ខេត្តព្រៃវែង ៖ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីរសៀលថ្ងៃទី២៧ ខែធ្នូនេះ បានបើកប្រតិបត្តិការចុះសាវជ្រាវ និងបង្ក្រាបមុខសញ្ញាក្រុមចាប់ជំរិតមួយក្រុមរហូតឈានដល់ការផ្ទុះអាវុ.ធជាច្រើនគ្រាប់ បណ្ដាលឲ្យមានមនុស្សចំនួន២នាក់បានរងរបួសធ្ងន់ និងស្រាល ។
ហេតុការណ៍ផ្ទុះអាវុ.ធនេះបានកើតឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិ ៣ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយក្រុមសមត្ថកិច្ចដែលពាក់ឈុតស៊ីវិល មានគ្នាចំនួន៧នាក់ ប្រើប្រាស់រថយន្ត២គ្រឿងបានព្យាយាមស្ទាក់ឃាត់រថយន្តស្តារិចមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS 0374 ប៉ុន្តែរថយន្តនោះមិនព្រមឈប់ទើបកម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌបានបា.ញ់រះទៅលើរថយន្តនោះជាច្រើនគ្រា.ប់ បណ្ដាលឲ្យរថយន្តបែកកង់ ៣គ្រា.ប់ទៅមុខលែងរួច និងបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅតំបន់នោះយ៉ាងខ្លាំង ។
យោងតាមការបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ធ្នូ បានឲ្យដឹងថា កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់អគ្គស្នងការដ្ឋាននគរបាលជាតិចំនួន៧នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌបានចុះស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបករណីចាប់ជំរិត ដែលបានកើតឡើងនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ពេលទៅដល់ទីរួមខេត្តស្វាយរៀងបានពើបប្រទះឃើញរថយន្តមួយគ្រឿង ដែលមានភិនភាគដូចនឹងរថយន្តរបស់ជនល្មើសដែលបណ្ដាញសម្ងាត់បានរាយការណ៍ជូន កំពុងធ្វើដំណើរឆ្ពោះទៅទិសខាងលិចទើបកម្លាំងនាយកដ្ឋានបានដេញតាមពីក្រោយរហូតមកដល់ចំណុចកើតហេតុ ក្នុងភូមិ៣ ឃុំប្រាសាទ ស្រុកកំពុងត្របែក ខេត្តព្រៃវែង ទើបធ្វើការស្ទាក់ឃាត់រថយន្តនេះបាន ។ ហើយភ្លាមៗនោះ កម្លាំងសមត្ថកិច្ច ៤ ទៅ ៥នាក់ បានចុះទៅឃាត់ស្រែកបញ្ជាឲ្យមនុស្សក្នុងរថយន្តចុះចេញពីរថយន្ត ប៉ុន្តែអ្នកបើកបររថយន្ត បានព្យាយាមបើករថយន្តរត់គេចទៀតទើបកម្លាំងសមត្ថកិច្ចធ្វើការផ្ទុះអាវុ.ធដោយបា.ញ់រះទៅលើរថយន្តនោះក្នុងបំណង ដើម្បីបញ្ឈប់កុំឲ្យរថយន្តទៅមុខបាន ។
ទោះជាយ៉ាងណាក៏ដោយ ការបា.ញ់សន្ធាប់ទៅលើរថយន្តស្តារ៉ិចនេះបានបណ្ដាលឲ្យផ្លាតគ្រា.ប់ទៅត្រូវបុរសម្នាក់ឈ្មោះ ថន ឡាញ់ អាយុ២៥ឆ្នាំ ដែលកំពុងអង្គុយក្នុងផ្ទះ ត្រង់ចង្កេះផ្នែកខាងក្រោយ បណ្ដាលអោយរងរបួសធ្ងន់ និងបុរសម្នាក់ទៀតដែលជិះក្នុងរថយន្តឈ្មោះ ខាត់ ហួន អាយុ៦២ឆ្នាំ ត្រូវម្រាមដៃខាងឆ្វេងរងរបួសស្រាល ។
ក្រោយកើតហេតុបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ ភ្លាមៗកម្លាំងនគរបាលស្រុកកំពុងត្របែក ក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដោយបាននាំខ្លួនកម្លាំងនគរបាលទាំង ៧នាក់ដែលបានផ្ទុះអាវុ.ធទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពុងត្របែកភ្លាមៗ និងបានបញ្ជូនជនរងគ្រោះទាំង២នាក់ទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីព្យាបាល ។
ដោយឡែក វត្ថុតាងដែលសមត្ថកិច្ចនគរបាលស្រុកកំពង់ត្របែកប្រមូលបាននៅកន្លែងកើតហេតុ រួមមានកាំភ្លើងខ្លីម៉ាកឡុក 19 ពណ៌ខ្មៅមួយដើម មានគ្រាប់ចំនួន ៤គ្រាប់ កាំភ្លើ.ងខ្លីម៉ាក់ឡុក 17 ពណ៌ត្រេអ៊ីមួយដើមមានគ្រាប់ចំនួន 16 គ្រាប់( កាំភ្លើ.ងរបស់កម្លាំងនាយកដ្ឋាន ) និងសំបកឡតគ្រាប់កាំភ្លើ.ងចំនួន២១គ្រាប់ ។
ដោយឡែក តាមការឆ្លើយបំភ្លឺរបស់អ្នកបើករថយន្តស្តារិច មកកាន់សមត្ថកិច្ចបានឲ្យដឹងថា រូបគេជាអ្នកបើកតាក់ស៊ី ហើយមុនពេលកើតហេតុនោះ រូបគេកំពុកដឹកក្មេងម្នាក់ដែលរបួសបាក់ដៃ ត្រូវម្ដាយឪពុកនាំទៅព្យាបាលនៅរាជធានីភ្នំពេញ ប៉ុន្តែពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្ត២គ្រឿងមកកាក់បិទពីមុខពីក្រោយ បន្ទាប់មកមានមនុស្ស៤ ទៅ ៥នាក់មកគោះទ្វារបញ្ជាឲ្យចុះពីរថយន្ត រូបគេភ័យពេកមិនដឹងជាក្រុមខាងណា ខ្លាចគេធ្វើបាបទើបបើករថយន្តរត់គេចចេញ ហើយក៏ត្រូវគេបា.ញ់សន្ធាប់ជាច្រើនគ្រាប់ បណ្ដាលឲ្យរថយន្តបែកកង់ទៅមុខលែងរួចតែម្ដង ។
ទោះជាយ៉ាងណាក៏ដោយ ជុំវិញរឿងរ៉ាវដ៏កក្រើកមួយនេះ កម្លាំងជំនាញនគរបាលនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលស្គាល់ថា ខ្លួនមានកំហុស ដែលចុះបង្ក្រាបច្រឡំ ហើយបានទទួលខុសត្រូវទាំងស្រុងលើកំហុសមួយនេះ ដោយព្រមចេញថ្លៃព្យាបាលទាំងអស់លើជនរងគ្រោះ និងសងថ្លៃខូចខាតរថយន្តដែលត្រូវបា.ញ់ផងដែរ ៕
ចែករំលែកព័តមាននេះ