ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងគំនរសំរាមក្លាយជារឿងអាស្រូ.វមិនឈប់សោះ​

3 ថ្ងៃ មុន
  • កំពត

​ខេត្តកំពត ៖ មានរឿង​អាស្រូវ​មួយនៅទីតាំងកន្លែងចាក់សំរាមនៅភ្នំអង្គរជ័យ ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត ។ ការចាក់សំរាមទាំងនេះមានការលើកឡើងពីប្រជាពលរដ្ឋរស់នៅជិតនោះថាមានក្លិនស្អុយសាយភាយស្ទើរតែ​ទ្រាំ​មិនបាន ។ រឿងផ្សេងមួយទៀតពីក្រុមសាច់ញាតិដែលមានផ្នូរ​សពនៅជិតគំនរសំរាមនិយាយថាមានក្លិនស្អុយពេលមកជិត​ផ្នូរម្ដងៗ…

​ខេត្តកំពត ៖ មានរឿង​អាស្រូវ​មួយនៅទីតាំងកន្លែងចាក់សំរាមនៅភ្នំអង្គរជ័យ ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត ។

ការចាក់សំរាមទាំងនេះមានការលើកឡើងពីប្រជាពលរដ្ឋរស់នៅជិតនោះថាមានក្លិនស្អុយសាយភាយស្ទើរតែ​ទ្រាំ​មិនបាន ។ រឿងផ្សេងមួយទៀតពីក្រុមសាច់ញាតិដែលមានផ្នូរ​សពនៅជិតគំនរសំរាមនិយាយថាមានក្លិនស្អុយពេលមកជិត​ផ្នូរម្ដងៗ ។​

ចំណែកឯនៅអនុវិឡាល័យមួយដែលពោរ​ពេញទៅដោយសិស្សរាប់ពាន់​នាក់​ក៍បានលើកឡើងពាក់ពន្ធ័ក្លិនស្អុយនេះដែរ ។

អ្នកម៉ៅការប្រមូលសំរាមផ្សារកំពង់ត្រាចកាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បាននិយាយប្រាប់អោយដឹងថា ការដឹកសំរាមមករក្សាទុកនៅទីលានភ្នំអង្គរជ័យនេះ ខាងមន្ទីរបរិស្ថានក៍ធ្លាប់បានមកពិនិត្យដែរ ។ តែធម្មតារឿងសំរាមវាមិនដែលក្រអូបទេ ហើយសូម្បីតែសាលារៀននៅឆ្ងាយប្រហែលមួយគីឡូ​ម៉ែត្រ ក៍លោកគ្រូត្អូញថាស្អុយដែរ ។

ទោះបីមានការរិះគន់យ៉ាងណា ក៍មិនអាចទប់មាត់គេបានដែរ តែលោកអភិបាលស្រុកកំពង់ត្រាចបានចុះមកពិនិត្យ គឺធ្វើយ៉ាងណាមិនអោយក្លិនប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋយើងនៅជិតនោះដែរ។

លោកអភិបាលស្រុកបានប្រាប់ទៅអ្នកម៉ៅការប្រមូលសំរាមអោយគ្រឿងចក្ររុញសំរាមចូលក្នុងរណ្ដៅ​ដីដែលមានស្រាប់នៅភ្នំអង្គរជ័យនោះ តាមការពិនិត្យជាក់ស្ដែងចៀស​វាងការហុយ ឬក្លិនអាក្រក់សាយភាយ​ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ