ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាលណែនាំឲ្យប្រុងប្រយ័ត្នការពារសុខភាពពីជំងឺផ្លូវដង្ហើម ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ណែនាំ​ឲ្យ​មាន​ប្រុង​ប្រយ័ត្ន និង​ការពារ​ពី​ជំងឺ​ផ្លូវដង្ហើម ក្នុងអំឡុងពេល​អាកាសធាតុ​ចុះ​ត្រជាក់ ។ ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៤​នេះ​បាន​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​ស្ដី​ពី​ការ​ប្រុង​ប្រយ័ត្ន​ការពារ​សុខភាព​ពី​ជំងឺ​ផ្លូវដង្ហើម​គ្រប់​ប្រភេទ​ក្នុងអំឡុងពេល​អាកាសធាតុ​ចុះ​ត្រជាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ណែនាំ​ឲ្យ​មាន​ប្រុង​ប្រយ័ត្ន និង​ការពារ​ពី​ជំងឺ​ផ្លូវដង្ហើម ក្នុងអំឡុងពេល​អាកាសធាតុ​ចុះ​ត្រជាក់ ។

ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៤​នេះ​បាន​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​ស្ដី​ពី​ការ​ប្រុង​ប្រយ័ត្ន​ការពារ​សុខភាព​ពី​ជំងឺ​ផ្លូវដង្ហើម​គ្រប់​ប្រភេទ​ក្នុងអំឡុងពេល​អាកាសធាតុ​ចុះ​ត្រជាក់ ។

ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល បន្ទាប់​ពី​ពេល​ថ្មី​ៗ​នេះ បណ្តាញ​ឱ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​បាន​ផ្សាយ​ព័ត៌មាន​ស្តី​ពី​ការ​ផ្ទុះ​ឡើង​នៃ​យូ​មិន​មេតា​ភ្លឺ​ម៉ូ​វីរុស «human metapneumovirus (HMPV)» បង្ក​ឱ្យ​មាន​ជំងឺ​ផ្លូវដង្ហើម ។

ក្រសួងសុខាភិបាល បាន​បាន​ជ្រាប​ថា វីរុស​នេះ​បង្ក​ឱ្យ​មាន​ជំងឺ​ផ្លូវដង្ហើម​ដែល​មាន​រោគ​សញ្ញា​ស្រ​ដៀង​ទៅ​នឹង​ជំងឺ​ផ្តាសាយធំ​ដូច​ជា គ្រុនផ្តាសាយ ហៀរ​សំបោរ រលាក​បំពង់ក ក្អក កណ្តាស់ ។ យូ​មិន​មេតា​ភ្ញី​ម៉ូ​វីរុស អាច​បណ្តាល​ជា​ជំងឺ​ធ្ងន់ធ្ងរ​លើ​ទារក កុមារ មនុស្ស​វ័យ​ចំណាស់​លើស​ពី​៦៥​ឆ្នាំ ឬ​អ្នកមាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ខ្សោយ ។ យូ​មិន​មេតា​ភ្នំ​ម៉ូ​វីរុស ត្រូវ​បាន​រក​ឃើញ​ដំបូង​ក្នុង​ឆ្នាំ​២០០១ នៅ​ប្រទេស​ហូ​ឡង់ ហើយ​ប្រទេស​កម្ពុជា​ក៏​ធ្លាប់​រក​ឃើញ​ជំងឺ​នេះ​លើ​កុមារ​ក្នុង​អំឡុង​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០០៩ ។

ក្រសួងសុខាភិបាល​បន្ដ​ថា នៅ​កម្ពុជា​ដោយសារ​អាកាសធាតុ​មិន​ត្រជាក់​ខ្លាំង​ជំងឺ​នេះ​មិនសូវ​ធ្ងន់ធ្ងរ​ដូច​ជំងឺ​គ្រុនផ្តាសាយ​ធំ​ទេ ហើយ​កុមារ​ភាគច្រើន​បានជា​សះស្បើយ​ឡើង​វិញ ។

អ្នក​វិទ្យាសាស្ត្រ បាន​ប៉ាន់​ស្មានថា ប្រហែល​១០​ទៅ​១២​ភាគរយ​នៃ​ជំងឺ​ផ្លូវដង្ហើម​ចំពោះ​កុមារ គឺ​បណ្តាល​មក​ពី​យូ​មិន​មេតា​ភ្លឺ​ម៉ូ​វីរុស ។ ករណី​ភាគច្រើន គឺ​ស្រាល ប៉ុន្តែ​ប្រហែល​ពី​៦ ទៅ​១៦​ភាគរយ​នៃ​កុមារ​នឹង​វិ​វត្ត​ទៅ​ជា​ជំងឺ​រលាក​ទងសួត​រលាក​សួត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ