ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​​ហែ ស.ព​ដន្លង​ទៅ​បូជា ស្រាប់តែ​បុរស​ម្នាក់​ដួល​បាត់​មាត់​ឈឹង ប្រពន្ធ​កូន​និង​អ្នក​ភូមិ​ថាគាត់​ស្លា.ប់ហើយ តែ​៤​ម៉ោង​ក្រោយ​ដឹងខ្លួន​វិញ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង ខណៈ​ដែល​បុរស​ម្នាក់ បាន​ទៅ​ចូលរួម​បុណ្យសព​ដន្លង​របស់​ខ្លួន ហើយ​ដល់​ពេល​ហែ ស​.​ព​ទៅ​បូជា​ទៅ​ហើយ ស្រាប់តែ​គាត់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន រួច​ក៏​ដួល​សន្លប់​បាត់​មាត់​បាត់​ក…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង ខណៈ​ដែល​បុរស​ម្នាក់ បាន​ទៅ​ចូលរួម​បុណ្យសព​ដន្លង​របស់​ខ្លួន ហើយ​ដល់​ពេល​ហែ ស​.​ព​ទៅ​បូជា​ទៅ​ហើយ ស្រាប់តែ​គាត់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន រួច​ក៏​ដួល​សន្លប់​បាត់​មាត់​បាត់​ក លែង​ដកដង្ហើម​សូន្យឈឹង​តែ​ម្ដង​។ ពេល​នោះ ប្រពន្ធ​កូន ក្រុម​គ្រួសារ​សាច់ញាតិ និង​អ្នក​ភូមិ បាន​សន្មត់​ថា គាត់​បាន​ស្លា​.​ប់​ទៅ​តាម​ដន្លង​របស់​គាត់​បាត់​ទៅ​ហើយ ក៏​បាន​នាំ​គ្នា​ស្រែក​ទ្រហោយំ និង​រាយការណ៍​ជូន​នគរបាល ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ប៉ុន្តែ​បាន​ប្រមាណ​៤​ម៉ោង​ក្រោយមក ខណៈ​នគរបាល ចុះ​ទៅ​ដល់ ស្រាប់តែ​បុរស​រូប​នោះ​ដឹងខ្លួន​ឡើង​វិញ ហើយ​ចាស់ទុំ នៅ​ក្នុងភូមិ​បាន​និយាយ​ថា បុរស​នោះ​មិន​ទាន់​ស្លាប់​ទេ គឺ​គាត់​គ្រាន់តែ​ភ្លឹក មួយ​រយៈពេល​ប៉ុណ្ណោះ ទើប​ដឹងខ្លួន​ឡើង​វិញ បែប​នេះ ។

ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោ​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវលំ ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បើ​តាម​សាច់ញាតិ​របស់​គាត់ បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​នោះ​ឈ្មោះ មាន បាន អាយុ​៥៤​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ គាត់​ក្រីក្រ​ខ្លាំង​ណាស់ គ្មាន​ផ្ទះសម្បែង​នោះ​ទេ ស្នាក់​នៅ​ក្នុង​រោង​ប្រក់​តង់ នៅ​ទីតាំង​កើតហេតុ​ខាងលើ ។ ដោយឡែក កាលពី​វេលា​យប់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៤ គាត់​ក៏​បាន​ទៅ​ចូលរួម​ប​ណ្យ​សព​ដន្លងប្រុស​របស់​គាត់ ដែល​បាន​ស្លាប់​ដោយ​ជំងឺ​ប្រចាំ​កាយ ស្ថិត​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​នោះ​ដែរ​។ ដោយ​គាត់​បាន​ស្ថិត​នៅ​ក្នុង​រោង​បុណ្យ​ជាមួយ​សាច់ញាតិ រហូត​ដល់​យប់​ជ្រៅ ទើប​ទៅ​សម្រាក ប៉ុន្តែ​គាត់​មិន​បាន​ពិសា​ស្រា នោះ​ឡើយ ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា លុះដល់​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ ខែធ្នូ ខណៈ​ដល់​ពេល ហែ ស​.​ព​ចេញពីផ្ទះ ទៅ​កាន់​ឈាន​ប​ដ្ឋា​ន​វត្ត​សំបួរមាស ដើម្បី​បូជា ទៅ​ហើយ​នោះ ស្រាប់តែ​គាត់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន រួច​ក៏​បាន​ដួល​សន្លប់​បាត់បង់​ស្មារតី លែង​ដឹងខ្លួន ហើយ​បាត់​ទាំង​ដង្ហើម​ថែម​ទៀត​ផង ។ ពេល​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ប្រពន្ធ​កូន បាន​ស្រែក​ទ្រហោយំ​គ្រប់​ៗ​គ្នា ដោយ​រួម​ទាំង​អ្នក​ភូមិ​ផង បាន​សន្មត់​ថា គាត់​ស្លាប់​ទៅ​តាម​ដន្លង​ដែរ​ហើយ​។ បន្ទាប់​មក​ក៏​បាន​រាយការណ៍ ជូន​អាជ្ញាធរ និង​នគរបាល​ខណ្ឌដង្កោ ដើម្បី​ចុះ​ពិនិត្យ​សាកសព ព្រមទាំង​រៀបចំ​ធ្វើ​បុណ្យសព​ផង​ដែរ ។

ប្រភព​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា លុះ​រយៈពេល​ប្រមាណ​៤​ម៉ោង​ក្រោយមក ខណៈ​កម្លាំង​នគរបាល​ខណ្ឌដង្កោ ចុះ​ទៅ​ដល់​ធ្វើការ​ពិនិត្យ​ជាក់ស្ដែង ឃើញ​ថា​បុរស​នោះ នៅ​មាន​ដង្ហើម និង​មានជីវិត​នៅឡើយ មិន​ទាន់​ស្លាប់​នោះ​ទេ គាត់​បានដឹង​ខ្លួន​ឡើង​វិញ ។ ទើប​ធ្វើ​ឲ្យ​ប្រពន្ធ​កូន ក្រុម​គ្រួសារ សាច់ញាតិ មានការ​ត្រេកអរ​ពន់ពេក ចំណែក​នគរបាល ក៏​បាន​ជួយ​ទាក់ទង​ទៅ​កាន់​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ខណ្ឌដង្កោ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ