ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាគំរូមែន​! ចំណីអាហារលក់​​ក្នុង​ផ្សារ​នៅខេត្ត​ព្រះសីហនុមិនប្រើសារ​ធាតុហាមឃាត់ ​និងតម្លៃ​សមរម្យសម្រាប់ភ្ញៀវទេសចរមកកម្សាន្ត​

3 ថ្ងៃ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ អភិបាលរងខេត្ត លោក ហែម ដារិទ្ធ អះអាងថាគ្រឿងសមុទ្រនៅក្នុងខេត្តព្រះសីហនុ ពិតជាស្រស់ៗ មានតម្លៃសមរម្យ បើទោះ…

ខេត្តព្រះសីហនុ ៖ អភិបាលរងខេត្ត លោក ហែម ដារិទ្ធ អះអាងថាគ្រឿងសមុទ្រនៅក្នុងខេត្តព្រះសីហនុ ពិតជាស្រស់ៗ មានតម្លៃសមរម្យ បើទោះ បីជាក្នុងពិធីបុណ្យធំៗក្តី ជាពិសេសពុំមានសារជាតិហាម ឃាត់ (សារ​ធាតុ​បូរ៉ាក់) ដូចនេះគឺជាជម្រើសដ៏ល្អសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលគ្រោងនឹងមកកំសាន្តនៅខេត្តព្រះសីហនុ។

ឯកឧត្តម ហែម ដារិទ្ធ អភិបាល រងនៃគណៈអភិបាលខេត្ព្រះសីហនុបានថ្លែងបែបនេះ ក្រោយដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយអង្គភាព ក.ប.ប និងប្រធានផ្សារលើក្រុងព្រះសីហនុចុះត្រួតពិនិត្យនិងពិសោធន៍ បឋមនៅក្នុងរថយន្តពិសោធន៍ចល័តរបស់អង្គភាពការពាររសៀលថ្ងៃទី 30 ខែធ្នូឆ្នាំ 2024។

ក្នុងកិច្ច​សម្ភាសន៍ជាមួយបណ្ដាញសារព័ត៌មាននារសៀលនោះផងដែរ ឯកឧត្តមបានបង្ហាញអារម្មណ៍រំភើប និងមោទកភាពដែលផ្សារក្នុងក្រុងព្រះសីហនុរក្សាបាន​នូវ​គុណធម៌ ប្រកបដោយសេចក្តីថ្លៃថ្នូរ មិនកេងប្រវ័ញ្ចលើភ្នែកជញ្ជីង មិនដាក់សារជាតិប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ហើយ​គ្រប់បន្លែម្ហូប អាហារពុំមានដាក់សារជាតិគីមី មានសោភ័ណភាព ប្រកបដោយអនាម័យ ពុំមាន​ការដំឡើងថ្លៃខ្ពស់ ទាំងសេវាកម្មចំណីអាហារ សេវាកម្មផ្ទះសំណាក់ សណ្ឋាគារ សុទ្ធតែរក្សាបាននៅតម្លៃដែលភ្ញៀវទេសចរណ៍អាចទទួលយកបាន។

បើទោះបីជានៅតាមបណ្ដាផ្សារនិងក្រុងព្រះសីហនុនិងទីប្រជុំជនលក់ដូរនៅតាមរមណីយ ដ្ឋាននានាមានភាពល្អប្រសើរយ៉ាង​ណាក្តី ឯកឧត្តមនៅតែអំពាវនាវនិងស្នើឲ្យបណ្ដាអាជីវករទាំងអស់ដែលកំពុងប្រកបអាជីវកម្ម​លើគ្រប់សេវាកម្មត្រូវបង្កើន​ទំនុកចិត្តដ៏ភ្ញៀវទេសចរណ៍ ត្រូវរៀបចំឲ្យមានសោភ័ណភាពទាក់ទាញប្រកបដោយអនាម័យ មិនត្រូវឆ្លៀតឱកាសគេងចំណេញនៅភ្ញៀវទេសចរណ៍ លួចបន្លំដំឡើងថ្លៃម្ហូប​អាហារចំណីផ្សេងៗ។ល។

នៅក្នុងថ្ងៃដដែល​នេះ​ដែរ ក្រោយពីដឹកនាំមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យនៅក្នុងផ្សារលើក្រុងព្រះសីហនុ ឯកឧត្តមហែម ដារិទ្ធ បានបន្តដឹកនាំមន្ត្រីក្រោកឱវាទចុះពិនិត្យតាមតំបន់ឆ្នេរអូរឈើទាលនិងឆ្នេរអូត្រេះ ដើម្បីប្រាកដថា បងប្អូនអាជីវករ បានយល់ដឹង និងអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរដែរឬទេ ជុំវិញកាកាងទីតាំងលក់ ការយកតម្លៃតុ កៅអីនិងអង្រឹងពីបងប្អូនប្រជាពលរដ្ឋ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ