ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃ​រក​ឃើញ​ផ្លែ​ឈើ​លក់​តា​ម​ទី​ផ្សារ​មាន​ថ្នាំ​គីមី​ច្រើន​ហួស​កម្រិត

3 ថ្ងៃ មុន

ទី​ក្រុង​បាងកក​៖ កាល​ពី​មុន​ ល្បី​ថា​បន្លែ​-​ផ្លែ​ឈើ និង​កសិផល​របស់​​វៀតណាម​ដាក់​ជាតិ​គីមី​ ​ចំណែក​ថៃ​ល្បី​ថា​អត់​មាន​គីមី​ទេ​។ ប៉ុន្តែ​ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​នេះ​បង្ហាញ​ថា​ប្រទេស​ថៃ​ក៏​មិន​អន់​ប៉ុន្មាន​ដែរ​។ ​​​ក្រុម​អ្នក​ជំនាញ​បាន​ចុះ​ប្រមូល​សំណាក​ផ្លែ​ឈើ​យក​ទៅ​ធ្វើ​​តេស្ត និង​រក​ឃើញ​ថា​​ផ្លែ​ឈើ​នៅថៃ​មាន​ថ្នាំ​គីមី​កសិក​ម្ម​​លើស​ពី​កម្រិត​សុវត្ថិ​ភាព​​ចំណី​អាហារ​។​ ​​​ផ្លែ​ពុទ្រា​ចិន និង​ក្រូច​ឃ្វិច​សម្បូរ​​ថ្នាំ​គីមី​​ដល់​កម្រិត​កំពូល​​ព្រោះ​មនុស្ស​ប្រើ​ប្រាស់​​ដើម្បី​​បណ្ដេញ​​សត្វ​ល្អិត​ចង្រៃ​​។…

ទី​ក្រុង​បាងកក​៖ កាល​ពី​មុន​ ល្បី​ថា​បន្លែ​-​ផ្លែ​ឈើ និង​កសិផល​របស់​​វៀតណាម​ដាក់​ជាតិ​គីមី​ ​ចំណែក​ថៃ​ល្បី​ថា​អត់​មាន​គីមី​ទេ​។ ប៉ុន្តែ​ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​នេះ​បង្ហាញ​ថា​ប្រទេស​ថៃ​ក៏​មិន​អន់​ប៉ុន្មាន​ដែរ​។ ​​​ក្រុម​អ្នក​ជំនាញ​បាន​ចុះ​ប្រមូល​សំណាក​ផ្លែ​ឈើ​យក​ទៅ​ធ្វើ​​តេស្ត និង​រក​ឃើញ​ថា​​ផ្លែ​ឈើ​នៅថៃ​មាន​ថ្នាំ​គីមី​កសិក​ម្ម​​លើស​ពី​កម្រិត​សុវត្ថិ​ភាព​​ចំណី​អាហារ​។​

​​​ផ្លែ​ពុទ្រា​ចិន និង​ក្រូច​ឃ្វិច​សម្បូរ​​ថ្នាំ​គីមី​​ដល់​កម្រិត​កំពូល​​ព្រោះ​មនុស្ស​ប្រើ​ប្រាស់​​ដើម្បី​​បណ្ដេញ​​សត្វ​ល្អិត​ចង្រៃ​​។ ​​អ្នក​ស្រី​​ប្រក់​ឆូល​ អ៊ូសាប (Prokchol Ousap) ជា​អ្នក​សម្រប​សម្រួល​នៃ​​បណ្ដាញ​ត្រួត​ពិនិត្យ​ថ្នាំ​គីមី​​កសិកម្ម​នៅ​ថៃ​​ប្រាប់​ថា​ក្រុម​ការ​ងារ​បាន​ប្រមូល​សំណាក​ផ្លែ​ប៉ម​ ស្រកា​នាគ ត្របែក ពុទ្រាចិន និង​ក្រូច​ឃ្វិច​សរុប​៨៥​សំណាក​ដើម្បី​យក​ទៅ​ពិនិត្យ​នៅ​​មន្ទីរ​ពិសោធ​។

សំណាក​ទាំង​នេះ​គិត​ទាំង​ផ្លែ​ឈើ​ដែល​ដាំ​ដុះ​នៅ​ក្នុង​ប្រទេស​ថៃ​​ និង​ផ្លែ​ឈើ​នាំ​ចូល​ពី​ប្រទេស​ដទៃ​។​ ម៉្យាង​ទៀត​ផ្លែ​ឈើ​ទាំង​នេះ​ប្រមូល​ចេញ​ពី​ផ្សារ​ទំនើប​ និង​ផ្សារ​លក់​ផ្លែ​ឈើ​នៅ​ក្នុង​ខេត្ត​-​ក្រុង​​ចំនួន​១២​រួម​ទាំង​បាង​កក, ឆៀង​ម៉ៃ និង​រ៉ាក់​យ៉ង​ផង​ដែរ​ចាប់​ពី​ថ្ងៃ​ទី​២៧​ ខែ​វិច្ឆិកា​​រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៤​​។​ ​អ្នក​ស្រី​ប្រាប់​​ថា​ផ្លែ​ឈើ​ទាំង​នេះ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ច្រើន​ដង​ដើម្បី​ស្វែង​រក​សារ​ធាតុ​ពុល​៤១៩​ប្រភេទ​នៅ​មន្ទីរ​ពិសោធ​ប្រទេស​ថៃ​។​

លទ្ធ​ផល​តេស្ត​បង្ហាញ​ថា​ផ្លែ​ឈើ​ទាំង​នោះ​មាន​ផ្ទុក​ថ្នាំ​គីមី​កសិកម្ម​​លើស​កម្រិត​ស្តង់​ដារ​សុវត្ថិ​ភាព​ចំណី​អាហារ​គ្រប់​ផ្លែ​ឈើ​ទាំង​អស់​។​ មិន​តែ​ប៉ុណ្ណោះ​ ផ្លែ​ឈើ​ដែល​ដាំ​នៅ​ប្រទេស​ថៃ​ដោយ​ផ្ទាល់​​មាន​ថ្នាំ​គី​មី​​១​​ប្រភេទ​ឈ្មោះ​គ្ល័រ​ភី​រី​ហ្វូស​ (chlorpyrifos) ដែល​ជា​សារ​ធាតុ​ដ៏​​គ្រោះ​ថ្នាក់​បំផុត​ចំពោះ​សុខ​ភាព​។ ថ្នាំ​នេះ​ត្រូវ​​​រដ្ឋាភិបាល​ហាម​ផលិត​, នាំ​ចេញ​, នាំ​ចូល ​និង​ស្តុក​ទុក​ជា​ដាច់​ខាត​ចាប់​​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២០​។​

​ពុទ្រា​ចិន​១៥​ផ្លែ​ដែល​យក​ទៅ​ពិសោធ​ឃើញ​សុទ្ធ​តែ​ថ្នាំ​គីមី​លើស​កម្រិត​សុវត្ថិ​ភាព​​។ សម្រាប់​ក្រូច​ឃ្វិច​វិញ នៅ​ក្នុង​ចំណោម​សំណាក​១៧​ផ្លែ​ដែល​ប្រមូល​យក​ទៅ​ពិសោធ​ មាន​តែ​៣​ផ្លែ​ប៉ុណ្ណោះ​ដែល​មាន​ជាតិ​គីមី​ស្រប​តាម​កម្រិត​ស្តង់​ដារ​សុវត្ថិ​ភាព​។​​ ចំណែក​១៤​ផ្លែ​ទៀត​មាន​គីមី​ហួស​កម្រិត​។ ​សារ​ធាតុ​ដែល​ថៃ​ហាម​ឃាត់​ខាង​លើ​នោះ​​​មាន​នៅ​ក្នុង​សំណាក​ផ្លែ​ឈើ​៤​ប្រភេទ​។

​នៅ​ក្នុង​ចំណោម​​​នោះ សំណាក​ផ្លែ​ឈើ​២​ប្រភេទ​នាំ​ចូល​ពី​ប្រទេស​ចិន​ និង​២​ប្រភេទ​ទៀត​ដាំ​ដុះ​នៅ​​ក្នុង​ខេត្ត​ពិចិត្រ និង​ឆៀង​រ៉ាយ​​របស់​ប្រទេស​ថៃ​ផ្ទាល់​តែ​ម្ដង​។​ ​ក្រៅ​ពី​នោះ ផ្លែ​ប៉ម, ត្របែក​, ស្រកា​នាគ​សុទ្ធ​តែ​មាន​ថ្នាំ​គីមី​កសិកម្ម​។ សូម្បី​តែ​ផ្លែ​ឈើ​ដែល​គេ​ផ្សព្វ​ផ្សាយ​ថា​ដាំ​តាម​ក្រឹត្យ​ធម្ម​ជាតិ​សុទ្ធ​សាធ ឬ​​អ័រ​ហ្កេ​និក (organic) ក៏​មាន​សារ​ធាតុ​គីមី​នៅ​ក្នុង​នោះ​ផង​ដែរ​។ សរីរៈ​រាង​កាយ​របស់​មនុស្ស​ដែល​រង​ផល​ប៉ះ​ពាល់​ពីថ្នាំ​គីមី​កសិ​កម្ម​ខ្លាំង​ជាង​គេ​ថ្លើម​ និង​តម្រង​នោម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ