក្រោម​ ៖ ក្នុង​គោលដៅ ពង្រឹង​ភាព ស្អាតស្អំ និង​ទំនុកចិត្ត​ក្នុង​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ធ្វើការ​ផ្សព្វផ្សាយ “​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​” កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដល់​ធុ​រ​ជន​ជនជាតិ​ចិន​ មក​ពី​ក្រុមហ៊ុន​ចំនួន ៦​ ដែល​កំពុង​ដាក់​ទុន​វិនិយោគ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរ​ជាតិ​សៀមរាប ដោយ​មាន​លោក ហេង សុខ​ឃៀង ឧបការី នៃ អ​.​ប​.​ព​. ជា​អ្នក​ផ្តល់ បទឧទ្ទេសនាម ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ