ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យូន​ស៊ុក​យូល​ឱ្យ​ទាហាន​បា.​ញ់​ជន​ស៊ីវិល​ថ្ងៃ​ប្រើ​ច្បាប់​អាជ្ញា​សឹក

3 ថ្ងៃ មុន

ទី​ក្រុង​សេអ៊ូល៖ ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង លោក​យូន​ស៊ុក​យូល បាន​ផ្ដល់​សិទ្ធិ​ឱ្យ​កង​ទ័ព​ផ្ទុះ​អាវុធ​បាញ់​ទៅ​លើ​ប្រជា​ជន​ស៊ីវិល​នៅ​ក្នុង​ករណី​ចាំ​បាច់​ ឬ​បើ​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​នៅ​ថ្ងៃ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​នៅ​ពេល​កង​ទ័ព​ចង់​ប្រើ​ចុង​អាវុធ​បង្ខំ​ឱ្យ​អ្នក​តំណាង​រាស្ត្រ​បោះ​ឆ្នោត​គាំទ្រ​ច្បាប់​នោះ​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​រដ្ឋ​អាជ្ញា​រៀប​ចំ​របាយ​ការណ៍​ជូន​ទៅ​តុលាការ​។ សេចក្ដី​សង្ខេប​​នោះ​មាន​កម្រាស់​ដប់​ទំព័រ​​ដែល​បាន​មក​ពី​រដ្ឋ​អាជ្ញាកាន់​សំណុំ​រឿង​​អតីត​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ លោក​គីម​យ៉ុង​យុន និង​ដែល​ត្រូវ​ផ្សព្វ​ផ្សាយ​ជូន​អ្នក​សារ​ព័ត៌​មាន​នៅ​ល្ងាច​ថ្ងៃ​សៅរ៍។​ របាយ​ការណ៍​នេះ​​​បង្ហាញ​ថា​លោក​យូន​ស៊ុក​យូល​​មាន​គម្រោង​ប្រកាស​ច្បាប់​អាជ្ញា​សឹក​ចំនួន​បី​ដង​​នៅ​ក្នុង​ករណី​ចាំ​បាច់។…

ទី​ក្រុង​សេអ៊ូល៖ ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង លោក​យូន​ស៊ុក​យូល បាន​ផ្ដល់​សិទ្ធិ​ឱ្យ​កង​ទ័ព​ផ្ទុះ​អាវុធ​បាញ់​ទៅ​លើ​ប្រជា​ជន​ស៊ីវិល​នៅ​ក្នុង​ករណី​ចាំ​បាច់​ ឬ​បើ​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​នៅ​ថ្ងៃ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​នៅ​ពេល​កង​ទ័ព​ចង់​ប្រើ​ចុង​អាវុធ​បង្ខំ​ឱ្យ​អ្នក​តំណាង​រាស្ត្រ​បោះ​ឆ្នោត​គាំទ្រ​ច្បាប់​នោះ​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​រដ្ឋ​អាជ្ញា​រៀប​ចំ​របាយ​ការណ៍​ជូន​ទៅ​តុលាការ​។

សេចក្ដី​សង្ខេប​​នោះ​មាន​កម្រាស់​ដប់​ទំព័រ​​ដែល​បាន​មក​ពី​រដ្ឋ​អាជ្ញាកាន់​សំណុំ​រឿង​​អតីត​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ លោក​គីម​យ៉ុង​យុន និង​ដែល​ត្រូវ​ផ្សព្វ​ផ្សាយ​ជូន​អ្នក​សារ​ព័ត៌​មាន​នៅ​ល្ងាច​ថ្ងៃ​សៅរ៍។​ របាយ​ការណ៍​នេះ​​​បង្ហាញ​ថា​លោក​យូន​ស៊ុក​យូល​​មាន​គម្រោង​ប្រកាស​ច្បាប់​អាជ្ញា​សឹក​ចំនួន​បី​ដង​​នៅ​ក្នុង​ករណី​ចាំ​បាច់។ ​ប៉ុន្តែ​មេធា​វី​របស់​លោក​យូន​បដិសេធ​​​របាយ​ការណ៍​នេះ​។

លោក​មេធាវី​​​ថ្លែង​​ថា​នេះ​ជា​របាយ​ការណ៍​ដែល​​​មាន​តែ​មួយ​ជ្រុង​ដែល​​​មិន​ឆ្លុះ​បញ្ចាំង​អំ​ពី​សភាព​ការណ៍​ជាក់​ស្ដែង ឬ​មាន​សុភ​​វិនិច្ឆ័យ​ទេ​។ នៅ​យប់​​ថ្ងៃ​ទី​៣ ខែ​ធ្នូ​នោះ គេ​ឃើញ​ថា​ក្រុម​អ្នក​តំណាង​រាស្ត្រ​បាន​ប្រញាប់​ប្រញាល់​ធ្វើ​ដំណើរ​ទៅ​វិមាន​រដ្ឋ​សភា​ដើម្បី​បោះ​ឆ្នោត​ជំទាស់​នឹង​ច្បាប់​អាជ្ញា​សឹក​។ ក្រោយ​មក​ កង​ទ័ព​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​​សម្រុក​ចូល​វិមាន​រដ្ឋ​សភា​​ និង​ចាប់​ទាញ​រនាំង​ ឬ​របស់​​របរ​ផ្សេង​ៗ​ដែល​ក្រុម​អ្នក​តំណាង​រាស្ត្រ និង​ជំនួយ​ការ​របស់​ពួក​គេ​យក​មក​ស្កាត់​ផ្លូវទាហាន​។

យោ​ងតាម​របាយ​ការណ៍​របស់​រដ្ឋ​អាជ្ញា​ លោក​យូន​ស៊ុក​យូល​ប្រាប់​មេ​បញ្ជា​ការ​កង​ទ័ព​​​ប្រចាំ​ទី​ក្រុង​សេអ៊ូល​ថា​​បើ​មាន​នរណា​​រាំង​ផ្លូវ​មិន​​ឱ្យ​ទាហាន​ចូល​ទៅ​​ក្នុង​រដ្ឋ​សភា​ នៅ​ក្នុង​ករណី​ចាំ​បាច់​ត្រូវ​តែ​បាញ់​កម្ទេច​ចោល​តែ​ម្ដង​ទៅ​។​ «​ថ្មើរ​ហ្នឹង​ហើយ​នៅ​មិន​ទាន់​ចូល​ក្នុង​សភា​បាន​ទៀត​អ្ហេះ? បញ្ជា​ឱ្យ​ទាហាន​វាយ​ទម្លុះ​ទ្វារ​សភា​ចូល​ទៅ​ ហើយ​អូស​ក្បាល​ពួក​គេ​​ចេញ​មក​ បើ​ត្រូវ​បាញ់​កម្ទេច​ចោល​ត្រូវ​តែ​បាញ់​​ចោល​ភ្លាម​»​។

លោក​យូន​ស៊ុក​យូល​ក៏​បាន​បញ្ជា​ទៅ​ប្រធាន​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​របស់​ក្រសួង​ការ​ពារ​ជាតិ​ប្រញាប់​ចូល​ទៅ​ក្នុង​វិមាន​រដ្ឋ​សភា​នៅ​ពេល​អ្នក​តំណាង​រាស្ត្រ​កំពុង​តែ​បោះ​ឆ្នោត​មិន​ទាន់​គ្រប់​កូរ៉ុម​ដើម្បី​​​ប្រឆាំង​នឹង​ច្បាប់​អាជ្ញា​សឹក​​។ «​ចូល​ទៅ​ក្នុង​សភា​ ឱ្យ​បាន ហើយ​​​អូស​ពួក​​គេ​​​ចេញ​មក​ក្រៅ​ឱ្យ​អស់​មក​។ ធាក់​ទ្វារ​ចូល​ទៅ​ខាង​ក្នុង​​។​​ បើ​ត្រូវ​ប្រើ​ពូថៅ​កាប់​​ទ្វារ​ក៏​ត្រូវ​តែ​កាប់​​ដែរ​»​។

អាថ៌​កំបាំង​​ចាប់​ផ្ដើម​បែក​ធ្លាយ​ជា​បណ្ដើរ​ៗ​ហើយ​។ បើ​តុលាការ​រក​ឃើញ​ទោស​ដូច​ការ​ចោទ​ប្រកាន់​មែន លោក​យូនស៊ុក​យូល​​មិន​រួច​ខ្លួន​ទេ​​។ របាយ​ការណ៍​របស់​រដ្ឋ​អាជ្ញា​ក៏​បាន​​និយាយ​អំពី​ការ​ផ្ញើ​សារ​​​​របស់​មន្ត្រី​យោធា​​​​​​នៅ​ថ្ងៃ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​​ផង​ដែរ​។ មាន​ភស្តុតាង​បង្ហាញ​ថា​លោក​យូន​ស៊ុក​យូល​​រៀប​គម្រោង​ប្រកាស​ច្បាប់​អាជ្ញា​សឹក​តាំង​ពី​ខែ​មីនា​មក​ម៉្លេះ​​។

កាល​នោះ មាន​បញ្ហា​ប្រទាំង​ប្រទើស​គ្នា​រវាង​គណ​បក្ស​កាន់​អំណាច និង​គណប​ក្ស​ប្រឆាំង​ពាក់​ព័ន្ធ​នឹង​ខ្ទង់​ថវិកា​ជាតិ​ដែល​ត្រូវ​ចំណាយ។ ប៉ុន្មាន​ថ្ងៃ​​ក្រោយ​ការ​ប្រកាស​ច្បាប់​អាជ្ញាសឹក និង​លុប​ចោល​ច្បាប់​នេះ​​វិញ​​ លោក​យូន​ស៊ុក​យូល​សូម​អភ័យ​ទោស​ចំពោះ​ប្រជា​ជន​​​ដែល​ភ័យ​ខ្លាច និង​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​។ លោក​សន្យា​ថា​គ្មាន​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​ម្ដង​ទៀត​ទេ​។​

​​យោង​ទៅ​លើ​របាយ​ការណ៍​របស់​រដ្ឋ​អាជ្ញា​ដែល​ផ្សព្វ​ផ្សាយ​​នេះ ប្រធាន​គណ​បក្ស​ប្រជា​ធិបតេយ្យ​ថ្លែង​ថា​នេះ​ជា​ការ​បញ្ជាក់​ច្បាស់​ណាស់​ថា​លោក​យូន​ស៊ុក​យូល​​ជា​មេ​ខ្លោង​នៃ​​​អំពើ​ក្បត់​ជាតិ​ពិត​មែន​។ ហេតុ​នេះ គណ​បក្ស​​​ស្នើ​សុំ​ឱ្យ​សមត្ថ​កិច្ច​ចាប់​ខ្លួន​​គាត់​ជា​បន្ទាន់​។ ​គេ​ឃើញ​ក្រុម​អ្នក​ប្រឆាំង និង​អ្នក​គាំទ្រ​លោក​យូន​ស៊ុក​យូល​ក៏​បាន​ហែ​បាតុ​កម្ម​យ៉ាង​គគ្រឹក​គគ្រេង​ផង​ដែរ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ